ធ្លាប់តែឃើញថតបែបកំប្លែងៗ ពេលសារ៉ាស្លៀកឈុតបែបនេះក៏ស្អាតមិនធម្មតានោះដែរ

//s5.kh1.co/b1/b1bebf8fbdb3a7b908fa928b4d82d23546b1f5f6.jpg
នារី

 ២៩-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សារ៉ា បង្ហាញសម្រស់ស្អាតជាងមុនក្នុងឈុតសម័យលង្វែក

សារ៉ា ត្រូវបានគេស្គាល់ថាជាសមាជិកម្នាក់នៃក្រុមកំប្លែងរបស់លោក Peypey Dy ហើយតែងលេចមុខជាញឹកញាប់នៅក្នុងឃ្លីបវីដេអូកំប្លែងជាមួយនឹងមិត្តរួមក្រុមឯទៀត ដូចជាម៉ែសេះ និងហ័ងហ័ង ជាដើម។ ជារឿយ សារ៉ា តែងតែសម្ដែងជាតួអង្គបែបកំប្លែងៗ ឬបែបស៊ិចស៊ី ជាហេតុធ្វើឲ្យការស្លៀកពាក់របស់តារារូបនេះ មានលក្ខណៈស៊ិចស៊ីទាន់សម័យជាប់មករហូត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែថ្មីៗនេះ សារ៉ា បានលេចមុខក្នុងឈុតសម្លៀកបំពាក់បែបថ្មី គឺឈុតសម័យលង្វែក ជាលើកដំបូង។ អ្វីដែលគួរឲ្យកត់សម្គាល់ ឈុតបែបបុរាណមួយនេះ បានជួយលើកសម្រស់សារ៉ា ឲ្យស្រស់ស្អាតមិនចាញ់ឈុតបុរាណប៉ុន្មានទេ។

នៅលើគណនី Instagram សារ៉ា បានបង្ហោះរូបភាពរបស់ខ្លួនក្នុងឈុតនារីសម័យលង្វែកនេះជាបន្តបន្ទាប់ ហើយរូបនីមួយៗសុទ្ធសឹងទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រមិនដាច់ពីមាត់ថា ស្រស់ស្អាតគ្រប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖

សារ៉ា
សារ៉ា
សារ៉ា
សារ៉ា
សារ៉ា
សារ៉ា
សារ៉ា
សារ៉ា
សារ៉ា
សារ៉ា
សារ៉ា
សារ៉ា
សារ៉ា
សារ៉ា
សារ៉ា
សារ៉ា
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T