នៅចាំក្មេងស្រី Autumn Allen ទេ? ពេលនេះកាន់តែធំ លេងខ្លួនស្អាតញាក់សាច់

//s5.kh1.co/3e/3ea4ea26bf8dc01a7816594d5e7956bcd621d90c.jpg
តារា & កម្សាន្ដ

 ៣០-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ស្ទើរមិចង់ជឿ ក្រោយទៅរស់នៅប្រទេស អាមេរិក មិនបានប៉ុន្មានឆ្នាំផង Autumn Allen កាន់តែស្រស់ស្អាតប្លែកតែម្ដង។

អាមេរិក៖ ប្រិយមិត្តអ្នកអានច្បាស់ជានៅចាំ ក្មេងស្រីកូនកាត់ខ្មែរ អាមេរិក Autumn Allen ដែលក្មេងស្រីរូបនេះ បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍លើរូបនាង តាមរយៈការច្រៀងជាច្រៀងភាសាខ្មែរបានយ៉ាងពីរោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ Autumn Allen ធ្លាប់ចូលប្រលងក្នុងកម្មវិធី «ពេញចិត្តឬអត់?» កាលពីនាងមានអាយុ៨ឆ្នាំមកម្ល៉េះ។ តែពេលនេះ នាងក៏នៅតែបន្តធ្វើជាតារាចម្រៀងទោល ច្រៀងជាភាសាអង់គ្លេសផងដែរ។ ហើយតារាស្រីវ័យក្មេងរូបនេះ កំពុងបន្តការសិក្សានៅប្រទេស អាមេរិក ព្រមទាំងមានបទចម្រៀងថ្មីៗសម្រាប់អ្នកគាំទ្រនាងបានស្ដាប់ជានិច្ច បើទោះបីរវល់ជាមួយការសិក្សាយ៉ាងណាក៏ដោយ។

គួររម្លឹកផងដែរថា ទស្សនិកជនធ្លាប់តែឃើញមុខមាត់ Autumn Allen កាលពីពេលនៅក្មេង តែពេលនេះ នាងកាន់តែពេញរូបពេញរាង ក្រមុំស្ដូកតែម្ដង។ ចំណែករូបឆោមក៏កាន់តែស្រស់ស្អាតប្លែកជាងពេលមុនគួរឲ្យចាប់អារម្មណ៍ មិនថារូបរាងមុខមាត់នោះទេ គឺពិតជាបានផ្លាស់ប្ដូរក្មេងស្រីធម្មតា ទៅជាស្រីក្រមុំ ចេះតុបតែងខ្លួនឡូយឆាយ បែបយុវវ័យ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Autumn Allen
Autumn Allen
Autumn Allen
Autumn Allen
Autumn Allen
Autumn Allen
Autumn Allen
Autumn Allen
Autumn Allen
Autumn Allen
Autumn Allen
Autumn Allen
Autumn Allen
Autumn Allen
Allen(កូនកាត់ខ្មែរ)
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T