ប៉ុន្មានឆ្នាំសោះ សម្រស់សីម៉ា ពីមុនហៅលែងឮ បើធៀបកាលប្រលងចម្រៀងដំបូងៗ និងបច្ចុប្បន្ន

//s5.kh1.co/2c/2c85b5790e8741451ca90adbcb96f05791498b18.jpg
តារា & កម្សាន្ដ

 ២៨-មិថុនា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

កាលពីមុនជាក្មេងស្រីម្នាក់ មានមុខមាត់ផ្សេងសោះ តែប៉ុន្មានឆ្នាំ តន់ ច័ន្ទសីម៉ា ប្រែខ្លាំងដល់ថ្នាក់នេះ បើប្រៀបធៀបពីមុនពេលនេះ គឺថាខុសគ្នាមើលមិនចង់ស្គាល់តែម្ដង។

ភ្នំពេញ៖ បច្ចុប្បន្ន តារាចម្រៀង តន់ ច័ន្ទសីម៉ា ហាក់កំពុងទទួលបានភាពជោគជ័យខ្លាំង លើវិថីសិល្បៈ ដោយ​មានការគាំទ្រច្រើនពីទស្សនិកជន ហើយរាល់បទចម្រៀងនីមួយៗរបស់ តារាពន្លកថ្មីរូបនេះ ពេលចេញមកមួយៗគឺមានសន្ទុះនៃការគាំទ្រច្រើនមិនចាញ់តារារៀមច្បងដទៃឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត ក្រៅពីមានទេពកោសល្យអាចច្រៀងបានគ្រប់ប្រភេទបទចម្រៀងបានយ៉ាងពីរោះហើយ ម្ចាស់បទ “ឡានសារ៉ែន” រូបនេះ នាងថែមទាំងមានរូបសម្រស់ស្រស់ស្អាត ទាក់ទាញចិត្ត មិនធម្មតានោះដែរ បើទោះជាតារាដែលទើបតែជោគជ័យមួយរយៈចុងក្រោយនេះមែន តែនាង អាចតុបតែងខ្លួនឯងបានយ៉ាងទាន់សម័យផងដែរ។

យ៉ាងណាមិញ បើងាកទៅចាប់អារម្មណ៍ កាលពី សីម៉ា នៅជាក្មេងស្រីម្នាក់ ធ្លាប់ជាអតីតបេក្ខភាពប្រលងចម្រៀង កម្មវិធី The Voice Cambodia រដូវកាលទី២ កាលពីអំឡុងឆ្នាំ ២០១៦ ដែល កាលនោះ តន់ ច័ន្ទសីម៉ា គ្រាន់តែជាក្មេងស្រីម្នាក់ មានសម្រស់សុភាពៗ ធម្មតាៗប៉ុណ្ណោះ តែមកទល់ នឹងពេលនេះ នាងពិតជាមានការវិវត្តន៍ខ្លួនបានយ៉ាងល្អ ក្រោយបានជ្រកក្រោមផលិតកម្ម Galaxy Navatra ដែលមានអ្នកជួយជ្រោមជ្រែងនាងខ្លាំង រយៈពេលជាងមួយឆ្នាំមកនេះ ធ្វើឲ្យហ្វេនៗលាន់មាត់សរសើរអំពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ស្ទើរគ្រប់គ្នា៕

ចង់ជ្រាបថា តើរូបរាង មុខមាត់របស់  តន់ ច័ន្ទសីម៉ា ពីមុននិង ពេលនេះ ខុសគ្នាយ៉ាងម៉េចខ្លះ

 ទស្សនារូបភាពខាងក្រោម៖

តន់ ច័ន្ទសីម៉ា ពេលនេះ
តន់ ច័ន្ទសីម៉ា ពេលនេះ
តន់ ច័ន្ទសីម៉ា ពេលនេះ
តន់ ច័ន្ទសីម៉ា ពេលនេះ
តន់ ច័ន្ទសីម៉ា ពេលនេះ
តន់ ច័ន្ទសីម៉ា ពេលនេះ
តន់ ច័ន្ទសីម៉ា ពីមុន
តន់ ច័ន្ទសីម៉ា ពីមុន
តន់ ច័ន្ទសីម៉ា ពីមុន
តន់ ច័ន្ទសីម៉ា ពីមុន
តន់ ច័ន្ទសីម៉ា ពីមុន
តន់ ច័ន្ទសីម៉ា ពីមុន
តន់ ច័ន្ទសីម៉ា ពីមុន
តន់ ច័ន្ទសីម៉ា ពីមុន
តន់ ច័ន្ទសីម៉ា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T