មិនលង់ម៉េចបាន! បើកូន៣ហើយ តែ មាស ម៉ូលីណា នៅតែស្អាតពេលស្លៀកឈុតបុរាណ

//s5.kh1.co/aa/aa11c9cf5e46b9ca8543b7a9838cfdd457230e80.jpg
តារា & កម្សាន្ដ

 ៣០-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រោយស្ងាត់ពីសិល្បៈ អ្នកនាង មាស ម៉ូលីណា នៅតែអាចថែរក្សាសម្រស់ឲ្យនៅស្រស់ស្អាតផូរផង់ដដែល មិនឲ្យចាញ់ក្មេងៗសម័យក្រោយប៉ុន្មានឡើយ។

ភ្នំពេញ៖ អតីតពិធីការិនីឆ្នើម  អ្នកនាង មាស ម៉ូលីណា  ពេលនេះកំពុងរស់នៅជាមួយកូនប្រុសទាំង៣នាក់យ៉ាងមានក្ដីសុខ បើទោះបី ពេលនេះមិនាបនបង្ហាញមុខក្នុងវិស័យសិល្បៈដូចមុនក្ដី តារាស្រីរូនេះ នៅតែមានហ្វេនៗចាំតាមដាន និងចង់ឃើញពីជីវិតឯកជននាងដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើងាកទៅមើលពីជីវិតឯកជន អ្នកនាង មាស ម៉ូលីណា ពេលបច្ចុប្បន្ននេះវិញ ឃើញថា នាងតែងតែមានដំណើរកម្សាន្តជាមួយកូនៗជានិច្ច។ ហើយក្រឡេកទៅមើលរូបសម្រស់វិញក៏មិនចាញ់ក្មេងៗជំនាន់ក្រោយប៉ុន្មានឡើយ ដោយតារាស្រីរូបនេះ នៅតែខ្ញង់ ស្រស់ស្អាតដដែល។ ជាពិសេស ការតុបតែងខ្លួន ក៏ឡូយឆាយ​ស៊ីវិល័យ មិនឲ្យចាញ់យុវវ័យប៉ុន្មានឡើយ។

ជាក់ស្ដែង ថ្មីៗនេះ អ្នកនាង មាស ម៉ូលីណា បានធ្វើឲ្យហ្វេនៗជាច្រើនមិនសរសើរជាមួយសម្រស់របស់នាងមិនបាន ដោយសារនាងបានថតរូបជាមួយឈុតអប្សរាបុរាណខ្មែរ មើលទៅពិតជាស្រស់សោភា គួរឲ្យចាប់អារម្មណ៍ខ្លាំងតែម្ដង។ បើទោះបីអតីតពិធីការិនីរូបនេះ មានកូន៣រួចមែន តែពេលគ្រងឈុតបុរាណបែបនេះទៅពិតជាលេចធ្លោគួរឲ្យទាក់ទាញ។ ជាពិសេស ទាំងទឹកមុខ ស្នាមញញឹម និងកាយវិការ ពិតជាទន់ប្លន់ ស្រស់ស្អាតឥតទាស់ សាកសមជានារីខ្មែរតែម្ដង៕

ប្រភពរូបភាព៖ Wishing ជូនពរ

សូមទស្សនារូបភាពខាងក្រោម៖ 

   អ្នកនាង មាស ម៉ូលីណា
   អ្នកនាង មាស ម៉ូលីណា
   អ្នកនាង មាស ម៉ូលីណា
   អ្នកនាង មាស ម៉ូលីណា
   អ្នកនាង មាស ម៉ូលីណា
   អ្នកនាង មាស ម៉ូលីណា
   អ្នកនាង មាស ម៉ូលីណា
   អ្នកនាង មាស ម៉ូលីណា
   អ្នកនាង មាស ម៉ូលីណា
   អ្នកនាង មាស ម៉ូលីណា
   អ្នកនាង មាស ម៉ូលីណា
   អ្នកនាង មាស ម៉ូលីណា
   អ្នកនាង មាស ម៉ូលីណា
   អ្នកនាង មាស ម៉ូលីណា
   អ្នកនាង មាស ម៉ូលីណា
   អ្នកនាង មាស ម៉ូលីណា
   អ្នកនាង មាស ម៉ូលីណា
   អ្នកនាង មាស ម៉ូលីណា
មាស ម៉ូលីណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T