តោះ! ទៅមើលពូ Floyd នាំដើរមើលខាងក្នុងផ្ទះដ៏ស្កឹមស្កៃរបស់គាត់ (មានវីដេអូ)

//s5.kh1.co/b0/b0ea8517900b5054b65f67da0de17a9a0aee022c.jpg
កីទ្បា

 ០២-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Floyd ដើររៀបរាប់ពីវិមាន របស់គាត់ដែលខាងក្នុងគួរឲ្យភ្ញាក់ភ្អើល

បរទេស៖ ប្រិយមិត្តភាគច្រើនប្រាកដជាបានស្គាល់រួចមកហើយនូវ ស្តេចប្រដាល់សកល Floyd Mayweather ថាអត្តពលិកមានទ្រព្យសម្បត្តិហូរហៀររូបនេះ តែងតែបង្ហាញនូវជីវិតដ៏ហ៊ឺហារបស់គាត់ទៅកាន់អ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ កាលពីពេលថ្មីៗកន្លងទៅ គេប្រទះឃើញ អ្នកប្រដាល់វ័យ៤៣ឆ្នាំ បានចេញមកបង្អួត ទ្រព្យសម្បត្តិរបស់ខ្លួនទៀតហើយ ដោយធ្វើការបើកបង្ហាញវិមានដ៏ស្កឹមស្កៃរបស់គាត់តម្លៃ ១៩លានផោន (ប្រមាណ២៣លានដុល្លារ) តាមរយៈការឡាយផ្ទាល់នៅលើគណនី Instagram ។

Floyd កំពុងឡាយ
Floyd កំពុងឡាយ

គាត់បាននាំអ្នកទស្សនា ទៅមើលកន្លែងទុកឡានរបស់គាត់ ដែលសុទ្ធតែជាឡានម៉ាកល្បីៗពណ៌ខ្មៅ ជាច្រើនគ្រឿង មានតម្លៃខ្ទង់២០លានផោន (ប្រមាណជិត២៥លានដុល្លារ) ហើយនេះគ្រាន់តែជាផ្នែកមួយ នៃទ្រព្យសម្បតិ្តគាត់ប៉ុណ្ណោះ។

ឃ្លាំងឡានរបស់ Floyd
ឃ្លាំងឡានរបស់ Floyd

ក្នុងការឡាយនោះ គាត់ក៏បាននាំទៅមើលផ្ទះបាយ ដែលសម្ភារៈប្រើប្រាស់សុទ្ធតែមានតម្លៃថ្លៃ រួមជាមួយ បន្ទប់ដាក់សម្លៀកបំពាក់ អាងហែលទឹក និងអ្វីដែលពិសេសគឺឃ្លាំងទុកឡានរបស់គាត់ ធំជាងកន្លែងគេដាក់បង្ហាញរថយន្តទៅទៀត។

ទូស្បែកជើងរបស់ Floyd
ទូស្បែកជើងរបស់ Floyd

រឿងមួយដែលគួរឲ្យអស់សំណើចគឺគាត់ចំណាយពេលជាង៣០វិនាទី ដើម្បីដឹងពីវិធីប្រើប្រាស់អំពូលក្នុងវិមានរបស់គាត់។ បន្ថែមពីនេះទៅទៀត Floyd ក៏បាននាំអ្នកទស្សនាទៅខាងមុខវិមាន ដើម្បីបង្ហាញឡានសំណព្វចិត្តរបស់គាត់ ប្រើប្រាស់រាល់ថ្ងៃ ដែលជាប្រភេទឡាន Pickup ម៉ាក Dodge តម្លៃប្រមាណ២ម៉ឺន៧ពាន់ដុល្លារ៕

ឡានដែលគាត់ជិះរាល់ថ្ងៃ
ឡានដែលគាត់ជិះរាល់ថ្ងៃ

បើចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

វីដេអូរបស់ Floyd នាំដើរមើលផ្ទះ

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T