បរទេស៖ ជាការពិតណាស់ បើនិយាយពី Vera Wang គឺជាអ្នករចនាម៉ូតដ៏ល្បីលំដាប់លើពិភពលោក ដែលស្នាដៃនៃការច្នៃម៉ូតរបស់នាងផ្ទាល់ គឺការច្នៃម៉ូតទៅលើរ៉ូបកូនក្រមុំយ៉ាងប្រណីត ត្រូវបានគេចាត់ទុកថា គឺជាសម្លៀកបំពាក់ក្នុងក្ដីស្រមៃរបស់ នារីគ្រប់ៗគ្នា ផងដែរ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែមាន ភាពប៉ិនប្រសប់ក្នុងការច្នៃម៉ូតសម្លៀកបំពាក់នោះទេ តែនាងថែមទាំងមានភាពទាក់ទាញចំពោះ រូបសម្រស់របស់នាងផ្ទាល់ ដែលធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេស ពួកគេស្ទើរតែមិនជឿទេថា ការពិតបច្ចុប្បន្ននេះ នាងមានអាយុដល់ទៅ ៧១ ឆ្នាំ ទៅហើយ។
ជាក់ស្ដែង កាលពីថ្មីៗនេះ យោងតាម គេហទំព័រ Lad Bible បានរាយការណ៍ថា នាង Vera Wang បានធ្វើឱ្យអ្នកតាមដាននៅលើបណ្ដាញសង្គម Instagram របស់នាង មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងរូបភាព ដែលនាងទើបតែបានបង្ហោះ ក្នុងថ្ងៃកំណើតគម្រប់ ៧១ ឆ្នាំ កាលពីថ្ងៃសៅរ៍ ទី ២៧ ខែមិថុនា ដែលនៅក្នុងនោះដែរ នាងក៏បានបង្ហាញពីភាពស៊ិចស៊ី ជាមួយនឹងរូបរាងដ៏ស្រឡូនស្អាត ដែលស្ទើរតែគ្មានស្នាមជ្រួញ ធ្វើឲ្យមើលទៅ សម្រស់របស់នាងមានភាពក្មេងជាងវ័យ ផងដែរ។
ម៉្យាងវិញទៀត នៅក្នុងការបង្ហោះនេះ មានមនុស្សជាច្រើន បានចូលមកសរសើរមិនដាច់ពីមាត់ ពីសម្រស់ដ៏ក្មេងជាងវ័យមួយនេះ ជាពិសេស មនុស្សមួយចំនួន ថែមទាំងមានការស្នើរសុំ ពីវិធីថែរក្សាសម្រស់របស់នាង ទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖






