អ្នកណាថា ធាត់ស្លៀកអីមិនសម! មើលតែ ផេន ខេត ស្លៀកមួយឈុតនេះ កាន់តែស្អាតជាងមុន

//s5.kh1.co/da/dac120198fad577585efe76247ce30bdfd6312f1.jpg
តារា & កម្សាន្ដ

 ៣០-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយជោគជ័យកាន់តែខ្លាំងលើវិស័យសិល្បៈ សម្រស់ ផេន ខេត កាន់តែស្រស់សោភា ខ្ញង់ជាមុន ហើយស្ទាយ៍តែងខ្លួនក៏កាន់តែលេចធ្លោផងដែរ។

ភ្នំពេញ៖ តារាភេទទី៣ ផេន ខេត បច្ចុប្បន្នកំពុងមានសន្ទុះទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ហើយមួយរយៈចុងក្រោយនេះ នាងកាន់តែមានភាពមមាញឹកជាមួយការងារកាន់តែខ្លាំង មិនតែប៉ុណ្ណោះ នាងមានសមត្ថភាពច្រើន ជាពិសេស ពូកែលេងសើច បែបកំប្លុកកំប្លែងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយជោគជ័យក្នុងវិស័យសិល្បៈ តារាស្រីភេទទី៣រូបនេះ ក៏បានជួបស្នេហាពិត ដែលកំពុងរស់នៅយ៉ាងមានសេចក្ដីសុខ ពោរពេញដោយសុភមង្គល។ ជាពិសេស នាងតែងតែធ្វើឲ្យហ្វេនៗ ច្រណែនជាមួយជីវិតគូនាងស្ទើរតែគ្រប់ពេល មិនត្រឹមតែប៉ុណ្ណោះបើងាកទៅមើល រូបសម្ផស្សក្នុងពេលបច្ចុប្បន្ននេះវិញ ឃើញថា ផេន ខេត កាន់តែមានសម្រស់ស្រស់ស្អាតជាងមុន បើទោះបីនាងមានរូបរាងធាត់ក៏ពិតមែន។

ជាការពិតណាស់ វាមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ ដែលនាងអាចរើសសម្លៀកបំបាក់សម្រស់ស្លៀកឲ្យត្រូវនឹងដងខ្លួន និង រូបរាងនាងនោះ។ បើទោះបីមានរូបនាងធាត់ មានគីឡូធ្ងន់ តែរាល់សម្លៀកបំពាក់ដែលនាងបានស្លៀក យើងសង្កេតឃើញថា ពិតជាសាកសមជាមួយនាងយ៉ាងខ្លាំង។

ហើយមុននេះបន្តិច ផេន ខេត បានបង្ហោះរូបភាពថ្មីជាច្រើនសន្លឹក ធ្វើឲ្យហ្វេនៗភ្លឹកគ្រប់គ្នា ដោយមើលទៅនាងកាន់តែស្អាតប្លែក ពេលតុបតែងមុខ កាត់សក់ខ្លី និងស្លៀកឈុតពណ៌ខៀវបែបនេះទៅ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ផេន ខេត 
ផេន ខេត 
ផេន ខេត 
ផេន ខេត 
ផេន ខេត 
ផេន ខេត 
ផេន ខេត 
ផេន ខេត 
ផេន ខេត 
ផេន ខេត 
ផេន ខេត 
ផេន ខេត 
ផេន ខេត 
ផេន ខេត 
ផេន ខេត 
ផេន ខេត 
ផេន ខេត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T