គ្រោះថ្នាក់​​ចរាចរណ៍​សម្លាប់​អ្នក​ដំណើរ​ ៣​នាក់​ និងរបួស​ ១២​នាក់​ កាល​ពី​ថ្ងៃ​ ៣០​ មិថុនា​កន្លង​ទៅ​

//s5.kh1.co/07/07d2ae89e4c2f6d2de25bf8b062a85da9990dee7.jpeg
សង្គម

 ០១-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍ កាលពីថ្ងៃទី៣០ ខែមិថុនា បានសម្លាប់មនុស្ស ៣នាក់ និងរបួស ១២នាក់

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៣០ ខែមិថុនា បានសម្លាប់មនុស្ស ៣នាក់ និងរបួស ១២នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១១លើក ក្នុងនោះ បណ្តាលឲ្យមានអ្នកស្លាប់ ៣នាក់ របួសធ្ងន់ ៩នាក់ និងរបួសស្រាល ៣នាក់។ មូលហេតុបណ្តាលមកពី បើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ បត់មិនប្រយ័ត្ន និងប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ ដែលនាំឲ្យខូចខាត ម៉ូតូ ១២គ្រឿង រថយន្តធុនតូច ៥គ្រឿង រថយន្តធុនធំ ១គ្រឿង យានផ្សេងៗ ២គ្រឿង ថ្មើរជើង ១នាក់។

ដូច្នេះ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បាន​ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈប្រកាន់ភ្ជាប់​នូវ​កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់​មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាស់ទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹងជាដើម ៕

រូបភាពគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៣០ ខែមិថុនា
រូបភាពគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៣០ ខែមិថុនា
រូបភាពគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៣០ ខែមិថុនា
រូបភាពគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៣០ ខែមិថុនា
Sey Piseth
Piseth Khmer (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T