ថ្នល់ជាតិមិនមែនជាបញ្ហា! មើល សុភ័ក្រ កុសុម៉ា បញ្ចេញសាច់យ៉ាងទាក់ទាញ

//s5.kh1.co/d9/d9f412fc3b8cc4a971479a72d38b73c2079aa9ab.jpg
តារា & កម្សាន្ដ

 ៣០-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រោយកាន់តែជោគជ័យលើវិថីសិល្បៈ កញ្ញា សុភ័ក្រ កុសុម៉ា កាន់តែមានរូបសម្ផស្ស ស្រស់សោភាជាងមុន ជាពិសេសស្ទាយ៍តែងខ្លួនក៏កាន់តែលេចធ្លោ។

ភ្នំពេញ៖ ជាការពិត ប៉ុន្មានឆ្នាំចុងក្រោយនេះ កញ្ញា សុភ័ក្រ កុសុម៉ា​ កាន់តែទទួលបានប្រជាប្រិយភាព តាមរយៈសមត្ថភាពជាច្រើនផ្នែក ជាពិសេសនាងជាតារាស្រីដែលពូកែវោហាស័ព្ទ ចាក់ទឹកមិនលេច ព្រមទាំងនិយាយកំប្លុកកំប្លែង ធ្វើឲ្យទស្សនិកជនសប្បាយជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បើងាកទៅមើលរូបសម្រស់ពេលបច្ចុប្បន្ននាងវិញ ឃើញថា សុភ័ក្រ កុសុម៉ា កាន់តែស្រស់ស្អាតប្លែកជាងមុន។ ជាពិសេស រាល់រូបភាព ដែលតារាស្រីរូបនេះ បង្ហោះតែងតែមានការចាប់អារម្មណ៍ខ្លាំងតែម្ដង បើទោះបី នាងមានសម្បុរខ្មៅស្រអែម តែរាល់សម្លៀកបំពាក់ដែលនាងបានស្លៀកពិតជាសាកសមជាមួយនាងយ៉ាងខ្លាំង មិនថា ពណ៌ឆើតប៉ុណ្ណាក៏ដោយ។

មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះតារាស្រីរូបនេះ កាន់តែហ៊ានស្លៀកពាក់ស៊ិចស៊ីជាងមុន។ ដោយថ្មីៗនេះ នាងបានបង្ហោះរូបភាពកាលទៅដើរលេងនៅមណ្ឌលគីរី ស្លៀកក្នុងឈុតដៃតូច បញ្ចេញដើមទ្រូង និង រាងយ៉ាងទាក់ទាញ។ ហើយអមជាមួយទេសភាព ខៀវស្រងាត់ កាន់តែធ្វើឲ្យសម្រស់តារាស្រីរូបនេះ លេចធ្លោ ស្រស់ស្អាតខ្លាំងតែម្ដង។

ក្រោយឃើញ សុភ័ក្រ កុសុម៉ា បង្ហោះរូបភាពថ្មី បង្ហាញភាពសាច់ខ្ចីរួចមក មានហ្វេនៗជាច្រើន បានសរសើរពីរូបសម្ផស្សនាងស្ទើរតែគ្រប់គ្នា មិនដាច់ពីមាត់តែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖​

  កញ្ញា សុភ័ក្រ កុសុម៉ា​
  កញ្ញា សុភ័ក្រ កុសុម៉ា​
  កញ្ញា សុភ័ក្រ កុសុម៉ា​
  កញ្ញា សុភ័ក្រ កុសុម៉ា​
  កញ្ញា សុភ័ក្រ កុសុម៉ា​
  កញ្ញា សុភ័ក្រ កុសុម៉ា​
  កញ្ញា សុភ័ក្រ កុសុម៉ា​
  កញ្ញា សុភ័ក្រ កុសុម៉ា​
  កញ្ញា សុភ័ក្រ កុសុម៉ា​
  កញ្ញា សុភ័ក្រ កុសុម៉ា​
  កញ្ញា សុភ័ក្រ កុសុម៉ា​
  កញ្ញា សុភ័ក្រ កុសុម៉ា​
សុភ័ក្រ កុសុម៉ា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T