Chompoo ស្រែកយំខ្លាំងៗ ក្រោយឃើញកាដូមិត្តជិតស្និទ្ធជូនក្នុងថ្ងៃខួប (មានវីដេអូ)

//s5.kh1.co/23/234bc40b4e811102b7099b1e6f1ccfae317875e1.jpg
តារា & កម្សាន្ដ

 ៣០-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ខួបកំណើតគម្រប់ ៣៩ ឆ្នាំ របស់​ តារាស្រី Chompoo ពិតជាមានភាពកក់ក្ដៅដោយមានការចូលរួមអបអរ ពីសមាជិកគ្រួសារ និងមិត្តជិតស្និទ្ធ ដោយឡែក ថ្មីៗនេះ ខណៈទទួលកាដូពីមិត្តដ៏ល្អរបស់នាង​ Ploy Chavaporn ស្រាប់តែធ្វើឲ្យនាងយំខ្លាំងបែបនេះទៅវិញ

ថៃ៖ ជាការពិតណាស់ ថ្ងៃកំណើតរបស់កំពូលតារាស្រី Chompoo Araya គម្រប់ ៣៩ ឆ្នាំ ពិតជាមានការរៀបចំ ប្រកបដោយភាពកក់ក្តៅ ដោយមានពិធីជប់លៀងទទួលទានអាហារពេលល្ងាចជាមួយសមាជិកគ្រួសារ និងមិត្តភក្តិជិតស្និទ្ធផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ តារាស្រី Ploy Chavaporn ដែលជាមិត្តល្អបំផុតរប​ស់ Chompoo បានបង្ហាញឃ្លីបវីដេអូមួយនៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះ Chompoo បានបើកកាដូដែល Ploy បានឲ្យជាកាដូក្នុងថ្ងៃកំណើតផងដែរ។ ប៉ុន្តែ នៅសុខៗ ម្ចាស់ខួបកំណើត បានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល បន្ទាប់ពីបើកបានតែបន្តិច នាងស្រាប់តែទ្រហ៊ោយំយ៉ាងខ្លាំង ថែមទៀតផង។

ដោយហេតុដែលធ្វើឲ្យនាងយំខ្លាំងថ្នាក់ ព្រោះតែមិត្តដ៏ល្អម្នាក់នេះ បានរៀបចំកាដូយ៉ាងពិសេសសម្រាប់នាង ដែលនៅក្នុងនោះ គឺជាកម្រងរូបភាព កូនភ្លោះទាំងពីររបស់ Chompoo ដែលបានថតកូនប្រុសទាំងពីរនាក់នេះ ដោយខ្លួនឯង​ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានរៀបចំដាក់ជាអាល់ប៊ុមរូបថតយ៉ាងប្រណីតយកមកឲ្យនាង ទៀត។

យ៉ាងណាមិញ តាមរយៈវីដេអូមួយ បានបណ្តាលឱ្យអ្នកគាំទ្រជាច្រើន មានភាពពេញចិត្ត ​ព្រមទាំង ចូលមកសរសើរពីមិត្តភាពរបស់អ្នកទាំងពីរ ដែលនៅតែមានទំនាក់ទំនងដ៏ល្អចំពោះគ្នាជានិច្ច ៕  

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Chompoo និង Ploy Chavaporn 
Chompoo និង Ploy Chavaporn 
Chompoo និង Ploy Chavaporn 
Chompoo និង Ploy Chavaporn 
Chompoo និង Ploy Chavaporn 
Chompoo និង Ploy Chavaporn 
Chompoo និង Ploy Chavaporn 
Chompoo និង Ploy Chavaporn 
Chompoo យំ ពេលបើកកាដូថ្ងៃកំណើតដែល Ploy Chavaporn បានឲ្យ

វីដេអូ ដែល Chompoo យំ ពេលបើកកាដូថ្ងៃកំណើតដែល Ploy Chavaporn បានឲ្យ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T