ដឹងអត់ថា តារាស្រីរូបណាខ្លះដែលទើបនឹងទទួលបានបុត្រាបុត្រី ចុងឆ្នាំ ២០១៩ និងដើមឆ្នាំ ២០២០?

//s5.kh1.co/e8/e8c1307174a5c27192376a56dd84bb28974397e8.gif
នារី

 ០៣-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាស្រីៗដែលទទួបានសមាជិកថ្មីចុងឆ្នាំ 2019 និងដើមឆ្នាំ 2020

ភ្នំពេញ៖ ប្រិយមិត្តជាច្រើន និងអ្នកគាំទ្រ ប្រាកដជាបានតាមដានពីការងារសិល្បៈ​ ជីវិតគូ និងជំនួញផ្សេងៗក្នុងបណ្តាញសង្គមរបស់តារាៗ មិនថាតារាប្រុស ឬតារាស្រីឡើយ។ ចុះមានដឹងអត់ថា តារាស្រីៗរូបណាខ្លះដែលទើបនឹងទទួលបានបុត្រាបុត្រីក្នុងពេលថ្មីៗនេះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ឱក សុគន្ធកញ្ញា

កំពូលតារាស្រីដ៏ល្បីប្រចាំផលិតកម្មហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ជាតារាស្រីមួយដែលចាត់ទុកថា ជាតារាដែលកំពុងជោគជ័យលើវិស័យសិល្បៈ និងគូជីវិតក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោក អ៊ឹង សុខលី។ ហើយថ្មីៗនេះអ្នកនាងក៏ទទួលបានកូនប្រុសដ៏គួរឲ្យស្រលាញ់ឈ្មោះ “អ៊ឹង បញ្ញាបុត្រ” ហៅ “ឆលី” ដែលកើតនាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៩។

ឱក សុគន្ធកញ្ញា និងគ្រួសារ
ឱក សុគន្ធកញ្ញា និងគ្រួសារ

២. នៅ សូនីតា

តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព និងញញឹមស្រស់ អ្នកនាង នៅ សូនីតា ពិតជាធ្វើឲ្យមហាជន អ្នកគាំទ្រច្រណែន និងសរសើរពីជីវិតគូរបស់អ្នកនាងមិនដាច់ពីមាត់។ ដោយសង្កេតឃើញថា ស្វាមីរបស់អ្នកនាងពិតជាយល់ចិត្តនាង និងផ្តល់ភាពកក់ក្តៅខ្លាំងមែនទែន។ កូនប្រុសរបស់អ្នកនាងមានឈ្មោះថា “ទិត្យ សង្រ្កាន្តគាថាណារិទ្ធ” ដែលកើតនៅក្នុងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។

អ្នកនាង នៅ សូនីតា និងកូនប្រុស
អ្នកនាង នៅ សូនីតា និងកូនប្រុស

៣. ពេជ្រ សូលីកា

តារាចម្រៀងដ៏ល្បី ពេជ្រ សូលីកា អាចចាត់ទុកជានារីដែលមានសំណាង បន្ទាប់ពីភ្ជាប់ពាក្យជាមួយបុរសរូបស្រស់សង្ហាឈ្មោះ ហង្ស គីមហាន់។ ហើយថ្មីៗនេះផងដែរ អ្នកទាំងពីរក៏ទើបនឹងទទួលបានបុត្រាដ៏គួរឲ្យស្រលាញ់ឈ្មោះ “ហង្ស អ៊ារី វ៉េនស្តេ” ហៅ “អ៊ារី” ដែលកើតក្នុងថ្ងៃទី​១៦ ខែឧសភា ឆ្នាំ  ២០២០នេះ។

ពេជ្រ សូលីកា និងគ្រួសារ
ពេជ្រ សូលីកា និងគ្រួសារ

៤. សុខ ស្រីលក្ខ័ណ

តារាចម្រៀង សុខ ស្រីលក្ខ័ណ ត្រូវបានគេស្គាល់ថាជាប្អូនស្រីបង្កើតរបស់ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសគឺ កញ្ញា សុខ សីឡាលីន។ គួរបញ្ជាក់ផងដែរថា អ្នកនាង សុខ ស្រីលក្ខ័ណ ជាតារាចម្រៀងឯករាជ្យ ដោយមិនជាប់កុងត្រាជាមួយផលិតកម្មណាមួយឡើយ។ អ្នកនាងបានរៀបអាពាហ៍ពិពាហ៍ដើមឆ្នាំ ២០១៩ ហើយដើមឆ្នាំ ២០២០ អ្នកនាងក៏បានទទួលសមាជិកថ្មីកូនស្រីឈ្មោះ “អ៊ុក មូលីប្រាថ្នា” កើតថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០។

អ្នកនាង សុខ ស្រីលក្ខ័ណ និងគ្រួសារ
អ្នកនាង សុខ ស្រីលក្ខ័ណ និងគ្រួសារ

៥. ឌុច លីដា

តារាសម្តែងស្រី អ្នកនាង ឌុច លីដា ជាតារាសម្តែងដ៏មានប្រជាប្រិយភាព ថែមទាំងមានសម្រស់ស្រស់ស្អាត។ បន្ទាប់ពីបាត់មុខពីកញ្ចក់ទូរទស្សន៍មួយរយៈ ស្ងាត់ៗអ្នកនាងក៏បានបង្ហោះរូបកូនប្រុសដ៏គួរឲ្យក្នាញ់ប៉ុន្មានសន្លឹក ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងបណ្តាញសង្គម។ គួរបញ្ជាក់ផងដែរថា អ្នកនាងបានបង្ហោះរូបកូនប្រុសដ៏គួរឲ្យស្រលាញ់ និងគួរឲ្យក្នាញ់ក្នុងថ្ងៃកំណើតរបស់អ្នកនាង។ ដោយកូនប្រុសរបស់អ្នកនាងឈ្មោះថា “ឡេង កិត្យាមណី” ៕

អ្នកនាង ឌុច លីដា និងកូនប្រុស
អ្នកនាង ឌុច លីដា និងកូនប្រុស
នៅ សូនីតាឌុច លីដាឱក សុគន្ធកញ្ញាពេជ្រ សូលីកាសុខ ស្រីលក័្ខណ៏
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T