មិនចាញ់ប្រទេសផ្សេងទៀត! ក្នុងរយៈពេលតែ ២៤ ម៉ោងប្រទេសអ៊ុយក្រែនមានអ្នកឆ្លងជំងឺ COVID-១៩ ថ្មីជាង១ពាន់ករណី

//s5.kh1.co/16/169d1e2eff9447ac7bc3f461665d01c5e2bb0a52.jpg
សង្គម

 ២៧-មិថុនា-២០២០ ១២ល្ងាច · ៥ ឆ្នាំមុន

ខណៈមានអ្នកជំងឺ COVID-១៩ ១៨,២៩៩ នាក់បានជាសះស្បើយឡើងវិញ អ៊ុយក្រែនក៏មានករណីឆ្លងថ្មីច្រើនដែរ

អ៊ុយក្រែន៖ ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ុយក្រែនបាននិយាយនាថ្ងៃសុក្រនេះថា ករណីឆ្លងជំងឺ COVID-១៩ សរុបមានចំនួន ៤១,១១៧ ករណី និងមានអ្នកស្លាប់ចំនួន ១,០៨៦ នាក់ត្រូវបានរាយការណ៍នៅក្នុងប្រទេសអ៊ុយក្រែន ខណៈអ្នកជំងឺ ១៨,២៩៩ នាក់បានជាសះស្បើយឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គិតត្រឹមថ្ងៃសុក្រនេះ អ្នកដែលបានឆ្លងជំងឺថ្មីចំនួន ១,១០៩ នាក់បានធ្វើតេស្តរកឃើញវីរុសកូរ៉ូណា នៅប្រទេសអ៊ុយក្រែនក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។

រូបតំណាង
រូបតំណាង

ទន្ទឹមនឹងនេះដែរ កុមារចំនួន ៣,០៧១ នាក់ និងបុគ្គលិកសុខាភិបាលចំនួន ៦,២២០ នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យរកជំងឺ COVID-១៩ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺនេះ នៅក្នុងប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ផងដែរថា ចំនួននៃអ្នកឆ្លងជំងឺ COVID-១៩ បាននឹងកំពុងកើនឡើងនៅប្រទេសអ៊ុយក្រែន នាពេលថ្មីៗនេះ ដោយរដ្ឋាភិបាលអ៊ុយក្រែនបានបង្កើនការចាត់វិធានការណ៍សម្រាប់ការទប់ស្កាត់រហូតដល់ថ្ងៃទី ៣១ ខែកក្កដា៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/cb/cba93401450ebce9c22275aa57fbb06d74a307af.jpeg

ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ

 ០៨-កក្កដា-២០២៥ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T