អាមេរិក៖ លោក សុីរ៉ុល សូនទីឡានណូ វ័យ៣០ឆ្នាំ មកពីទីក្រុង Monterey រដ្ឋកាលីហ្វ័រញ៉ា បានដាំរុក្ខជាតិពាសពេញខាងក្នុងផ្ទះរបស់លោក រហូតដល់ទៅជាង៣០០ដើម និងខាងក្រៅផ្ទះ៧០ដើមផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក សុីរ៉ុល បានឲ្យដឹងថា រូបលោកផ្ទាល់ បានចាប់កំណើតក្នុងគ្រួសារកសិករមួយ និងធំលូតលាស់ដោយបរិស្ថានជុំវិញខ្លួន សុទ្ធសឹងតែជាធម្មជាតិ ហើយនេះអាចជាហេតុដែលធ្វើឲ្យលោកស្រលាញ់រុក្ខជាតិខ្លាំងបែបនេះ។ មកទល់ពេលនេះដែរ លោកបានចំណាយប្រាក់ចំនួនប្រមាណ៥,០០០ដុល្លារអាមេរិកទៅលើរុក្ខជាតិ ហើយយ៉ាងហោចណាស់ក្នុងមួយសប្ដាហ៍ លោកមានទម្លាប់ទិញរុក្ខជាតិ ១ដើម ឬ២ដើមជានិច្ច។
ជារៀងរាល់ថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រ លោកចំណាយពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ក្នុងការស្រោចទឹក និងពិនិត្យមើលរុក្ខជាតិទាំងនោះ។ តែសម្រាប់ថ្ងៃចុងសប្ដាហ៍វិញ លោកចំណាយពេលរហូតដល់២ ទៅម៉ោង ក្នុងការគាស់រុក្ខជាតិ យកទៅដាក់ក្នុងថូថ្មី និងថតរូបបង្ហោះទៅលើបណ្ដាញសង្គមជាដើម។
យ៉ាងណាមិញ លោក សុីរ៉ុល នឹងមិនបោះបង់ចោលទម្លាប់ដាំរុក្ខជាតិនេះឡើយ ហើយលោកនឹងបន្ដដាំបន្ថែមទៀតផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖









