ដឹងតែល្អមើលទៀតហើយ! Mai Davikah លេចមុខក្នុងរឿងភាគថ្មីជាមួយ Pong Nawat

//s5.kh1.co/5d/5d0719a0ca2d6aa3b3f3ae5363136ec8cfa8e475.jpg
នារី

 ៣០-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ដឹងតែល្អមើលទៀតហើយ! Mai Davikah លេចមុខក្នុងរឿងភាគថ្មីជាមួយ Pong Nawat

ថៃ៖ ថ្វីត្បិតតែតារាសម្ដែងស្រីឈ្មោះល្បី Mai Davikah គឺជាតារាស្រីឯករាជ្យ មិនចំណុះឲ្យស្ថានីយ៍ទូរទស្សន៍ក៏មែនពិត ប៉ុន្តែគេហាក់ឃើញនាងលេខមុខច្រើនក្នុងខ្សែភាពយន្តភាគរបស់ស្ថានីយ៍ទូរទស្សន៍ One31 ហើយរឿងរបស់នាងភាគច្រើនសុទ្ធសឹងទទួលបានការគាំទ្រយ៉ាងច្រើនលើស លប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះ Mai Davikah បានលេចមុខក្នុងរឿងភាគថ្មីមួយទៀតហើយ គឺរឿង Wan Thong 2020 ជាប្រភេទរឿងបែបបុរាណ ប៉ុន្តែអ្វីដែលសំខាន់ គឺនាងបានចាប់ដៃគូជាមួយតារាប្រុសជើងចាស់ Pong Nawat ដ៏ល្បីឈ្មោះថែមទៀតផង។ លើសពីនេះទៅទៀត រឿង Wan Thong 2020 នេះ ត្រូវបានដឹកនាំសម្ដែងដោយអ្នកដឹកនាំរឿងដ៏ប៉ិនប្រសប់ម្នាក់ ដែលធ្លាប់មានស្នាដៃផលិតរឿងភាគល្បីៗជាច្រើនដូចជា រឿង Pisawat រឿង Klin Kasalong ជាដើម។ ដូច្នេះ អ្នកគាំទ្រសង្ឃឹមថា រឿងនេះអាចនឹងមានភាគរយច្រើនក្នុងការទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន។

បើនិយាយពីសម្លៀកបំពាក់ និងការតុបតែងខ្លួនបែបបុរាណវិញ គឺរឹតតែមានលក្ខណៈពិសេសថែមទៀត ជាហេតុធ្វើឲ្យអ្នកគាំទ្រកាន់តែចង់ទស្សនារឿងនេះឲ្យបានឆាប់ៗ៕

សូមទស្សនារូបភាពខាងក្រោម៖

Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah និង Pong Nawat
Mai Davikah និង Pong Nawat
Mai Davikah
Mai Davikah
Mai Davikah និង Pong Nawat
Mai Davikah និង Pong Nawat
Pong Nawat
Pong Nawat
Pong Nawat
Pong Nawat
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T