ក្តុកក្តួលណាស់! ម្តាយយុវតីជួបគ្រោះថ្នាក់ស្លាប់ថ្ងៃមុន យំបោកខ្លួន សឹងសន្លប់ ក្រោយឃើញមុខកូនជាលើកចុងក្រោយ (មានវីដេអូ)

//s5.kh1.co/b1/b16e1f1f0998167ef5086ce941cc5c7761cea999.jpg
សង្គម

 ២៩-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ម្តាយ​របស់នារីរងគ្រោះ​ បានស្រែក​ទ្រហោយំ​បោក​ខ្លួន​ជាខ្លាំង​ ចំពោះ​ការ​បាត់​កូន​ជា​ទី​ស្រលាញ់​ មិនអាច​ទទួល​យក​ រហូតដល់សន្លប់នៅផ្ទះ មិនបានជូនដំណើរលើកចុងក្រោយ។

ភ្នំពេញ៖ រម្លឹកហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សែន​រន្ធត់​មួយ បានកើតឡើងកាលពីយប់ទៀបភ្លឺ ឈានចូលថ្ងៃទី​២៧ ខែ​មិថុនា ​កន្លង​ទៅ​នេះ បានធ្វើយុវតី ស្រស់សោភាម្នាក់ឈ្មោះ គ្រី សុជាឡែន ដែលគេបានស្គាល់ថា «Ah Jruy» ត្រូវបានរថយន្ត បុកនៅផ្លូវបំបែកជាបួន អូសជាង៣០ម៉ែត ស្លាប់យ៉ាងអាណោចអាធ័មជាពន់ពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះផងដែរ សពត្រូវបានយកទៅធ្វើបុណ្យនៅស្រុកកំណើត ខេត្តកំពង់ចាម និងថ្ងៃនេះជាថ្ងៃដែលត្រូវបញ្ចុះសព ដើម្បីប្រារព្ធពិធីបុណ្យតាមបែបព្រះពុទ្ធសាសនា។ ក្នុង​ទិដ្ឋភាព​នោះដែរ បានធ្វើឲ្យ សាច់ញាតិ មិត្តភក្តិ មានការសោកស្តាយជាខ្លាំង ជាពិសេសនោះ ម្តាយ​របស់​ជនរងគ្រោះ​ បានស្រែក​ទ្រហោយំ​បោក​ខ្លួន​ជាខ្លាំង​ ចំពោះ​ការ​បាត់​កូន​ជា​ទី​ស្រលាញ់​ និងលឿនបំផុត​មិនអាច​ទទួល​យក​បាន​ភ្លាមៗ​ បានស្លុតស្មារតី រហូតដល់សន្លប់ទៀតផង។

នេះជា​រឿង​មួយ​ដ៏រន្ធត់​ និងជា​ក្តី​សោក​ស្តាយយ៉ាង​ខ្លាំង​បំផុត​សម្រាប់​ក្រុម​គ្រួសារ​សព​ ដែលបានបាត់បង់​សមាជិក​គ្រួសារ​តែមួយ​ពព្រិច​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍មួយនេះ បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ មិនគួរណា នារី​វ័យ​ក្មេង​ រូបនេះ បានជួបរឿងអាក្រក់បែបនេះសោះឡើយ៕

បើចង់កាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

ម្តាយនៃសព
ម្តាយនៃសព
នារីជនរងគ្រោះ
នារីជនរងគ្រោះ
នារីជនរងគ្រោះ
នារីជនរងគ្រោះ
ទិដ្ឋភាព​
ទិដ្ឋភាព​
ទិដ្ឋភាព​ពេលបុណ្យសព
ទិដ្ឋភាព​ពេលបុណ្យសព
ទិដ្ឋភាព​ពេលបុណ្យសព
ទិដ្ឋភាព​ពេលបុណ្យសព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T