ខែក្រោយនេះ! ប្រទេសថៃនឹងចាប់ បើកហាងលក់ផ្សេងៗ និងឲ្យបរទេសចេញចូលវិញហើយ តែត្រូវមានលក្ខខណ្ឌ

//s5.kh1.co/51/51f7f4b9430551ab41da49aacd8981d382867901.jpg
សង្គម

 ២៩-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ខែក្រោយនេះប្រទេសថៃ នឹងអនុញ្ញាត្តិឲ្យហាងផាប់ និងបារបើកឡើងវិញផងដែរជាពិសេសគឺភ្ញៀវទេសចរអន្តរជាតិ ក៏អាចចេញចូលវិញដូចដើមបានដែរ ប៉ុន្តែត្រូវមានលក្ខខណ្ឌខ្លះដែរ។

ថៃ៖ ថ្មីៗដោយយោងតាមសារព័ត៌មានថៃមួយបានចុះផ្សាយថា ក្នុងខែក្រោយនេះប្រទេសថៃនឹងអនុញ្ញាត្តិឲ្យហាងផាប់និង បារបើកឡើងវិញផងដែរជាពិសេសគឺភ្ញៀវទេសចរអន្តរជាតិ ក៏អាចចេញចូលវិញដូចដើមបានដែរ ប៉ុន្តែត្រូវមានលក្ខខណ្ឌខ្លះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកចំពោះហាងផាប់ឬ បារត្រូវគោរពតាមច្បាប់ដែលបានចែងដូចជារក្សាគម្លាត និងក្បួនអនាម័យតាមវេជ្ជបញ្ជារបស់ពេទ្យផងដែរ រីឯជនបរទេសដែលមានការអនុញ្ញាត្តិដោយមានការងារ ឬក៏គ្រួសារនៅក្នុងប្រទេសថៃគឺត្រូវនៅដាច់ដឡែកចំនួន១៤ថ្ងៃជាមុនសិន ទើបអនុញ្ញាត្តិឲ្យចេញក្រៅបាន។

រីឯអ្នកជំនួញដែលមកពីប្រទេស សិង្ហបុរី ចិន ជប៉ុន កូរ៉េខាងត្បូង និងហុងកុង អាចនឹងលើកលែងពីករណីដាក់នៅដោយឡែកចំនួន២សបា្តហ៍បានប្រសិនបើជាមានភ្ជាប់នូវលំខិតបញ្ជាក់ថាពួកគេមិនមានជំងឺឆ្លងកូវីដ១៩នេះឡើយ។

គួររម្លឹកដែរថា វីរុសកូវីដ១៩ បានសម្លាប់មនុស្ស៥៨នាក់ ក្នុងចំណោម៣១៦៩នាក់ ដែលមានមនុស្ស៣០៥៣បានជាសះស្បើយ នៅក្នុងប្រទេសនេះផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T