ពុទ្ធោ! ស្ត្រីម្នាក់ ត្រូវម្ដាយរារាំងមិនឲ្យចេញពីផ្ទះអស់រយៈពេល ២៦ឆ្នាំ (មានវីដេអូ)

//s5.kh1.co/db/db93492834cc06bb93a8e14fa258c35ef08dd8df.jpg
សង្គម

 ២៧-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ត្រីវ័យ៤២ឆ្នាំម្នាក់ មានឈ្មោះថា Ndezhda Bushueva ដែលមិនបានចាកចេញពីផ្ទះរបស់នាងស្ថិតក្នុងភូមិ Arefinsky ភាគខាងលិច ប្រទេសរុស្ស៊ីអស់រយៈពេល ២៦ឆ្នាំ ព្រោះតែម្ដាយមិនអនុញ្ញាត...

រុស្ស៊ី៖ ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ពីករណីដ៏គួរឲ្យភ្ញាក់ផ្អើលមួយរបស់ស្ត្រីវ័យ ៤២ឆ្នាំម្នាក់ មានឈ្មោះថា Ndezhda Bushueva  ដែលមិនបានចាកចេញពីផ្ទះរបស់នាង ស្ថិតក្នុងភូមិ Arefinsky ភាគខាងលិច ប្រទេសរុស្ស៊ីអស់រយៈពេល ២៦ឆ្នាំ ព្រោះតែម្ដាយមិនអនុញ្ញាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Ndezhda
 Ndezhda

យោងតាមអ្នកជិតខាងរបស់ស្ត្រីខាងលើបានឲ្យដឹងថា ម្ដាយរបស់នាងដែលមានឈ្មោះថា Tayana តែងតែរារាំងនាងមិនឲ្យនាងចេញក្រៅផ្ទះតាំងពីអាយុ១៦ឆ្នាំមកម្ល៉េះ។​​ កាលនោះ Ndezhda កំពុងរៀនថ្នាក់ទី ជាពេលដែលម្ដាយរបស់នាងចាប់ផ្ដើមហាមមិនឲ្យចេញទៅខាងក្រៅជាមួយក្មេងៗជំទង់ដទៃទៀតក្នុងភូមិ​​ ហើយពេលនោះនាងក៏មិនអាចទៅរៀនទៀតផងដែរ ព្រោះម្ដាយរបស់នាងចង់ការពារនាងពីគ្រោះថ្នាក់នៃពិភពលោកខាងក្រៅ។

 ម្ដាយរបស់ Ndezhda
ម្ដាយរបស់ Ndezhda

យ៉ាងណាមិញ នៅដើមខែមិថុនានេះ ម្ដាយរបស់ Ndezhda បានធ្លាក់ខ្លួនឈឺហើយនាងបានបញ្ជូនគាត់ទៅពេទ្យ ដែលនេះគឺជាលើកដំបូងរបស់នាងផងដែរ សម្រាប់ការចេញក្រៅផ្ទះក្នុងរយៈពេល២៦ឆ្នាំ។ មនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលនៅពេលបានឃើញសភាពរបស់នាងនាពេលបច្ចុប្បន្ន។

បន្ទាប់មកអ្នកភូមិបាននាំនាងទៅជួបប្រធានក្រុមប្រឹក្សាមូលដ្ឋានក្នុងតំបន់ ហើយពេលនោះ Ndezhda បានសារភាពរថា នាងមិនបានកក់សក់អស់រយៈពេល១២ឆ្នាំមកហើយ និងមិនបានផ្លាស់ប្ដូរសម្លៀកបំពាក់អស់ជាច្រើនឆ្នាំផងដែរ។ លើសពីនេះ នាងបានចែករំលែកគ្រែដេក ជាមួយម្ដាយ និងសត្វឆ្មាទៀតផង៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T