ថៃ និងមីយ៉ាន់ម៉ា​ កម្ទេច​​គ្រឿង​ញៀន​​គិតជា​​លុយ​អស់​ខ្ទង់​ជាង​ ២ ពាន់លាន​ដុល្លារ​​ ប្រើពេលត្រឹមមួយថ្ងៃ

//s5.kh1.co/7b/7b4a472523dcfb0f2fa38dd56b936179f0063c4c.jpg
សង្គម

 ២៧-មិថុនា-២០២០ ៦ល្ងាច · ៤ ឆ្នាំមុន

អាជ្ញាធរក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃនិយាយថា ពួកគេបានបំផ្លាញគ្រឿងញៀនខុសច្បាប់ បើគិតជាប្រាក់មានតម្លៃ​ជាង ២ ពាន់លានដុល្លារ នៅក្នុងការរឹបអូស​គ្រឿងញៀនខុសច្បាប់​កាលពីថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២០

អាជ្ញាធរក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃនិយាយថា ពួកគេបានបំផ្លាញគ្រឿងញៀនខុសច្បាប់ បើគិតជាប្រាក់មានតម្លៃ​ជាង ២ ពាន់លានដុល្លារ នៅក្នុងការរឹបអូស​គ្រឿងញៀនខុសច្បាប់​កាលពីថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២០។ ការរឹបអូសនេះធ្វើឡើងដើម្បី​ប្រារព្ធទិវាអន្តរជាតិប្រឆាំងការរំលោភបំពានគ្រឿងញៀន និងការជួញដូរខុសច្បាប់ ដែលស្ថិត​នៅទីក្រុងបាងកក និងខេត្តអយុធ្យានៅភាគខាងជើងប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ត្រីរដ្ឋាភិបាលថៃបានដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសបានចំនួន ២៥ តោនរួមមាន ម៉ាទឹកកក ថ្នាំញៀន កូកាអ៊ីន​និងហេរ៉ូអ៊ីន។

ចំណែកនៅរដ្ឋធានីយ៊ាំងហ្គោន កម្លាំងនរគបាលជាតិបានដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសបានមានតម្លៃ ១៤៤ លានដុល្លារ។ ឃ្លាំងស្តុកគ្រឿងញៀន ដែលត្រូវបានរឹបអូសក៏ត្រូវបានបំផ្លាញផងដែរ​នៅក្នុងទីក្រុងម៉ាន់ដាឡេ ឡាស៊ីយ៉ូ និងរដ្ឋធានីសានតាជីជី។

សកម្មភាពដុតគ្រឿងញៀន
សកម្មភាពដុតគ្រឿងញៀន

អាជ្ញាធរបាននិយាយថាប្រទេសនេះ ​នៅតែជាប្រទេសផលិតហេរ៉ូអ៊ីនធំទី ២ និងជាប្រភពនៃ​ថ្នាំមេតំហ្វេតាមីន​ភាគច្រើន​នៅអាស៊ីអាគ្នេយ៍ដែលផលិតនៅតំបន់ព្រំដែនក្រៅការគ្រប់គ្រងរបស់រដ្ឋាភិបាល។មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តមួយនៅឆ្នាំ ១៩៨៧ ដោយកំណត់យកថ្ងៃទី ២៦ ខែមិថុនា ជាទិវាអន្តរជាតិប្រឆាំងនឹងការរំលោភបំពានគ្រឿងញៀន និងការជួញដូរខុសច្បាប់ដែល​ជាការបង្ហាញ​នូវការ​ប្តេជ្ញា​ចិត្តរបស់ខ្លួនក្នុងការពង្រឹងសកម្មភាព និងកិច្ចសហប្រតិបត្តិការដើម្បីសម្រេចគោលដៅ​នៃសង្គមអន្តរជាតិ​មួយ​ដែលគ្មានគ្រឿងញៀន៕

គ្រឿងញៀនដែលចាប់ហើយយកបំផ្លាញ
គ្រឿងញៀនដែលចាប់ហើយយកបំផ្លាញ
ភស្តុតាងគ្រឿងញៀន
ភស្តុតាងគ្រឿងញៀន


Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T