សិស្សវិទ្យាល័យនៅសហរដ្ឋអាមេរិក កំពុងព្រួយបារម្ភលើបញ្ហាទាំងនេះ បន្ទាប់ពីកើតជំងឺ Covid-១៩

//s5.kh1.co/0b/0b60af4422c73792311ed22a0de4019172c9c810.jpg
សង្គម

 ២៩-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្មេងស្រីម្នាក់ឈ្មោះ សឺរ៉ាសាន់ កំពុងតែព្រួយបារម្ភអំពីអ្វីដែលនាងនឹងធ្វើបន្ទាប់ពីបញ្ចប់វិទ្យាល័យ។

អាមេរិក៖ មុនពេលមេរោគឆ្លងថ្មីចាប់ផ្តើមរីករាលដាលពាសពេញពិភពលោកនោះ គឺក្មេងស្រីម្នាក់ឈ្មោះ សឺរ៉ាសាន់ កំពុងតែព្រួយបារម្ភអំពីអ្វីដែលនាងនឹងធ្វើបន្ទាប់ពីបញ្ចប់វិទ្យាល័យ។ ក្មេងស្រីអាយុ ១៧ ឆ្នាំមកពីរដ្ឋផ្លរីដាបានគ្រោងទៅធ្វើទស្សន:កិច្ចនៅមហាវិទ្យាល័យចំនួន ៧ នៅរដូវផ្ការីកនេះដើម្បីជួយនាងសម្រេចចិត្តថា តើត្រូវបន្តការសិក្សានៅឯណា។ នៅសហរដ្ឋអាមេរិកសិស្សវិទ្យាល័យច្រើនតែទៅទស្សន:កិច្ចរនៅតាមមហាវិទ្យាល័យផ្សេងៗមុនពេលពួកគេចុះឈ្មោះចូលរៀនជាផ្លូវការ។ ប៉ុន្តែមានរឿង រ៉ាវជាច្រើនដែលបានកើតក្នុងកំឡុងឆ្នាំចុងក្រោយនៃវិទ្យាល័យរបស់នាង គឺការរីករាលដាលនៃជំងឺកូវីដ ១៩ ធ្វើឱ្យបង្ខំចិត្តរៀនតាមប្រព័ន្ធអុីនធឺណែត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សិស្សវិទ្យាល័យសិក្សានៃរដ្ឋផ្លរីដា
សិស្សវិទ្យាល័យសិក្សានៃរដ្ឋផ្លរីដា

ចំណែកឯម្តាយរបស់សិស្សម្នាក់ ឈ្មោះ អេបូរយូរ៉ា បាននិយាយថា នាងមានការព្រួយបារម្មរណ៍ថា តើរោគរាតត្បាតនេះអាចជះឥទ្ធិពលដល់កូនស្រីរបស់នាងក្នុងរយៈពេលប៉ុន្មានខែដ៏ខ្លីខាងមុខនេះ។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាចំនួនចុះឈ្មោះចូលរៀនរបស់សិស្សឱ្យបានកើនឡើងមហាវិទ្យាល័យជាច្រើនបានរៀបចំកម្មវិធីសិក្សាថ្មីតាមអុីនធឺណែតដោយប្រើសេវាកម្មជាការបង្រៀនដោយប្រើវីដេអូ។

សាកលវិទ្យាល័យជាច្រើនបានសម្រេចចិត្តពន្យារពេលកាលបរិច្ឆេទនៃការបង់ប្រាក់។ សិស្សានុសិស្សអាមេរិកប្រហែល ៣,៧ លាននាក់ បានរំពឹងថានឹងបញ្ចប់ការសិក្សាពីវិទ្យាល័យនៅឆ្នាំនេះ។ ហើយមានជិត ៧០ ភាគរយរំពឹងថានឹងចាប់ផ្តើមមហាវិទ្យាល័យនៅចុងរដូវក្តៅផងដែរ៕

សិស្សវិទ្យាល័យសិក្សានៃរដ្ឋផ្លរីដា
សិស្សវិទ្យាល័យសិក្សានៃរដ្ឋផ្លរីដា

ប្រភព: VOA Education

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T