មកធ្វើតេស្តសុខភាពហើយ! Inter ខិតជិត ក្នុងការផ្ទេរយកកីឡាករកំពុងឡើងកូដម្នាក់របស់ Real Madrid ជាផ្លូវការ

//s5.kh1.co/61/61824a0f90eb57a230949f4ee11cfc66d0b4d923.jpg
កីទ្បា

 ០១-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

nter ខិតជិត ក្នុងការផ្ទេរយកកីឡាករ Achraf Hakimi ពី Real Madrid

អ៊ីតាលី៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិប Inter Milan បានឈានដល់កិច្ចព្រមព្រៀងកុងត្រារយៈពេល៥ឆ្នាំ ជាមួយខ្សែការពារក្រុម Real Madrid កីឡាករ Achraf Hakimi ក្នុងតម្លៃផ្ទេរ ៣៦លានផោន​ (ឬប្រមាណ ៤៤លានដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Achraf Hakimi 
  កីឡាករ Achraf Hakimi 

ជម្រើសជាតិម៉ារ៉ុក រូបនេះ បានធ្វើដំណើរមកកាន់មូលដ្ឋានក្លិប Inter Milan កាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីមកធ្វើតេស្តសុខភាព មុនធ្វើការផ្ទេរមកលេងឲ្យក្រុមលោក Antonio Conte ជាផ្លូវការ។

Hakimi មកធ្វើតេស្តសុខភាពឲ្យ Inter
Hakimi មកធ្វើតេស្តសុខភាពឲ្យ Inter

Hakimi វ័យ២១ឆ្នាំ មិនសូវលេចធ្លោប៉ុន្មាននោះទេ កំឡុងពេលលេងឲ្យ Real Madrid លុះពេលគេមកចូលរួមជាមួយក្រុម Borussia Dortmund ក្នុង២រដូវកាលចុងក្រោយនេះ ទើបឡើងកូដខ្លាំងតែម្ដង ពោលក្នុងចំណោមការបង្ហាញខ្លួន៧២ប្រកួតឲ្យក្លិបយក្សអាល្លឺម៉ង់ គេស៊ុតបាន១៣គ្រាប់។

Hakimi មកធ្វើតេស្តសុខភាពឲ្យ Inter
Hakimi មកធ្វើតេស្តសុខភាពឲ្យ Inter
អ្នកគាំទ្រក្រុម​ Inter មកទទួលស្វាគមន៍ Hakimi
អ្នកគាំទ្រក្រុម​ Inter មកទទួលស្វាគមន៍ Hakimi

គួរឲ្យដឹងដែរថា កាលពីម្សិលមិញ ​Hakimi ក៏បានសរសេរសារលាគ្នា ជាមួយក្លិប Dortmund នៅលើគណនី Twitter របស់គេផងដែរ ដោយបានរៀបរាប់យ៉ាងដូច្នេះថា៖

ពេលវេលាបានឈានដល់ទីបញ្ចប់នៃដំណាក់កាលដ៏ស្រស់ស្អាតមួយនៅក្នុងជីវិតរបស់ខ្ញុំ។ បន្ទាប់ពីរយៈពេលពីរឆ្នាំដ៏អស្ចារ្យខ្ញុំបានត្រៀមខ្លួនចាកចេញពីក្លិបមួយនេះ ដែលបានផ្តល់ភាពរីករាយជាច្រើនមកកាន់ខ្ញុំ។ ចាប់តាំងពីពេលដំបូង ការមើលថែទាំ យកចិត្តទុកដាក់ពីសំណាក់ក្លិប ពិតជាអស្ចារ្យណាស់ ហើយនេះជាអ្វីដែលធ្វើឲ្យខ្ញុំគិតថា ខ្ញុំគិតត្រឹមត្រូវដែលជ្រើសរើស Dortmund រយៈពេល២ឆ្នាំនេះ។ ខ្ញុំសូមអរគុណដល់មិត្តរួមក្រុម ជំនួយការគ្រូបង្វឹក និង បុគ្គលិកក្លិបទាំងអស់ ដែលស្រលាញ់និងជឿជាក់លើខ្ញុំកន្លងមក៕

  កីឡាករ Achraf Hakimi

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T