ស្តាប់បណ្តើរទឹកភ្នែកហូរបណ្តើរ! មួយបទរបស់ ខាត់ ស្រីវង រៀបរាប់ពីលោកឪពុក

//s5.kh1.co/08/08a22e8800fbdb0cb067a429fe1034dcdd74a257.jpg
នារី

 ០៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រិយមិត្តអ្នកគាំទ្រវិស័យសិល្បៈច្បាស់ជាបានដឹងរួចមកហើយថា លោកឪពុករបស់ក្រុមត្រកូលខាត់ ដែលមានឈ្មោះថា លាវ ខាត់ បានទទួលមរណភាពកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ធ្វើឱ្យសាច់ញាតិកើតចិត្តសង្វេគ ស្របពេលដែលមិត្តរួមសិល្បៈជាច្រើនចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ។

ប្រិយមិត្តអ្នកគាំទ្រវិស័យសិល្បៈច្បាស់ជាបានដឹងរួចមកហើយថា លោកឪពុករបស់ក្រុមត្រកូលខាត់ ដែលមានឈ្មោះថា លាវ ខាត់ បានទទួលមរណភាពកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ធ្វើឱ្យសាច់ញាតិកើតចិត្តសង្វេគ ស្របពេលដែលមិត្តរួមសិល្បៈជាច្រើនចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញអ្នកនាង ខាត់ ស្រីវង ដែលត្រូវជាប្អូនស្រីបង្កើតរបស់អ្នកនាង ខាត់ សុឃីម បច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិក បានចងក្រងវីដេអូចម្រៀងមួយបទដែលមានចំណងជើងថា “ឃ្លាត” អមជាមួយរូបភាពអនុស្សាវរីយ៍ជាច្រើនរៀបរាប់អំពីលោកឪពុក បូកផ្សំនឹងការចាកឃ្លាតមិនបាននៅក្បែរក្រុមគ្រួសារផងនោះ បានទាញយកទឹកភ្នែកអ្នកស្តាប់ និងទស្សនាជាច្រើននាក់ឱ្យហូរទឹកភ្នែកតាមដោយមិនដឹងខ្លួន។

គួរបញ្ជាក់ថា ក្រុមគ្រួសារត្រកូលខាត់ទាំងអស់គ្នាមិនមានអ្នកណាទាន់ដង្ហើមលោកឪពុក លាវ ខាត់ សូម្បីតែម្នាក់ ដែលនេះជាហេតុបណ្តាលឱ្យកូនៗគ្រប់គ្នាមានវិប្បដិសារី និងសោកស្តាយជាខ្លាំង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

<b>ក្រុមគ្រួសារត្រកូលខាត់</b>
ក្រុមគ្រួសារត្រកូលខាត់
<b>ក្រុមគ្រួសារត្រកូលខាត់</b>
ក្រុមគ្រួសារត្រកូលខាត់
<b>លោកឪពុកអ្នកនាង ខាត់ ស្រីវង</b>
លោកឪពុកអ្នកនាង ខាត់ ស្រីវង
<b>អ្នកនាង ខាត់ ស្រីវង ចូលរួមបុណ្យសពឪពុកពីសហរដ្ឋអាមេរិក</b>
អ្នកនាង ខាត់ ស្រីវង ចូលរួមបុណ្យសពឪពុកពីសហរដ្ឋអាមេរិក
<b>ក្រុមគ្រួសារត្រកូលខាត់</b>
ក្រុមគ្រួសារត្រកូលខាត់
<b>ក្រុមគ្រួសារអ្នកនាង ខាត់ ស្រីវង ចូលរួមបុណ្យសពឪពុកពីសហរដ្ឋអាមេរិក</b>
ក្រុមគ្រួសារអ្នកនាង ខាត់ ស្រីវង ចូលរួមបុណ្យសពឪពុកពីសហរដ្ឋអាមេរិក
បទចម្រៀង "ឃ្លាត"
ខាត់ សុឃីមខាត់ ស្រីវង
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T