អ្នកគាំទ្រ Bifern Anchasa បង្ហាញអារម្មណ៍បែបនេះ នៅពេលដែលនាងមានឈុតឆាកសម្ដែងតិចក្នុងរឿង Ruk Lek Phob

//s5.kh1.co/6e/6e51940df7b0d2a488f3aa282aef4688b9ea6b86.jpg
នារី

 ៣០-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អ្នកគាំទ្រ Bifern Anchasa បង្ហាញអារម្មណ៍បែបនេះ នៅពេលដែលនាងមានឈុតឆាកសម្ដែងតិចក្នុងរឿង Ruk Lek Phob

ថៃ៖ ខ្សែភាពយន្តភាគថៃរឿង Ruk Lek Phob ដែលកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ថៃ One31 គឺជារឿងបែបស្នេហាឆ្លងភព ដែលមានការចូលរួមសម្ដែងពីសំណាក់តារាសម្ដែងប្រុស Film Nataphat និងតារាសម្ដែងស្រីដល់ទៅ២រូប គឺ Vill Wannarot និង Bifern Anchasa។ ប៉ុន្តែអ្វីដែលសំខាន់ បន្ទាប់ពីរឿងនេះត្រូវបានចាក់បញ្ចាំងអស់ចំនួន៩ភាគទៅហើយ គេកត់សម្គាល់ឃើញ ថា តារាស្រី Bifern Anchasa ហាក់បីដូចជាមានឈុតឆាកតិចមែនទែន ខុសប្លែកពី Vill Wannarot ដែលបានលេចមុខក្នុងឈុតឆាកជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មូលហេតុចម្បងដែលធ្វើឲ្យតារាស្រីរូបនេះមានឈុតឆាកសម្ដែងតិច គឺដោយសារតែសាច់រឿងនៅពេលនេះ ផ្ដោតសំខាន់លើរឿងរ៉ាវអតីតកាល ដែលតួឯកប្រុសបានឆ្លងភពទៅច្រើនជាង ទើបធ្វើឲ្យ Bifern ដែលជាតួឯកស្រីនៅសម័យបច្ចុប្បន្នមានឈុតឆាកតិចមែនទែន រហូតដល់ថ្នាក់ភាគខ្លះ នាងមិនបានចេញមុខទៀតផង។

ជុំវិញបញ្ហាមួយនេះ អ្នកគាំទ្ររបស់នាងភាគច្រើនបានសម្ដែងអារម្មណ៍អន្ទះសារជាខ្លាំង ដោយពួកគេចង់ឃើញនាងមានឈុតឆាកសំខាន់ៗច្រើនជាងបច្ចុប្បន្ន។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេថែមបានឆ្លៀតសរសើរថា ថ្វីត្បិតតែចេញមកតិចមែន ប៉ុន្តែរាល់ពេលដែលឈុតឆាករបស់ Bifern លេចមុខចេញមក គឺពិតជាមិនធម្មតាតែម្ដង ជាពិសេសគឺការតុបតែងខ្លួន មិនឲ្យចាញ់នរណាឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Bifern Anchasa
Bifern Anchasa
Bifern Anchasa
Bifern Anchasa
Bifern Anchasa
Bifern Anchasa
Bifern Anchasa
Bifern Anchasa
Film Nataphat និង Bifern Anchasa
Film Nataphat និង Bifern Anchasa
Film Nataphat និង Bifern Anchasa
Film Nataphat និង Bifern Anchasa
Film Nataphat, Bifern Anchasa, Vill Wannarot
Film Nataphat, Bifern Anchasa, Vill Wannarot
Film Nataphat និង Bifern Anchasa
Film Nataphat និង Bifern Anchasa
Bifern Anchasa និង P'Doeun
Bifern Anchasa និង P'Doeun
Bifern Anchasa
Bifern Anchasa
Bifern Anchasa
Bifern Anchasa
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T