ទីបំផុត ខេម សម្រេចចិត្តចូលផលិតកម្ម Galaxy Navatra ចាប់ដៃគូបទដំបូងជាមួយ តន់ ចន្ទសីម៉ា (មានវីដេអូ)

//s5.kh1.co/52/526f9b8fb9c6d8b9cd3893e2b6b5f43ec053a4a2.jpg
នារី

 ០២-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កំពូលតារាចម្រៀងប្រចាំផលិតកម្មថោន លោក ខេម ពេលនេះសម្រេចចិត្តចាកចេញពីផលិតកម្មថោន ផ្លោះរបងចូលមកក្នុងផលិតកម្ម Galaxy Navatra ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក យឹម តាស្រង់ អតីតអ្នកគ្រប់គ្រងនៃផលិតកម្មថោន។

ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំផលិតកម្មថោន លោក ខេម ពេលនេះសម្រេចចិត្តចាកចេញពីផលិតកម្មថោន ផ្លោះរបងចូលមកក្នុងផលិតកម្ម Galaxy Navatra ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក យឹម តាស្រង់ អតីតអ្នកគ្រប់គ្រងនៃផលិតកម្មថោន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងការចូលមកក្នុងផលិតកម្មថ្មីនេះ លោក ខេម ត្រូវបានអ្នកគ្រប់គ្រងតម្រូវឱ្យចាប់ដៃគូបទ ចម្រៀងដំបូងជាមួយកញ្ញា តន់ ចន្ទសីម៉ា ដែលជាតារាចម្រៀងមានសម្លេងស្អកដូចគ្នា នូវបទចម្រៀងមានចំណងជើងថា “សុំមួយពេលមក” ដែលជាបទកំពុងល្បីល្បាញខ្លាំងលើបណ្តាញសង្គម TikTok។

គួរបញ្ជាក់ថា ខេម សម្រេចចិត្តផ្លាស់ប្តូរទ្រនំដែលផ្តល់កំណើតឱ្យខ្លួនជាង ១០ឆ្នាំ មកនេះក៏អាច ដោយ សារតែមួយរយៈចុងក្រោយនេះ លោកហាក់ស្ងប់ស្ងាត់ខ្លាំងពុំសូវជាមានបទចម្រៀងចេញនៅ លើទីផ្សារ ដែលបណ្តាលឱ្យប្រជាប្រិយភាពរបស់លោកធ្លាក់ចុះទៅតាមនោះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

<b>លោក ខេម</b>
លោក ខេម
<b>លោក ខេម</b>
លោក ខេម
<b>កញ្ញា តន់ ចន្ទសីម៉ា</b>
កញ្ញា តន់ ចន្ទសីម៉ា
<b>លោក ខេម និងកញ្ញា តន់ ចន្ទសីម៉ា</b>
លោក ខេម និងកញ្ញា តន់ ចន្ទសីម៉ា
បទចម្រៀង សុំមួយពេលមក
ខេមតន់ ច័ន្ទសីម៉ា
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T