រំជួលចិត្ត! នៅសុខៗស្រាប់តែ ពៅ បញ្ញាពេជ្រ បង្ហោះសារបែបនេះ (មានវីដេអូ)

//s5.kh1.co/98/98c8be70368d4c7fb77f3266a3db852f3e935813.jpg
នារី

 ០៣-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្មីនេះៗកញ្ញា ពៅ បញ្ញាពេជ្រ បានបង្ហោះសារមួយ ដែលបានធ្វើឲ្យគ្រប់គ្នារំជួលចិត្តជាខ្លាំង

អ្នកគាំទ្រជាច្រើនប្រហែលជាមិនទាន់ភ្លេចទេ អតីតតារាចម្រៀងដ៏ល្បីម្នាក់ ដែលច្រៀងបានទាំងបទ បុរាណ និងសម័យ នោះ គឺកញ្ញា ពៅ បញ្ញាពេជ្រ។​ មានបទចម្រៀងជាច្រើន របស់តារារូបនេះ នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ដដែល ថែមទាំងនៅគាំទ្រមិនប្រែប្រួលទាំងបទ រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ និងបទសម័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ប្រិយមិត្តប្រាកដជាបានដឹងហើយថា កញ្ញា ពៅ បញ្ញាពេជ្រ បានធ្លាក់ខ្លួនពិការ (ដើរមិនរួច) និងខានបានចូលប្រឡូកក្នុងវិស័យសិល្បៈ ក៏ប៉ុន្តែ ទោះបីជាយ៉ាងណាក៏កញ្ញា នៅតែមានចិត្តចង់ចូលវិស័យសិល្បៈវិញប្រសិនបើជំងឺនោះបានជាសះស្បើយ។

បច្ចុប្បន្នកញ្ញា ពៅ បញ្ញាពេជ្រ បាននឹងកំពុងព្យាយាមហ្វឹកហាត់ រៀនដើរបន្តិចម្ដងៗ ជារៀងរាល់ថ្ងៃ ដោយមានការជួយលើទឹកចិត្តពីឪពុកម្ដាយ និងបងប្អូនរបស់នាង។ ហើយកំឡុងពេលហាត់ប្រាណ និងរៀនដើរ បញ្ញាពេជ្រ ក៏បានបង្ហោះវីដេអូពីសកម្មភាពទាំងនោះ ទោះបីឈឺយ៉ាងណាក៏នៅតែទ្រាំ ព្រោះចង់ក្រោកឈរឲ្យបានដូចពីមុន ឃើញហើយធ្វើឲ្យគ្រប់គ្នាអាណិតខ្លោចចិត្ត ហើយសឹងថាមិនអាចទប់ទឹកភ្នែកជាប់ឡើយ។

ដោយឡែក កាលពីថ្មីនេះៗកញ្ញា ពៅ បញ្ញាពេជ្រ បានបង្ហោះសារមួយ ដែលបានធ្វើឲ្យគ្រប់គ្នារំជួលចិត្តជាខ្លាំង ដោយក្នុងនោះនាងបានរៀបរាប់ថា៖

