ការសម្ពោធកុំព្យូទ័រយួរដៃសេរ៊ីថ្មីឆ្នាំ២០២០ តាមបែបOnlineរបស់ក្រុមហ៊ុន ASUS

//s5.kh1.co/fa/fa7d1052a36c28a3e3f1472d90ed450cc09dcc72.jpg
បច្ចេកវិទ្យា

 ២៩-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ASUS ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យា បានប្រារព្ធពិធីសម្ពោធឡេបថប់ស៊េរីថ្មីសម្រាប់ឆ្នាំ២០២០ ជាលក្ខណៈ online ដើម្បីជៀសវាងពីការជួបជុំ និងការពារពីការឆ្លងជំងឺកូវីដ១៩ ហើយកម្មវិធីនេះផងដែរ បានធ្វើការផ្សាយផ្ទាល់នៅគេហទំព័រផ្លូវការរបស់ ASUS Republic of Gamers (KH) ចាប់ពីម៉ោង៧ល្ងាច រហូតដល់ម៉ោង៨:៣០រាត្រី។

ភ្នំពេញ៖ ASUS ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យា បានប្រារព្ធពិធីសម្ពោធឡេបថប់ស៊េរីថ្មីសម្រាប់ឆ្នាំ២០២០ ជាលក្ខណៈ online ដើម្បីជៀសវាងពីការជួបជុំ និងការពារពីការឆ្លងជំងឺកូវីដ១៩ ហើយកម្មវិធីនេះផងដែរ បានធ្វើការផ្សាយផ្ទាល់នៅគេហទំព័រផ្លូវការរបស់ ASUS Republic of Gamers (KH) ចាប់ពីម៉ោង៧ល្ងាច រហូតដល់ម៉ោង៨:៣០រាត្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងមហាព្រឹត្តិការណ៍នេះ យើងឃើញមានវត្តមានអ្នកចូលរួមពីសំណាក់តារាល្បីៗ ឯកអគ្គរាជទូតសុឆន្ទៈរបស់ក្រុមហ៊ុន ASUS ក៏ដូចជា YouTuber និង Streamer ជាច្រើនទៀត ដែលពួកគាត់សុទ្ធសឹងតែជាអ្នកប្រើប្រាស់កុំព្យូទ័រកម្រិតធ្ងន់សម្រាប់ការងារប្រចាំថ្ងៃ។ ​

កម្មវិធីសម្ពោធកុំព្យូទ័រយួរដៃសេរ៊ីថ្មីឆ្នាំ២០២០
កម្មវិធីសម្ពោធកុំព្យូទ័រយួរដៃសេរ៊ីថ្មីឆ្នាំ២០២០

នៅពេលដែលយើងឈានជើងចូលដំបូង យើងបានឃើញមានការដាក់តាំងឡេបថប់ ASUS ជាច្រើនរួមមានម៉ូឌែល ROG Zephyrus G14, ROG Zephyrus Duo, ROG Strix G15/17, ROG Strix Scar 15/17 និង TUF Gaming A15/17 ដែលជាកំពូលឡេបថប់ហ្គេមមីងប្រចាំឆ្នាំ២០២០។ អ្វីដែលសំខាន់នោះគឺ រូបរាងរបស់កុំព្យូទ័រកំពូលទាំងនេះ សុទ្ធតែមានការផ្លាស់ប្តូរលើការរចនាទាំងស្រុងបើធៀបជាមួយឆ្នាំមុនៗ និងនៅតែមានការធានារយៈពេល២ឆ្នាំដដែល។

កម្មវិធីសម្ពោធកុំព្យូទ័រយួរដៃសេរ៊ីថ្មីឆ្នាំ២០២០
កម្មវិធីសម្ពោធកុំព្យូទ័រយួរដៃសេរ៊ីថ្មីឆ្នាំ២០២០

លោក Lawrence Liu ដែលជាប្រធានគ្រប់គ្រងប្រចាំប្រទេសកម្ពុជា បានធ្វើបទបង្ហាញអំពីលក្ខណៈពិសេសៗរបស់ម៉ូឌែលនីមួយៗ និងបានប្រកាសតម្លៃជាផ្លូវការដូចខាងក្រោម៖

- TUF Gaming A15/17

កម្មវិធីសម្ពោធកុំព្យូទ័រយួរដៃសេរ៊ីថ្មីឆ្នាំ២០២០
កម្មវិធីសម្ពោធកុំព្យូទ័រយួរដៃសេរ៊ីថ្មីឆ្នាំ២០២០

