ស្របពេលជិតសម្រាល Bitoey លេងមួយក្បាច់នេះជាមួយស្វាមី ផ្អើលអស់ហ្វេនៗ

//s5.kh1.co/7d/7d6d09ca3176b87722d21e5fddcb8a8210757a14.jpg
តារា & កម្សាន្ដ

 ០១-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកណាទប់អារម្មណ៍បាន បើតារាចម្រៀងស្រី Bitoey លេងបង្ហោះរូបភាព ស៊ិចស៊ីម្លឹងៗជាមួយនឹងស្វាមី ថែមទាំងបង្ហាញកាយវិការដ៏ស្រៀវស្រើប ខណៈពេលដែលខ្លួនជិតសម្រាលកូនទៅហើយ

ថៃ៖ ខណៈពេល ដែលជិតសម្រាលកូន​ក្នុងពេលឆាប់ៗនេះ សម្រាប់តារាចម្រៀងស្រីដ៏ល្បីឈ្មោះ នាង Bitoey ព្រមទាំងស្វាមី កាន់តែមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងមើលថែសុខភាពឲ្យបានល្អជាទីបំផុត មិនត្រឹមតែប៉ុណ្ណោះ នាងក៏តែងតែមកបង្ហាញពីការវិវត្តន៍នៃការពរពោះរបស់នាង ជារឿយៗ ឲ្យហ្វេនៗបានជ្រាប ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ កាលពីថ្មីៗនេះវិញ តារាស្រី Bitoey ស្រាប់តែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងរូបភាពដែលនាងបានបង្ហាញខ្លួន​ជាមួយនឹងស្វាមីវិញម្ដង តែនៅក្នុងនោះ គឺពិតជារូបភាពដ៏ទាក់ភ្នែកអ្នកទស្សនាជាទីបំផុត ជាពិសេស Bitoey បានចេញមកជាមួយនឹងឈុតដ៏ស៊ិចស៊ី បង្ហាញពីកាយវិការអង្គុយលើភ្លៅស្វាមីយ៉ាងផ្អែមល្ហែម ថែមទៀតផង។ ជាមួយគ្នានេះដែរ នាងថែមទាំងបាននិយាយថា៖

 ស្រលាញ់ ហើយនិងមើលថែរក្សា នៅក្បែរគ្នាជានិច្ច មួយរយៈនេះ លោកប៉ាឈឺជំនួសអ្នកម៉ាក់ ដូច្នេះហើយ ត្រូវមើលថែបន្តិចហើយ។​

Bitoey

យ៉ាងណាមិញ តាមរយៈរូបភាពនេះ នាងក៏បានបញ្ជាក់ថា វាគឺជារូបភាពដែលអ្នកទាំងពីរបានថត Pre-Wedding ជាមួយគ្នា កាលពីមុនមកម្លេះ តែទោះជាយ៉ាងណា ហ្វេនៗជាច្រើន នៅតែកោតសរសើរចំពោះភាពផ្អែមល្ហែមដែលអ្នកទាំងពីរមានចំពោះគ្នា ព្រមទាំងបង្ហាញពីភាពស៊ិចស៊ីដែលធ្វើឲ្យពួកគេកាន់តែមានភាពពេញចិត្ត៕

សូមទស្សនារូបភាពខាងក្រោម៖

Bitoey 
Bitoey 
Bitoey 
Bitoey 
Bitoey និង ស្វាមី
Bitoey និង ស្វាមី
Bitoey និង ស្វាមី
Bitoey និង ស្វាមី
Bitoey និង ស្វាមី
Bitoey និង ស្វាមី
Bitoey និង ស្វាមី
Bitoey និង ស្វាមី
Bitoey និង ស្វាមី
Bitoey និង ស្វាមី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T