ចៃដន្យឬយ៉ាងណា កំពូលតារាស្រីទាំងពីរដួងនេះ ស្លៀកឈុតដូចគ្នា តែលេចធ្លោមួយបែបម្នាក់

//s5.kh1.co/60/60c3e95fa513e582cc6bcf3c20c2d45b096867a7.jpg
តារា & កម្សាន្ដ

 ០៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ហេតុតែស្អាត និងទាក់ទាញ តារាស្រី ពីរដួងនេះ ស្លៀកឈុតដូចគ្នា នៅតែស្រស់ស្អាតលេចធ្លោ និង មានភាពទាក់ទាញយ៉ាងខ្លាំង ជាមួយមន្តស្នេហ៍ម្យ៉ាងម្នាក់

ចិន៖ នាពេលបច្ចុប្បន្ននេះ Yang Mi និង Angela Baby គឺជាសិល្បៈករដ៏សែនលេចធ្លោ នៅក្នុងវិស័យកម្សាន្តចិន  ថែមទាំងមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាផងដែរ ជាញឹកញាប់ រាល់ពេលដែលលេចមុខនៅក្បែរគ្នាមិនថាក្នុងជីវិតពិត ឬពេលចូលរួមកម្មវីធីធំៗ មើលទៅពិតជាដូចបងប្អូនស្រីនឹងគ្នា ខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តារាស្រី២ដួងនេះ មិនត្រឹមតែល្បីល្បាញ និងស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែ អ្នកទាំងពីរ ក៏ល្បីរន្ទឺ ក្នុងការលេងម៉ូតខោអាវ បែបទាន់សម័យ ទោះបីមានគ្រួសារ និងកូនហើយក្តី មិនថាចូលរួមកម្មវិធី ដើរតាមផ្លូវ ជាពិសេសនោះ Fashion Airport ជាដើម។

ជាក់ស្តែង រឿងមួយ ដែលតែងតែជៀសមិនផុត​ គឺកាលដែលស្លៀកឈុតដូចគ្នាដោយចៃដន្យ ហើយបើក្នុងកម្មវិធីរួមគ្នាទៀតនោះ កាន់តែពិបាកនឹងធ្វើចិត្តតែម្ត​ង តែរឿងនេះ គឺមិនអាចហាមឃាត់ ឬដឹងទុកមុននោះទេ ហេតុដូច្នេះមិនដឹងថាចៃដន្យ ឬដោយចេតនាដែលអ្នកទាំងពីរ តែងតែមានការលេងស្ទីល គួរឱ្យចាប់អារម្មណ៍ស្លៀកឈុតដូចគ្នាបែបនេះ។

តែយ៉ាងណាមិញ សម្រស់ដ៏ស្រស់ស្អាតរបស់ អ្នកម្តាយសម័យទាំងពីររូបនេះ ទោះបីជាពួកគេ ស្លៀកឈុតដូចគ្នា ដោយចៃដន្យក៏ដោយ គឺពិតជាសាកសមជាខ្លាំង ព្រោះយើងមិនអាចដាក់ពិន្ទុបានទេ រហូតអ្នកគាំទ្រពិបាកនឹងជ្រើសរើសថា តើអ្នកណាមានភាពស្រស់ស្អាត និងសាកសមជាមួយឈុតមួយនេះ ជាងអ្នកណា៕

សូមទស្សនារូបខាងក្រោម៖

Yang Mi និង Angela Baby
Yang Mi និង Angela Baby
Yang Mi និង Angela Baby
Yang Mi និង Angela Baby
Yang Mi និង Angela Baby
Yang Mi និង Angela Baby
Yang Mi និង Angela Baby
Yang Mi និង Angela Baby
Yang Mi និង Angela Baby
Yang Mi និង Angela Baby
Yang Mi និង Angela Baby
Yang Mi និង Angela Baby
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T