មើលសម្រស់ម៉ាក់ៗគេផង! ម៉ាក សែនសូនីតា នៅតែលេងខ្លួនខ្ញង់ ពេលពរពោះកូនដំបូង

//s5.kh1.co/99/99366ff0265e1c5b645fac68268ae8aa25aaf499.jpg
តារា & កម្សាន្ដ

 ០១-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយរៀបការបានប៉ុន្មានខែកន្លងមកនេះ ម៉ាក សែនសូនីតា ក៏កំពុងពរពោះកូនដំបូងផងដែរ តែបើមើលទៅលើរូបសម្ផស្សវិញនៅតែស្រស់ស្អាត។

ភ្នំពេញ៖ បើទោះបីជាតារាសម្ដែងស្រី អ្នកនាង ម៉ាក សែនសូនីតា មានស្វាមីរួចក៏ពិតមែន តែនាងនៅតែទទួលបានប្រជាប្រិយភាពខ្លាំងដដែល មិនតែប៉ុណ្ណោះ ហ្វេនៗកាន់តែចង់ដឹង ចង់ឃើញពីសកម្មភាពប្រចាំថ្ងៃរវាងនាង និងស្វាមីថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយរៀបការរួច តារាស្រីរូបនេះ កាន់តែមានសេចក្ដីសុខ និង ពោរពេញដោយសុភមង្គល ដែលនាងមានស្វាមី ចេះយកចិត្តទុកដាក់ថ្នាក់ថ្នម និងតែងតែទៅណាមកណាជាមួយគ្នាសឹងតែគ្រប់ពេល។ ហើយកាលពីថ្មីៗនេះ នាងបានធ្វើឲ្យហ្វេនៗរំភើបជំនួស ស្ងាត់ៗនាងបានបង្ហោះរូបកំពុងពរពោះកូនដំបូងផងដែរ។

ជាការពិតណាស់ បើទោះបី ពេលនេះ ម៉ាក សែនសូនីតា កំពុងពរពោះកូនក្នុងផ្ទៃ តែនាងមិនបានប្រាប់នៅឡើយនោះទេ ថានាងពរពោះបានប៉ុន្មានខែ។ ជាក់ស្ដែង បើងាកទៅមើលរូបសម្រស់ ដែលកំពុងពរពោះ ឃើញថា នាងនៅតែស្រស់ស្អាត ខ្ញង់ដដែល ដោយមើលទៅដូចជាមិនចាញ់កូនសូម្បីតែបន្តិច។ ជាពិសេស នាងបានតុបតែងតែងខ្លួនយ៉ាងស្រស់សោភា គួរឲ្យចាប់អារម្មណ៍ខ្លាំងទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖​

  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T