បរទេស៖ ថ្មីៗនេះ មានបុរសពីរនាក់ ដែលជាអ្នកប្រម៉ាញ់វិញ្ញាណ មាននៅក្នុងឆាណែលនៅក្នុងគេហទំព័រយូធូបមួយឈ្មោះ Ghost Quest TVបានបង្ហោះវីដេអូមួយដែល បង្ហាញពីសកម្មភាពស្វែងរកព្រលឹងខ្មោច នៅក្នុងព្រៃជ្រៅមួយ ដោយបានជួបហេតុការណ៍មួយ ដ៏គួរឲ្យព្រឺក្បាលមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក វីដេអូដែលមានរយៈពេល៣១នាទីនោះ ត្រូវបានចែកចាយជាបន្តបន្ទាប់ក្រោយ វីដេអូត្រូវបានថតយ៉ាងលម្អិតពីសកម្មភាព ដែលបុរសទាំងពីរនាក់នោះ បានចូលក្នុងតំបន់មួយដែលមានព្រៃក្រាស់ ដោយនៅពេលដែលម្ចាស់ឆាណែលទាំងពីរនាក់នោះ មានម្នាក់បានឃើញស្រីមានសក់វែង ជាមួយការស្លៀកពាក់រ៉ូបពណ៍ស ដែលដូចអ្វីដែលរូបគេបានឃើញនាង កាលពីប៉ុន្មានឆ្នាំមុន ផងដែរ។
បន្ទាប់មក ពួកគេក៏បានយកប្រអប់មួយ ដែលហៅថាប្រអប់វិញ្ញាណមួយ ដែលវត្ថុមួយនេះអាច ចាប់យកសម្លេងខ្មោចបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ នៅពេលពួកគេចាប់ផ្តើមប្រើប្រាស់ប្រអប់វិញ្ញាណនោះ បន្ទាប់មកពួកគេក៏អាចចាប់បានសម្លេងមួយដែលមានលក្ខណៈស្រដៀងទៅនឹង ពាក្យ Help ដែលមានន័យក្នុងភាសាខ្មែរថា «ជួយផង» ដែលបុរសទាំងពីរជឿថា ខ្មោចនោះពិតជា ចង់ទំនាក់ទំនងមកពួកគេមែន។
មិនទាន់បានប៉ុន្មានផង ប្រអប់វិញ្ញាណក៏ចាប់បានសម្លេងមួយទៀត ដែលលើកនេះដូចជាមនុស្សចាស់ស្រែកថា Be Gone ដែលមានន័យថាជាភាសាខ្មែរថា «ចេញទៅ»ក្នុងលក្ខណៈខឹងសម្បារយ៉ាងខ្លាំង។
គួររម្លឹកដែរថា ការបញ្ចេញមតិរបស់ទស្សិកជន ក៏មានអ្នកខ្លះធ្លាប់បានឃើញ ស្រីស្លៀករ៉ូបពណ៍ស នៅពេលយប់ឬ នៅពេលទៀបភ្លឺផងដែរ ប៉ុន្តែអ្នកខ្លះទៀត ក៏មិនដែលបានឃើញអ្វី នៅទីនេះដែរ៕
សូមចូលមើលវីដេអូនិង រូបភាពខាងក្រោម៖



