រកឯណាបាន! ចេញខែកូនប្ដីដើមទេ តែ ស៊ឹម សូលីកា នាំស្វាមី បង្ហាញក្ដីស្រលាញ់ដូចកូនបង្កើត

//s5.kh1.co/b5/b5c63bdac448af57dd4190692533a5dac2116260.jpg
តារា & កម្សាន្ដ

 ០២-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទោះចែកផ្លូវគ្នាដាច់ស្រេច តែទំនាក់ទំនាងរវាង អ្នកនាង ស៊ឹម សូលីកា និងគ្រួសារអតីតស្វាមី នៅតែស្និទ្ធិស្នាលគ្នា ដូចគ្រួសារតែមួយយ៉ាងដូច្នោះ។

ភ្នំពេញ៖ ជាការពិត បច្ចុប្បន្នពិធីការិនីឆ្នើម អ្នកនាង ស៊ឹម សូលីកា កាន់តែរស់នៅយ៉ាងមានក្ដីសុខ ពោរពេញដោយសុភមង្គល ក្រោយរៀបការជាលើទីពីរ បើទោះបីមានវ័យកាន់តែជ្រេ តែតារាស្រីរូបនេះ តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយស្វាមី លោក អេង ឬទ្ធី ធ្វើឲ្យហ្វេនៗច្រណែន នឹងជីវិតស្វាមីភរិយាអ្នកទាំងពីរជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកទៅមើលទំនាក់ទំនងរវាងអ្នកនាង ស៊ឹម សូលីកា និងគ្រួសារអតីតស្វាមីនាងវិញ ឃើញថា ពួកគេតែងតែបង្ហាញសកម្មភាពស្និទ្ធិស្នាលជាមួយគ្នាដូចជា មិត្តភក្ដិ បងប្អូនយ៉ាងដូច្នោះដែរ។ ជាពិសេស ថ្មីៗនេះ ភរិយាថ្មីរបស់ អតីតស្វាមីនាង បានបង្កើតបានកូនប្រុសម្នាក់គួរឲ្យក្នាញ់។ មិនតែប៉ុណ្ណោះ ថ្ងៃសម្រាលកូនរបស់ភរិយាអតីតស្វាមីនាង តារាស្រីរូបនេះក៏បានបង្ហាញវត្តមានចាំមើលមុខ និងជួយអបអរសាទរផងដែរ។

ជាក់ស្ដែង​ ប៉ុន្មានម៉ោងមុននេះ អ្នកនាង ស៊ឹម សូលីកា បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងថ្ងៃចេញខែកូនប្រុសរបស់អតីតស្វាមី ព្រមទាំងបង្ហាញអារម្មណ៍ប្រៀបដូចជាកូនប្រុសបង្កើតរបស់ខ្លួនយ៉ាងដូច្នេះដែរ។ ដោយរូបភាពទាំងនោះ លោក អេង ឬទ្ធី ក៏បានទៅចូលរួម ថ្ងៃចេញខែកូនប្រុស អតីតស្វាមីតារារូបនេះ ផងដែរ។ ដោយតារាប្រុសស្រីមួយគូនេះ បានបង្ហាញស្នាមញញឹម និងផ្ដល់ក្ដីស្រលាញ់ចំពោះកូនតូចនោះយ៉ាងកក់ក្ដៅ៕

សូមទស្សនារូបភាពខាងក្រោម៖​

  អ្នកនាង ស៊ឹម សូលីកា និង

លោក អេង រិទ្ធី
  អ្នកនាង ស៊ឹម សូលីកា និង លោក អេង រិទ្ធី
  អ្នកនាង ស៊ឹម សូលីកា ជាមួយ លោក អេង ឬទ្ធី និងកូនប្រុសអតីតស្វាមី
  អ្នកនាង ស៊ឹម សូលីកា ជាមួយ លោក អេង ឬទ្ធី និងកូនប្រុសអតីតស្វាមី
  អ្នកនាង ស៊ឹម សូលីកា ជាមួយ លោក អេង ឬទ្ធី និងកូនប្រុសអតីតស្វាមី
  អ្នកនាង ស៊ឹម សូលីកា ជាមួយ លោក អេង ឬទ្ធី និងកូនប្រុសអតីតស្វាមី
  អ្នកនាង ស៊ឹម សូលីកា ជាមួយ លោក អេង ឬទ្ធី និងគ្រួសារអតីតស្វាមី
  អ្នកនាង ស៊ឹម សូលីកា ជាមួយ លោក អេង ឬទ្ធី និងគ្រួសារអតីតស្វាមី
  អ្នកនាង ស៊ឹម សូលីកា ជាមួយ លោកអេង ឬទ្ធី និងគ្រួសារអតីតស្វាមី
  អ្នកនាង ស៊ឹម សូលីកា ជាមួយ លោកអេង ឬទ្ធី និងគ្រួសារអតីតស្វាមី
  អ្នកនាង ស៊ឹម សូលីកា  និងកូនប្រុសអតីតស្វាមី
  អ្នកនាង ស៊ឹម សូលីកា  និងកូនប្រុសអតីតស្វាមី
ស៊ឹម សូលីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T