វីវរហើយ! បទថ្មីរបស់ Blackpink រងការរិះគន់ពីសំណាក់ប្រជាជនឥណ្ឌាត្រង់ឈុតមួយនេះ

//s5.kh1.co/d2/d2c41c5998e6dcf6e2bfe5de4a5874f4252d771f.jpg
នារី

 ២៩-មិថុនា-២០២០ ៨ព្រឹក · ៥ ឆ្នាំមុន

ឈុត Lisa ច្រៀងរ៉េប ទទួលរងការរិះគន់ពីប្រជាជនឥណ្ឌា

កូរ៉េខាងត្បូង៖ វីដេអូបទចម្រៀង How You Like That របស់ក្រុមតារាចម្រៀងស្រីឈ្មោះល្បី Blackpink នៅខណៈពេលនេះបានក្លាយទៅជាវីដេអូចម្រៀងដ៏ល្បីមួយ និងបានបំបែកកំណត់ត្រាជាវីដេអូចម្រៀងដែលមានចំនួនការចូលទស្សនាច្រើនជាងគេលំដាប់ទី១ នៅក្នុងរយៈពេល២៤ម៉ោង នៅលើបណ្ដាញសង្គមយូធូប។ អ្នកគាំទ្រភាគច្រើនបានសរសើរមិនដាច់ពីមាត់ថា វីដេអូចម្រៀងមួយនេះ គឺពិតជាពិសេសខ្លាំងណាស់ មិនថាតែលើសាច់ភ្លេង បញ្ចេញក្នុងការថត ការរៀបចំឆាក និងការតែងខ្លួនរបស់តារាចម្រៀងស្រីទាំងបួននោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងការសរសើរ ក៏ដូចជាការគាំទ្រ ស្រាប់តែនៅពេលនេះ វីដេអូបទចម្រៀង How You Like That បែរជាទទួលរងនូវការរិះគន់ពីសំណាក់ប្រជាជនឥណ្ឌា រហូតដល់ក្លាយទៅជាប្រធានបទនិយមនៅលើ Twitter ត្រង់ចំណុចមួយ ដែល Lisa កំពុងច្រៀងរ៉េប គេកត់សម្គាល់ឃើញមាន ការតាំងរូបបដិមាព្រះហ្គេណេស ដែលជាព្រះអាទិទេពដ៏ខ្ពង់ខ្ពស់នៅក្នុងជំនឿរបស់ប្រជាជនឥណ្ឌា នៅក្បែរកៅអីដែល Lisa អង្គុយ។ ពួកគេបានលើកឡើងថា ការរៀបចំឆាកបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរទៅដល់ព្រះអាទិទេពអង្គនេះ ក៏ដូចជាប្រមាថជំនឿវប្បធម៌របស់ឥណ្ឌាផងដែរ។ ពួកគេបានទាមទារឲ្យក្រុមហ៊ុន YG Entertainment ចេញមុខសុំទោសជាបន្ទាន់ ចំពោះកំហុសដ៏ធំមួយនេះ។

គួរបញ្ជាក់ផងដែរថា អ្នកគាំទ្រមួយចំនួនពុំបានវាយប្រហារទៅលើក្រុម Blackpink ជាពិសេស Lisa នោះឡើយ ព្រោះពួកគេយល់ថា តារាចម្រៀងក្នុងក្រុមដ៏ល្បីមួយនេះ ធ្វើតាមការរៀបចំរបស់ខាងអ្នកផលិត និងដឹកនាំតែប៉ុណ្ណោះ មិនមែនជាចេតនាផ្ទាល់របស់ពួកគេនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

ពាក្យរិះគន់នៅលើ Twitter
ពាក្យរិះគន់នៅលើ Twitter
ពាក្យរិះគន់នៅលើ Twitter
ពាក្យរិះគន់នៅលើ Twitter
ពាក្យរិះគន់នៅលើ Twitter
ពាក្យរិះគន់នៅលើ Twitter
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK

ប្រភព TeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T