ក្រោយធ្លាយមានគូស្នេហ៍ ស្វាមីរៀងខ្លួន! ឌុច លីដា និងណាខុន ងាកមកចាប់ដៃគូគ្នា សាជាថ្មី

//s5.kh1.co/9d/9df9e763d616672cac3892a54c6599959163372e.jpg
តារា & កម្សាន្ដ

 ០១-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ជាការពិតណាស់ ក្រោយ ឌុច លីដាសម្រាលកូនរួច នាងក៏ងាកមកចូលការងារចាស់ក្នុងវិស័យសិល្បៈវិញ ថែមទាំងចាប់ដៃគូជាមួយលោក ណាខុនសារជាថ្មីផងដែរ។

ភ្នំពេញ៖ តារាសម្ដែង​ប្រុស ស្រីល្បីឈ្មោះ លោក ណាខុន និង អ្នកនាង ឌុច លីដា អ្នកទាំងពីរជាដៃគូរួចអាជីពសិល្បៈជាមួយគ្នា ដែលធ្លាប់បានធ្វើឲ្យមហាជន និងហ្វេនៗជាច្រើននាក់ យល់ច្រឡំថាអ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នាទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ តារាស្រី ឌុច លីដា ពេលនេះនាងក៏មានកូនប្រុសម្នាក់មានមុខមាត់គួរឲ្យក្នាញ់ទៀតផង។ ចំណែកតារាប្រុសរូបសង្ហា ណាខុន វិញ លោកក៏បានបង្ហើបថាខ្លួនក៏កំពុងមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ផងដែរ។ ក្នុងនោះដែរ បើទោះបី តារាប្រុសស្រីរូបនេះ មានកូន និងគូស្នេហ៍រៀងខ្លួន តែក៏នៅតែទទួលបានប្រជាប្រិយភាពពីទស្សនិកជនគ្រប់មជ្ឈដ្ឋានដដែល។

ជាក់ស្ដែង ក្រោយ ឌុច លីដា មានទម្ងន់ និងសម្រាលបានកូនប្រុសរួច នាងក៏បានងាកទៅរកអាជីពចាស់លើវិថីសិល្បៈវិញផងដែរ។ ហើយមុននេះបន្តិច តារាស្រីរូបនេះបានបង្ហោះរូបភាពយ៉ាងស្និទ្ធិស្នាលជាមួយដៃគូចាស់ គឺលោក ណាខុន ដែលមើលទៅទំនាក់ទំនងអ្នកទាំងពីរនៅតែស្អិតរមួត សមជាដៃគូរួមអាជីពដ៏ល្អពិតមែន។ មិនតែប៉ុណ្ណោះ មានទស្សនិកជានជាច្រើន ក៏រំពឹងថា ពួកគេនឹងមានស្នាដៃថ្មីសម្រាប់ចែកជូនដល់អ្នកគាំទ្រខ្លួនក្នុងពេលឆាប់ៗផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖​

  អ្នកនាង ឌុច លីដា
  អ្នកនាង ឌុច លីដា
  លោក ណាខុន
  លោក ណាខុន
   លោក ណាខុន និង អ្នកនាង ឌុច លីដា
   លោក ណាខុន និង អ្នកនាង ឌុច លីដា
   លោក ណាខុន និង អ្នកនាង ឌុច លីដា
   លោក ណាខុន និង អ្នកនាង ឌុច លីដា
   លោក ណាខុន និង អ្នកនាង ឌុច លីដា
   លោក ណាខុន និង អ្នកនាង ឌុច លីដា
   លោក ណាខុន និង អ្នកនាង ឌុច លីដា
   លោក ណាខុន និង អ្នកនាង ឌុច លីដា
ឌុច លីដាណាខុន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T