ទីបំផុត! ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅលើពិភពលោក បន្តកើនឡើង​រហូតដល់១០លាននាក់

//s5.kh1.co/bd/bd0c6fea3d2c8a6fcb8f53ec7fbd6f7391df2e36.jpg
សង្គម

 ២៩-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកស្លាប់ដោយជំងឺកូវីដ១៩ បានបន្តកើនឡើងជិតដល់ កន្លះលាននាក់

បរទេស៖ យោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា ជំងឺកូវីដ១៩ ដែលជាជំងឺកាចសាហាវបំផុតប្រចាំឆ្នាំ ២០២០​ បានបន្តឆក់យកជីវិតមនុស្សនៅទូទាំងពិភពលោកអស់ ៥០៤,៣៦៦នាក់ ក្នុងចំណោមអ្នកឆ្លងជាង ១០លាននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទីបញ្ចុះសព អ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅប្រេស៊ីល
ទីបញ្ចុះសព អ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅប្រេស៊ីល

ស្របពេលដែល​អត្រាមរណដោយជំងឺកូវីដ១៩ ហាក់មានការថយចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍​កន្លងមកនេះ ក្រុមអ្នកជំនាញផ្នែកសុខភាពបានបង្ហាញការព្រួយបារម្ភណ៍​ថា ចំនួនករណីឆ្លងថ្មីនៅក្នុងប្រទេសមួយចំនួន ដូចជា សហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល និង​នៅផ្នែកខ្លះនៃទ្វីបអាស៊ី អាចនឹងបន្តកើនឡើងខ្លាំងជាថ្មីម្តងទៀត។

អ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅអ៉ីតាលី 
អ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅអ៉ីតាលី 

ប្រភពព័ត៌មានខាងលើបានឱ្យដឹងទៀតថា ​ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២៧ ខែមិថុនា ជំងឺកូវីដ១៩ បានសម្លាប់មនុស្សប្រមាណ ៤,៧០០នាក់ ​រៀងរាល់​ ២៤ម៉ោង ដែលនេះ​មានន័យថា ត្រឹមរយៈពេល ១៨វិនាទីម្តង មានមនុស្សម្នាក់ បានស្លាប់ដោយសារជំងឺកាចសាហាវនេះ។

អ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក
អ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក

គួរ​ជម្រាបផងដែរថា ​បើយោងតាមតួលេខពីអង្គការសុខភាពពិភពលោក​ បាន​បង្ហាញយ៉ាងច្បាស់ថា នៅក្នុងរយៈពេល១ខែ ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩ ជាមធ្យម​មានរហូតដល់ ៧៨,០០០នាក់ ​បើ​ធៀបទៅនឹង​អ្នកស្លាប់ជំងឺអេដស៍ គឺមាន​ ៦៤,០០០នាក់ ខណៈអ្នកស្លាប់​ដោយសារជំងឺគ្រុនចាញ់ គឺមានចំនួនត្រឹមតែ ៣៦,០០០ នាក់ប៉ុណ្ណោះ៕

អង្គការសុខភាពពិភពលោក ជម្រុញឱ្យប្រជាជនទាំងអស់ ត្រូវពាក់ម៉ាស និង រក្សាគម្លាតឱ្យបានឆ្ងាយពីគ្នា ដើម្បីការពារជំងឺកូវីដ១៩
អង្គការសុខភាពពិភពលោក ជម្រុញឱ្យប្រជាជនទាំងអស់ ត្រូវពាក់ម៉ាស និង រក្សាគម្លាតឱ្យបានឆ្ងាយពីគ្នា ដើម្បីការពារជំងឺកូវីដ១៩
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T