ខ្ចិលគិតច្រើន សុគន្ធកញ្ញា​ និងគ្រួសារ ទៅលំហែយ៉ាងមានក្ដីសុខ

//s5.kh1.co/67/6750a4d7d4b9b6fb35c4b6f1b4e6496fd8f5b876.jpg
តារា & កម្សាន្ដ

 ២៨-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ជាញឹកញាប់ គ្រួសាររបស់ កំពូលតារាចម្រៀង ឪក សុគន្ធកញ្ញា មិនដែលធ្វើឲ្យហ្វេនៗ ខកចិត្តនោះទេ ព្រោះថា មិនថាទៅទីណា កន្លែងណា ប្ដីប្រពន្ធមួយគូនេះ តែងតែផ្អែមល្ហែមនឹងគ្នាមិនដែលខាន។

ភ្នំពេញ៖ ជីវិតប្ដីប្រពន្ធរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី ជាជីវិតគូដែលមនុស្សគ្រប់គ្នា តែងប្រាថ្នាចង់បាន ព្រោះថា ប្ដីប្រពន្ធមួយគូនេះ តែងតែបង្ហាញសេចក្ដីស្រលាញ់ និងភាពកក់ក្ដៅក្នុងគ្រួសារ ឲ្យគ្នាទៅវិញទៅមកយ៉ាងផ្អែមល្ហែម បើទោះជារវល់ការងាររៀងខ្លួនច្រើនក៏ដោយ ប៉ុន្តែពួកគេ មិនដែលភ្លេចបង្ហាញឲ្យមហាជនបានឃើញរាល់សកម្មភាពរបស់ពួកគេ ដែលធ្វើឲ្យហ្វេនៗលួចច្រណែននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយក្នុងពេលថ្មីៗនេះ ឆ្លៀតពេល សម្រាកពីការងារនឿយហត់បន្តិច តារាស្រីរូបនេះ ព្រមទាំងប្ដី និងកូន បាននាំគ្នា ទៅលំហែកម្សាន្ត ជាលក្ខណៈបែបគ្រួសារតូចមួយ មើលទៅមានភាពសាមញ្ញៗ តែពិតជាបង្ហាញថា ពួកគេមានស្នាមញញឹម យ៉ាងរីករាយ និងមានក្ដីសុខខ្លាំងណាស់។

ជាមួយគ្នានេះដែរ ក្រោយឃើញ Idol និងគ្រួសារមានសុភមង្គល ក្នុងគ្រួសារខ្លាំងបែបនេះ មានហ្វេនៗមិនតិចនោះទេ ដែលចាំញញឹមបិតមាត់មិនជិត ព្រោះថា កាលណាបានឃើញ Idol ដែលខ្លួនស្រលាញ់ មានក្ដីសុខ បានជួបបុរសល្អ ចេះថ្នាក់ថ្នមបែបនេះ ក្នុងនាមជាអ្នកគាំទ្រក៏សប្បាយចិត្តដូចគ្នាផងដែរ។ 

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុន ក៏មានរឿងរ៉ាវមួយចំនួនទាក់ទងនឹង អ្នកនាង ឱក សុគន្ធកញ្ញា ដោយឪពុកបានបង្ហោះសារថា អ្នកនាង មិនស្គាល់ឪពុកខ្លួន តែយ៉ាងណាមិញ សុគន្ធកញ្ញា ក៏មិនបាន បកស្រាយវែងឆ្ងាយនោះទេ ព្រោះមិនចង់មានរឿងកាន់តែធំដុំ៕

ទស្សនារូបភាពខាងក្រោម៖  

ឪក សុគន្ធកញ្ញា
ឪក សុគន្ធកញ្ញា
ឪក សុគន្ធកញ្ញា និង គ្រួសារ
ឪក សុគន្ធកញ្ញា និង គ្រួសារ
ឪក សុគន្ធកញ្ញា និង គ្រួសារ
ឪក សុគន្ធកញ្ញា និង គ្រួសារ
ឪក សុគន្ធកញ្ញា និង គ្រួសារ
ឪក សុគន្ធកញ្ញា និង គ្រួសារ
ឪក សុគន្ធកញ្ញា និង គ្រួសារ
ឪក សុគន្ធកញ្ញា និង គ្រួសារ
ឪក សុគន្ធកញ្ញា និង គ្រួសារ
ឪក សុគន្ធកញ្ញា និង គ្រួសារ
ឱក សុគន្ធកញ្ញា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T