I Am a Singer Cambodia រដូវកាលទី២ ត្រឡប់មកវិញជាមួយតារាចម្រៀង ៧ដួង ត្រៀមខ្លួនរួចជាស្រេច

//s5.kh1.co/2b/2b2d162bc86d4b293bedfad426a51d3d7c41944e.jpg
នារី

 ២៩-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

I Am a Singer Cambodia រដូវកាលទី២ ពេលនេះបានត្រឡប់មកវិញហើយ ដែលមានការចូលរួមប្រឡងពីតារាចម្រៀងពេញសិទ្ធចំនួន ០៧ដួង ដើម្បីប្រជែងដណ្តើម ពានជ័យលាភី និងរង្វាន់ទឹកប្រាក់សរុប ១០០លានរៀល។

ភ្នំពេញ៖ កម្មវិធីលំដាប់ថ្នាក់ពិភពលោករបស់ I Am a Singer Cambodia រដូវកាលទី២ ពេលនេះបានត្រឡប់មកវិញហើយ ក្រោយទទួលបានការទិញសិទ្ធយកមកផលិតរបស់ស្ថានីយទូរទស្សន៍រស្មីហង្សមាស ដែលមានការចូលរួមប្រឡងពីតារាចម្រៀងពេញសិទ្ធចំនួន ០៧ដួង ដើម្បីប្រជែងដណ្តើម ពានជ័យលាភី និងរង្វាន់ទឹកប្រាក់សរុប ១០០លានរៀល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីដ៏ល្បីល្បាញខាងលើនេះ មានដើមកំណើតនៅប្រទេសកូរ៉េខាងត្បូង និងត្រូវបានប្រទេសនានា លើពិភពលោកទិញសិទ្ធផ្តាច់មុខយកទៅផលិតជាបន្តបន្ទាប់ រហូតដល់ប្រទេសកម្ពុជាសម្រេចចិត្តទិញសិទ្ធផលិតនារដូវកាលទី១ កាលពីកំឡុងឆ្នាំ២០១៦។

ក្នុងនោះផងដែរម្ចាស់ពានរង្វាន់នារដូវកាលទី១ បានទៅលើ លោក ដួង វីរៈសិទ្ធ ដោយឡែកតារាចម្រៀងជាច្រើនរូបទៀតកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្រោយការចូលប្រឡងក្នុងកម្មវិធីមួយនេះ។

គួរបញ្ជាក់ថា I Am a Singer Cambodia ជាកម្មវិធីប្រឡងតារាចម្រៀងពេញសិទ្ធ មិនមែនជាកម្មវិធីជ្រើសរើសបេក្ខជន ឬ បេក្ខនារីឱ្យចូលប្រឡងដូចកម្មវិធីប្រឡងចម្រៀងនានានោះទេ ហើយនឹងត្រូវចាក់ផ្សាយរដូវកាលថ្មីនេះ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី៤ ចាប់ពីម៉ោង ២០និង០០នាទីយប់តទៅ៕

សូមទស្សនារូបភាពខាងក្រោម៖

កម្មវិធី I Am a Singer Cambodia
កម្មវិធី I Am a Singer Cambodia
កម្មវិធី I Am a Singer Cambodia
កម្មវិធី I Am a Singer Cambodia
កម្មវិធី I Am a Singer Cambodia រដូវកាលទី១
កម្មវិធី I Am a Singer Cambodia រដូវកាលទី១
លោក ដួង វីរៈសិទ្ធ ម្ចាសពានរង្វាន់កម្មវិធី I Am a Singer Cambodia រដូវកាលទី១
លោក ដួង វីរៈសិទ្ធ ម្ចាសពានរង្វាន់កម្មវិធី I Am a Singer Cambodia រដូវកាលទី១
ដួង វីរៈសិទ្ធ
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T