"ពេលដែលខ្ញុំមិនសប្បាយចិត្ត ខ្ញុំតែងតែអង្គុយសំលឹងមើលមេឃ ព្រោះធ្វើអោយខ្ញុំនឹកឃើញគ្រប់រឿងរ៉ាវ កើតមកជាមនុស្ស មានគ្រប់រសជាតិ មនុស្សមានគ្រប់យ៉ាង ខ្លះចេស ខ្លះចោះ ប៉ុន្តែ យើងចាំបាច់ស្អប់គ្នាធ្វើអី ឈ្លោះគ្នាធ្វើអី មុននឹងក្រោយ មនុស្សដែលយើង ស្អប់គុំគួន ក៏គង់តែស្លាប់ ឯ មនុស្សយើងស្រលាញ់ក៏គង់តែស្លាប់ រូបរាងកាយដែលធ្លាប់តែស្អាត ទោះសម័យជឿនលឿនយ៉ាងណា ខំកែច្នៃដុះខាត់ក៏នៅតែប្រែប្រួល ចាស់ស្លាប់ គ្រប់យ៉ាងមិនទៀងទេ ខ្ញុំជាឧទាហរណ៍ស្រាប់ ពីមុនដើរទៅណាក៏បាន ធ្វើអ្វីៗដោយខ្លួនឯង ឥឡូវអង្គុយលើរទេះត្រូវប្រឹងរស់តាមកម្មខ្លួនឯងដោយគ្មានការតវ៉ាបាន ចង់ប្រាប់បងប្អូនថាការស្លាប់គឺទៀងទាត់ ដូច្នេះត្រូវចេះរក្សាមនុស្សជុំវិញខ្លួនដោយរស់នៅសុខដុមរម្យនា មានសុភមង្គល កុំលោភលន់យកទៅណាមិនបានផង បានល្មមតែរស់ ពេលឈឺមានលុយទៅពេទ្យគឺok ហើយ គ្មាននរណារស់នៅរហូតបានទេគឺគង់បែកនៅថ្ងៃណាដែលត្រូវមកដល់ ថ្ងៃនេះវេនគេ ស្អែកវេនយើង ????

02 . កក្កដា 2020 អង្គុយៗចេះតែនឹកឃើញចឹងក៏សរសេរ ព្រោះចង់អោយមនុស្សក្នុងលោកល្អអោយបានច្រើន ទោះបីដឹងថាមិនអាចក៏ដោយ ខ្ញុំសរសេរមិនទាន់អស់ទេទុកអោយបងប្អូនស្វែងយល់ដោយខ្លួនឯងបន្ថែម???????? ពៅ បញ្ញាពេជ្រ "។

តាមរយៈសារមួយរបស់ កញ្ញា ពៅ បញ្ញាពេជ្រ ចង់បង្ហាញថា កើតមកជាមនុស្ស មានគ្រប់រសជាតិ អ៊ីចឹងហើយ ហេតុអ្វីចាំបាច់ស្អប់គ្នាធ្វើអី ឈ្លោះគ្នាធ្វើអី មុននឹងក្រោយមនុស្សដែលយើង ស្អប់គុំគួន ក៏គង់តែស្លាប់ ហើយមនុស្សដែលយើងស្រលាញ់ក៏គង់តែស្លាប់​ ដោយអ្វីគ្រប់យ៉ាងវាមិនទៀងនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ពៅ បញ្ញាពេជ្រ
កញ្ញា ពៅ បញ្ញាពេជ្រ
កញ្ញា ពៅ បញ្ញាពេជ្រ
កញ្ញា ពៅ បញ្ញាពេជ្រ
កញ្ញា ពៅ បញ្ញាពេជ្រ
កញ្ញា ពៅ បញ្ញាពេជ្រ
កញ្ញា ពៅ បញ្ញាពេជ្រ
កញ្ញា ពៅ បញ្ញាពេជ្រ
កញ្ញា ពៅ បញ្ញាពេជ្រ
កញ្ញា ពៅ បញ្ញាពេជ្រ
 កញ្ញា ពៅ បញ្ញាពេជ្រ
 កញ្ញា ពៅ បញ្ញាពេជ្រ
 កញ្ញា ពៅ បញ្ញាពេជ្រ
 កញ្ញា ពៅ បញ្ញាពេជ្រ
សំណេរទាំងស្រុងរបស់ កញ្ញា ពៅ បញ្ញាពេជ្រ
សំណេរទាំងស្រុងរបស់ កញ្ញា ពៅ បញ្ញាពេជ្រ

ទស្សនាវីដេអូ ហាត់ប្រាណ របស់ ពៅ បញ្ញាពេជ្រ ខាងក្រោម៖

ពៅ បញ្ញាពេជ្រ
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T