នេះជាឡេបថប់ហ្គេមមីងម៉ូឌែលចុងក្រោយរបស់្រកូល TUF ​បំពាក់ដោយ CPU របស់ AMD Ryzen 7 សេរ៊ី4000 ចុងក្រោយបំផុត និងរួមបញ្ចូលគ្នាជាមួយនឹងក្រាហ្វីកកាត GeForce Nvidia ដែលអាចឲ្យការលេងហ្គេមកាន់តែរលូន លឿន និងអេក្រង់កម្រិត IPS ដែលមានល្បឿនលឿនរហូតដល់ 144Hz ។ ឡេបថប់នេះក៏មានថាមពលថ្មធំរហូតដល់ទៅ ៩០ វ៉ាត់ម៉ោង បានបំពាក់បច្ចេកវិទ្យាប្រព័ន្ធខ្យល់ត្រជាក់ ដែលអាចរក្សាកម្ដៅឡេបថប់ឲ្យថេរ។ ព្រមទាំងមានបច្ចេកវិទ្យា Anti-Dust មិនឲ្យជាប់ធូលី និងបញ្ចេញធូលីមកក្រៅវិញតាមរយៈបំពង់ខ្យល់។​ ឡេបថប់នេះគឺមានតម្លៃគ្មានគូរប្រៀប គឺចាប់ពី $899 ដុល្លារសហរដ្ឋអាមេរិកឡើងទៅ។

ROG Zephyrus G14

កម្មវិធីសម្ពោធកុំព្យូទ័រយួរដៃសេរ៊ីថ្មីឆ្នាំ២០២០
កម្មវិធីសម្ពោធកុំព្យូទ័រយួរដៃសេរ៊ីថ្មីឆ្នាំ២០២០

នេះជាឡេបថប់១៤អ៊ីញ ដែលមានរាងស្តើង ស្រាល និងមានសមត្ថភាពខ្លាំងជាងគេបំផុតជុំវិញពិភពលោក។ ពេលនេះវាបានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ។ អ្វីដែលពិសេសនោះគឺវាមាន LED នៅផ្នែកសំបកខាងក្រោយ ដែលអាចឲ្យអ្នករចនាអក្សរ រូបភាព ឬ រូបភាពជា GIF បាន។ ROG Zephryrus G14 បំពាក់ដោយ CPU របស់ AMD Ryzen 9-4800 HS ចុងក្រោយបំផុត និងរួមបញ្ចូលគ្នាជាមួយនឹងក្រាហ្វីកកាត GeForce RTX ™ 2060 ដែលមានល្បឿនលឿនងាយស្រួលក្នុងការបំពេញការងារ និងការលេងហ្គេម។ ឡេបថប់នេះមានតម្លៃចាប់ពី $1299 ដុល្លារសហរដ្ឋអាមេរិកឡើងទៅ។

-       ROG Strix Scar15/17

កម្មវិធីសម្ពោធកុំព្យូទ័រយួរដៃសេរ៊ីថ្មីឆ្នាំ២០២០
កម្មវិធីសម្ពោធកុំព្យូទ័រយួរដៃសេរ៊ីថ្មីឆ្នាំ២០២០

ជាឡេបថប់កំពូលដែលបំពាក់ CPU​ របស់ Intel Core i7 ចុងក្រោយគេបង្អស់ជាមួយនឹងក្រាហ្វីកកាត​ GeForce RTX ដែលមានល្បឿនលឿនរហូតដល់ 300Hz/3ms អាចលេងហ្គេមបានយ៉ាងរលូន និង​មិនធ្វើឲ្យរូបភាពទាក់នោះទេ។ វាមាន៣ពណ៌ដូចជា ខ្មៅ ខៀវ និងពណ៌ថ្មីទើបតែបង្កើតនោះគឺ ពណ៌ផ្កាឈូក។ រីឯតម្លៃវិញគឺចាប់ពី $1799 ដុល្លាសហរដ្ឋអាមេរិកឡើងទៅ។

ROG Strix G15/17

កម្មវិធីសម្ពោធកុំព្យូទ័រយួរដៃសេរ៊ីថ្មីឆ្នាំ២០២០
កម្មវិធីសម្ពោធកុំព្យូទ័រយួរដៃសេរ៊ីថ្មីឆ្នាំ២០២០

ROG Strix G15 / 17 បង្កប់នូវការរចនាដែលផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យ សម្រាប់ការលេងហ្គេមធំៗ និងការធ្វើកិច្ចការច្រើនលើប្រព័ន្ធប្រតិបត្តិការ Windows 10។ ឡេបថប់នេះបំពាក់ដោយ Intel Core i7 ជំនាន់ទី១០ និងក្រាហ្វីករហូតដល់ GeForce RTX 2070 Super ដែលមានល្បឿនលឿនរហូតដល់ 240Hz/3ms។ ឡេបថប់នេះមានតម្លៃចាប់ពី $1149ឡើងទៅ។

កម្មវិធីសម្ពោធកុំព្យូទ័រយួរដៃសេរ៊ីថ្មីឆ្នាំ២០២០
កម្មវិធីសម្ពោធកុំព្យូទ័រយួរដៃសេរ៊ីថ្មីឆ្នាំ២០២០

បន្ទាប់ពីមានការថ្លែងសុន្ទរកថាចប់ ក្រុមហ៊ុន ASUS បានធ្វើការចាប់រង្វាន់ធំគឺ ឡេបថប់ TUF Gaming A15 និងរង្វាន់ផ្សេងៗជាច្រើនទៀត។ ដើម្បីធ្វើឲ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយ ក្រុមហ៊ុន ASUS ក៏បានរៀបចំការសម្ដែងពីឌីជេល្បីមួយរូបគឺ ឌីជេ Maily និង តារាចម្រៀងលោក វុទ្ធា ផងដែរ៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T