មិនធម្មតា! ComeBack លើកនេះ BLACKPINK ជះលុយលើរបស់ថ្លៃៗ ពាក់ជ្រែកខ្លួន!

//s5.kh1.co/a3/a345af5059648ab6f0d83747b6096fe0fee00ab7.jpg
តារា & កម្សាន្ដ

 ២៩-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ដូចដែលយើងបានដឹងហើយថា ក្រុមតារាចម្រៀង BLACKPINK សុទ្ធសឹងតែជាស្រីស្អាត លេងខ្លួនហាយសូ ប្រើរបស់ថ្លៃមិនធម្មតា ហើយក្នុង MV បទថ្មីដែលទើបតែចេញនេះ ម្នាក់ៗក៏លេងខ្លួនមួយទំហឹងដែរ។

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ពេលវេលាទើបតែកន្លងផុតទៅរយៈពេល ប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលក្រុមចម្រៀង  BLACKPINK បានវិលត្រឡប់មកវិញ ជាមួយបទចម្រៀងថ្មីគឺ How you like that ដែលបទនេះ ពិតជាមានការគាំទ្រច្រើនខ្លាំង ដោយមានអ្នកចូលទស្សនា ច្រើនលើសពីការរំពឹងទុក ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងបទថ្មីនេះផងដែរ យើងឃើញថាសមាជិកម្នាក់ៗ មានភាពទាក់ទាញ ស្អាតរៀងៗខ្លួន ពិសេសការលេងម៉ូតសម្លៀកបំពាក់ មួយឈុតៗ គឺមានការរៀបចំ យ៉ាងសម្រិតសម្រាំង សាកសមឈ្មោះជាតារាដែលមានឥទ្ធិពលខ្លាំង ក្នុងវិស័យ Kpop ពិតមែន។

យ៉ាងណាមិញ បើងាកមកចាប់អារម្មណ៍ មើលតម្លៃនៃរបស់របរប្រើប្រាស់ សម្លៀកបំពាក់ និងគ្រឿងអលង្ការបស់សមាជិកម្នាក់ៗវិញនោះ ពិតជាធ្វើឲ្យហ្វេនៗចំហរមាត់ ជាមិនខាន ព្រោះថារបស់ទាំងនោះសុទ្ធសឹងតែជាផលិតផលម៉ាកល្បី ថ្លៃ រហូតនឹកស្មានមិនដល់តែម្ដង។

ចង់ដឹងថា តើសមាជិកក្រុម BLACKPINK ប្រើរបស់របរអ្វីខ្លះ និងមានតម្លៃថ្លៃប៉ុណ្ណានោះ?

តោះទៅទស្សនារូបភាពខាងក្រោម ៖

១. Jennie

ខ្សែ-កម៉ាកល្បី SHAY មួយនេះ ត្រូវបាន Jennie ពាក់យ៉ាងស្រស់ស្អាត និងសមបំផុត ដែលមានតម្លៃរហូតទៅដល់ ៧៧,៧០០ដុលារ រួមនិងឈុតផ្សេងៗទៀត ដែលមានតម្លៃសុទ្ធតែថ្លៃហួសការស្មាន។

តម្លៃ ខ្សែ-ក របស់Jennie
តម្លៃ ខ្សែ-ក របស់Jennie
តម្លៃសម្លៀកបំពាក់របស់ Jennie
តម្លៃសម្លៀកបំពាក់របស់ Jennie
តម្លៃសម្លៀកបំពាក់របស់ Jennie
តម្លៃសម្លៀកបំពាក់របស់ Jennie

២. Lisa

Lisa ក៏មិនអន់ដែរ ដោយមួយតួខ្លួនរបស់នាង ក្នុងឈុតឆាកនៃ MV នីមួយៗ សុទ្ធសឹងតែប្រើរបស់របរ ពីយីហោម៉ាកល្បីៗដូចគ្នា។

តម្លៃសម្លៀកបំពាក់របស់ Lisa
តម្លៃសម្លៀកបំពាក់របស់ Lisa
តម្លៃសម្លៀកបំពាក់របស់ Lisa
តម្លៃសម្លៀកបំពាក់របស់ Lisa

៣. Jisoo

សមាជិកច្បងរបស់ BLACKPINK រូបនេះ ក៏មិនឲ្យចាញ់គេដែរ ដោយក្នុងមួយឈុតពណ៌ក្រហមនេះ មានតម្លៃរហូតដល់ ៣,២៩០ ដុល្លារ​ ឯណោះ រួមនឹងគ្រឿងអលង្ការតុបតែងលើតួខ្លួន រាប់រយដុល្លារទៀត រីឯក្នុងឈុតពណ៌សវិញ ជាម៉ាក Doir ដែលមានតម្លៃ ៣,៦៩៨​ ដុល្លារ ផងដែរ។ 

តម្លៃសម្លៀកបំពាក់របស់ Jisoo
តម្លៃសម្លៀកបំពាក់របស់ Jisoo
តម្លៃសម្លៀកបំពាក់របស់ Jisoo
តម្លៃសម្លៀកបំពាក់របស់ Jisoo

៤. Rosé

ចំណែក Rosé វិញ ក៏មិនឲ្យចាញ់សមាជិកបីនាក់ទៀតប៉ុន្មានដែរ ដោយក្នុងមួយឈុតៗរបស់នាង ក៏សុទ្ធសឹងតែជាម៉ាកប្រ៊េនល្បីៗដែរ ហើយតម្លៃក៏មិនចាញ់គ្នាប៉ុន្មាន។

តម្លៃសម្លៀកបំពាក់របស់ Rosé
តម្លៃសម្លៀកបំពាក់របស់ Rosé
សម្លៀកបំពាក់របស់ Rosé
សម្លៀកបំពាក់របស់ Rosé
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T