ភ្នំពេញ៖ តារាចម្រៀងស្រីក្រម៉ិចក្រមើម អ្នកនាង ទូច ស្រីល័ក្ខ តែងតែធ្វើឲ្យទស្សនិកជន និងហ្វេនៗមានភាពសប្បាយរីករាយ ជាមួយកាយវិការ ពាក្យសម្ដីលេងសើចរបស់នាងជានិច្ច។ តែមួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា តារាស្រីរូបនេះ តែងតែបង្ហាញពីអារម្មណ៍សោកសៅ លើបណ្ដាញសង្គមស្ទើរតែគ្រប់ពេល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើក្រឡេកទៅមើលជីវិតឯកជនរបស់ អ្នកនាង ទូច ស្រីល័ក្ខ វិញ ឃើញថា ពេលនេះនាងជាមួយស្វាមី មិនអាចបន្តរួមជីវិតជាប្ដីប្រពន្ធបានទៀតនោះទេ។ ក្រោយមិនមានស្វាមីនៅក្បែរខ្លួនដូចកាលមុន នាងតែងតែបង្ហាញទុក្ខក្រៀមក្រំជានិច្ច តែទោះបីជាយ៉ាងណា នាងក៏នៅតែខំធ្វើជាមនុស្សម្នាក់ ដែលរឹងមាំសម្រាប់កូនប្រុសនាងផងដែរ។
ជាការពិតណាស់ មួយរយៈនេះ តារាចម្រៀង ទូច ស្រីល័ក្ខ ហាក់បីដូចជាបង្ហាញអារម្មណ៍ទុក្ខសោកច្រើន តែក្រោយនាងបង្ហោះសារខ្លីមួយនេះ ទើបធ្វើឲ្យមហាជន និងហ្វេនជាច្រើន ស្ទើរតែមិនចង់ជឿថានាង កំពុងជួបបញ្ញា ជំងឺបាក់ទឹកចិត្តយ៉ាងដូចច្នេះសោះ។ ដោយសារដែលតារាស្រីរូបនេះបានសរសេរ និយាយថា៖
ខ្ញុំពិបាកណាស់ ទម្រាំខ្ញុំអាចក្រោកឈរបានមកដល់ពេលនេះ គឺខ្ញុំបានមានជំងឺបាក់ទឹកចិត្តជាច្រើនខែហើយ ខ្ញុំបានប្រាប់ខ្លួនឯងបញ្ឈប់ការញ៉ាំថ្នាំ ត្រូវប្រឹងក្រោកមកវិញដើម្បីកូននឹងមនុស្សជុំវិញខ្លួនរបស់ខ្ញុំ។ ពេលនេះខ្ញុំដឹងថា ខ្ញុំមិនដូចពីមុន តែខ្ញុំនឹងព្យាយាមរកខ្លួនឯងឲ្យត្រឡប់មកវិញដូចទូច ស្រីល័ក្ខពីមុន។
ក្រោយហ្វេនៗជាច្រើន បានឃើញសារខ្លីរបស់ អ្នកនាង ទូច ស្រីល័ក្ខ បង្ហោះរួច ពួកគេបាននិយាយពាក្យសម្ដីល្អៗ ដោយការលើកទឹកចិត្តនាង ដើម្បីជម្នះជំងឺមួយនេះ។ ហើយពួកគេ ក៏ចង់ឃើញនាង មានស្នាមញញឹម និងភាពរឹងមាំរបស់នាងពីមុនមកវិញផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖





