កូរ៉េខាងត្បូង ៖ គួររម្លឹកផងដែរថា បន្ទាប់ពីផ្ទុះរឿងអាស្រូវ និងការស៊ើបអង្កេតជាបន្តបន្ទាប់ ពីប៉ូលីសជំនាញ កាលពីខែ កញ្ញា ឆ្នាំ ២០១៩ កន្លងទៅនេះ អតីតអ្នកគ្រប់គ្រងផលិតកម្ម YG គឺលោក Yang Hyun Suk បានប្រកាសលាឈប់ពីតំណែង ជានាយកប្រតិបត្តិ និងទុកចោលទាំងអស់ នូវរាល់ការងារដែលពាក់ព័ន្ធនឹង YG។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែរបាយការណ៍ព័ត៌មានថ្មី បានបង្ហាញការសង្ស័យថា Yang Hyun Suk នៅតែមិនបានបោះបង់ចោល ការគ្រប់គ្រងទាំងស្រុងឡើយ។
យោងតាមរបាយការណ៍ ដំណាច់ឆ្នាំ Yang Hyun Suk នៅតែជាម្ចាស់ភាគហ៊ុនដ៏សំខាន់ របស់ក្រុមហ៊ុន ដែលមានភាគហ៊ុនចំនួន ១៧.៣១ ភាគរយ។
នោះមានន័យថា Yang Hyun Suk នៅតែអាចដើរតួយ៉ាងសំខាន់ នៅក្នុងការសម្រេចចិត្ត លើក្រុមហ៊ុននេះ។
របាយការណ៍ជាច្រើន បានរិះគន់អតីត CEO រឿងអាស្រូវច្រើនរូបនេះ ដោយអះអាងថា លិខិតលាលែងពីតំណែងរបស់លោក វាគ្មានន័យអ្វីទាំងអស់ ប្រសិនបើលោក នៅតែជាម្ចាស់ភាគហ៊ុនធំ។
ខណៈដែលផលិតកម្ម YG រំពឹងទុកថា នឹងទទួលបានជោគជ័យពេញមួយឆ្នាំ ក្នុងនោះក៏មាន អ្នកនិយមលេងអ៊ីនធើណែតជាច្រើន បង្ហាញការមិនសប្បាយចិត្ត ចំពោះប្រាក់ចំណេញដែល Yang Hyuk Suk នឹងរកបាន ទាំងដែលលោកជាមនុស្ស ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ ខុសច្បាប់ជាច្រើន។
រឿងនេះកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំង ក្រោយពីបុគ្គលម្នាក់ អះអាងថាខ្លួនជាបុគ្គលិករបស់ YG បានលើកឡើងថា ក្រុមហ៊ុននៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ Yang Hyun Suk។
ខ្ញុំជាបុគ្គលិកក្រុមហ៊ុន YG។ ការលាលែងពីតំណែងរបស់គាត់ គឺ bullsh*t។ YG នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ បងប្អូនប្រុស Yang Hyun Suk និង Yang Min Suk ដដែល។
អ្នកនិយមលេងបណ្ដាញអ៊ីនធើណែត បានយល់ស្របជាមួយនឹង បុគ្គលម្នាក់នោះ ដោយអះអាងថាលោក Yang Hyun Suk កំពុងគិតថា សាធារណៈជនជាមនុស្សល្ងីល្ងើ ហើយព្យាយាមរក្សាក្រុមហ៊ុនរបស់ខ្លួន ទាំងដែលខ្លួនបានធ្វើរឿងខុសច្បាប់ជាច្រើន។
តើប្រិយមិត្តយល់យ៉ាងណា ចំពោះរបាយការណ៍នេះ?
យើងមិនទាន់ដឹងច្បាស់នៅឡើយទេ ថាការពិត នឹងទៅជាយ៉ាងណា មានតែរង់ចាំតាមដាន ជាបន្តទៅទៀត៕
ទស្សនារូបភាពខាងក្រោម ៖


