សត្វឆ្កែល្បីខ្លាំងក្នុងបណ្ដាញសង្គម ត្រូវម្ចាស់ដាក់លក់ក្នុងតម្លៃកប់ពពករហូតដល់...

//s5.kh1.co/28/2863ffc905f65a9a66019c6e4a641918c7f8ade4.jpg
តារា & កម្សាន្ដ

 ៣០-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Sally បានត្រូវម្ចាស់វាឈ្មោះKevin Evans ដែលចិញ្ចឹមបីបាច់តាំងពីនៅតូចបានដាក់លក់ក្នុងតម្លៃ កប់ពពក ក្រោយពេលដែលឆ្កែមួយក្បាលនេះបានសម្តែងពីទេពកោសល្យដ៏អស្ចារ្យនៅក្នុងគេហទំព័រយូធូប។

បរទេស៖ ពិតជាគួរឲ្យអាណិត និងគួរឲ្យស្រណោះណាស់ ដែលឆ្កែមួយក្បាលឈ្មោះ Sally ត្រូវម្ចាស់វាឈ្មោះ Kevin Evans ដែលចិញ្ចឹមបីបាច់តាំងពីនៅតូច បានដាក់លក់ក្នុងតម្លៃ ប្រហែលជា២មុឺនដុល្លារជាង ក្រោយពេលដែលឆ្កែមួយក្បាលនេះ បានសម្តែងទេពកោសល្យដ៏អស្ចារ្យ នៅក្នុងគេហទំព័រយូធូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ឆ្កែមួយក្បាល មានភាពឈ្លាសវៃយ៉ាងខ្លាំង ដោយវាអាចមើលថែរក្សាសត្វចៀម នៅក្នុងកសិដ្ឋានរបស់គាត់បានយ៉ាងល្អ​ ដោយព្រឹកឡើង ត្រូវហៅចៀមមកក្រៅក្រោល ដើម្បីឲ្យចៀមសុីស្មៅនិង ពេលយប់ត្រូវដេញវាចូលក្នុងក្រោលវិញ ដែលនេះការងាររបស់វាប្រចាំថ្ងៃ ដែលនេះគឺមានភាពដូចគ្នាបេះបិតទៅតួអង្គ Bitzer នៅក្នុងគំនូរជីវចល «Shaun The Sheep» ផងដែរ។

ក្នុងនោះដែរ Kevin Evans បានថ្លែងអំណរគុណយ៉ាងខ្លាំងដែលដល់ Sally ដែលបានជួយការងារមើលថែរក្សា សត្វចៀមមួយផ្នែកធំ ជំនួសគាត់និង ធ្វើឲ្យគាត់បានល្បីឈ្មោះ ពេញបណ្តាញសង្គមផងដែរ គាត់មិនដឹងថាពេលលក់វាចេញគាត់នឹងមានភាពលំបាកយ៉ាងណា ប៉ុន្តែ វាដល់ពេលដល់ដែល ត្រូវលក់វាចេញហើយ។

ក្រោយពីបុរសម្នាក់នេះ បានដាក់ឆ្កែមួយក្បាលនេះមក មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានសម្តែងខឹងសម្បារនឹងទង្វើមួយនេះយ៉ាងខ្លាំង ដោយសារតែ ម្ចាស់កសិដ្ឋានគ្មានអារម្មណ៍ស្រលាញ់សត្វចិញ្ចឹមខ្លួនសោះ ដល់ពេលវារាងល្បីបន្តិច បែរជាដាក់លក់ក្នុងតម្លៃថ្លៃ ទៅវិញ៕

សូមចូលមើលរូបភាពខាងក្រោម៖

Bitzer នៅក្នុងគំនូរជីវចល Shaun The Sheep
Bitzer នៅក្នុងគំនូរជីវចល Shaun The Sheep
 Bitzer និង តួអង្គផ្សេងៗ នៅក្នុងគំនូរជីវចល Shaun The Sheep
 Bitzer និង តួអង្គផ្សេងៗ នៅក្នុងគំនូរជីវចល Shaun The Sheep
 Bitzer និង តួអង្គផ្សេងៗ នៅក្នុងគំនូរជីវចល Shaun The Sheep
 Bitzer និង តួអង្គផ្សេងៗ នៅក្នុងគំនូរជីវចល Shaun The Sheep
Sally
Sally
Sally
Sally
Sally
Sally
Kevin Evans និង ឆ្កែរបស់គាត់
Kevin Evans និង ឆ្កែរបស់គាត់
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T