និស្សិតរៀននៅសាកលវិទ្យាល័យសហរដ្ឋអាមេរិក ចង់ឲ្យសាលាសងថ្លៃបង់សាលាមកខ្លួនវិញខ្លះ ដោយពួកគេបាននិយាយថា...

//s5.kh1.co/03/03e7d2e05a937a470e25646aa256a59fbe283e6b.jpg
សង្គម

 ២៩-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សហរដ្ឋអាមេរិក៖ និស្សិតដែលសិក្សានៅសាកលវិទ្យាល័យនៃសហរដ្ឋអាមេរិក មិនពេញចិត្តនិងការសិក្សាតាមអ៊ីនធឺណែត ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩។ ឥឡូវនេះនិស្សិតនៅទូទាំងសហរដ្ឋអាមេរិកកំពុងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងមហាវិទ្យាល័យ និងសាកលវិទ្យាល័យជាង២០។ ពួកគេចង់ឱ្យសាលារៀនប្រគល់ប្រាក់ខ្លះដែលពួកគេបានចំណាយសម្រាប់ថ្លៃសិក្សា អាហារនិងថ្លៃផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

និស្សិតនិយាយថា ពួកគេមិនទទួលបានគុណភាពនៃការអប់រំដែលខាងមហាវិទ្យាល័យបានសន្យាជាមួយពួកគេ។ ករណីទាំងនេះបង្ហាញពីការមិនពេញចិត្តកាន់តែខ្លាំងឡើងរបស់សិស្សចំពោះវគ្គសិក្សាតាមអ៊ីនធឺណែតដែលសាលារៀនប្រញាប់ប្រញាល់បង្ខំចិត្តបិទមហាវិទ្យាល័យដោយសារការផ្ទុះនៃមេរោគឆ្លងវីរុសនេះ។ និស្សិតបាននិយាយបន្តទៀតថា ពួកគេគួរតែបង់ថ្លៃសិក្សាទាបសម្រាប់ការសិក្សាត្រូវបានផ្តល់ជូនតានប្រព័ន្ធអ៊ីនធឺណែត។ ពួកគេអះអាងថា គុណភាពនៃការអប់រំតាមអ៊ីនធឺណែតគឺទាបជាងបទពិសោធន៍ដែលបានរៀនក្នុងថ្នាក់។

សកលវិទ្យាល័យនៅសហរដ្ឋអាមេរិក
សកលវិទ្យាល័យនៅសហរដ្ឋអាមេរិក

យ៉ាងណាមិញ ទោះយ៉ាងណាក៏ដោយមន្រ្តីមហាវិទ្យាល័យបដិសេធគំនិតដែលថា សិស្សទាមទាប្រាក់ថ្លៃបង់សាលាវិញ។ លោកនាយកសាលាបាននិយាយថា និស្សិតកំពុងរៀនតាមអុីនធឺណែតគឺ រៀនជាមួយសាស្រ្តាចារ្យដែលបង្រៀនពួកគេក្នុងថ្នាក់ដដែល។ មន្រ្តីសាលាបាននិយាយទៀតថា បន្ទាប់ពីត្រូវបានបង្ខំឱ្យបិទសាលាដោយរាជរដ្ឋាបាល ពួកគេនៅតែផ្តល់ឱ្យសិស្សនូវការអប់រំប្រកបដោយគុណភាព។

និស្សិតផ្សេងទៀតរាយការណ៍ពីបទពិសោធន៍នៃការសិក្សាតាមអុីធឺណែត។ ករណីប្រឆាំងនឹងសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បឺរខេលី និយាយថា សាស្រ្តាចារ្យខ្លះគ្រាន់តែបញ្ជូនកិច្ចការផ្ទះដោយគ្មានបង្រៀនវីដេអូទាល់តែសោះ។ ករណីប្រឆាំងនឹងសាកលវិទ្យាល័យ Vanderbilt ក្នុងរដ្ឋ Tennessee និយាយថាការមិនបានពិភាក្សាក្នុងថ្នាក់ត្រូវបានប៉ះពាល់គុណភាពនៃសិក្សា និង ធ្វើឱ្យការអប់រំបាន ថយចុះ៕

សិក្សាតាមអុីនធឺណែត
សិក្សាតាមអុីនធឺណែត

ប្រភព: VOA Education

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T