ទុក្ខជាន់ទុក្ខ! កំពុងរងគ្រោះដោយជំងឺកូវីដ១៩​ផង ពេលនេះអ៊ុយក្រែន​ជួបទឹកជំនន់បំផ្លាញផ្ទះអស់រាប់ពាន់ខ្នង (មានវីដេអូ)

//s5.kh1.co/d6/d6280fa6af6298b547c902dea5b51f966295f001.jpg
សង្គម

 ២៦-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មនុស្ស៣នាក់ បានស្លាប់ដោយសារទឹកជំនន់នៅអ៊ុយក្រែន

​បរទេស៖ អាជ្ញាធររបស់ប្រទេសអ៊ុយក្រែនបានរាយការណ៍​ថា ទឹកជំនន់ដែល​បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង បានសម្លាប់ពលរដ្ឋអ៊ុយក្រែន​យ៉ាងហោចណាស់ ៣នាក់ ​ខណៈ​មនុស្ស​ជាង ៨០០នាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ទៅរកទីកន្លែងសុវត្ថិភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្លូវនិងស្ពានជាច្រើន ត្រូវរងការខូចខាត
ផ្លូវនិងស្ពានជាច្រើន ត្រូវរងការខូចខាត

​ភ្លៀងបានចាប់ផ្តើមធ្លាក់ខ្លាំង​ទៅលើភូមិចំនួន ២០០ នៅភាគខាងលិចនៃប្រទេស​អ៊ុយក្រែន ​បណ្តាលឱ្យផ្ទះ​ប្រជាពលរដ្ឋជាង ៥០០០ខ្នង បូករួមទាំងស្ពានប្រមាណ ៩០​ ត្រូវរងការខូចខាត។ ​ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរអ៊ុយក្រែនបាន​ធ្វើដំណើរដោយឧទ្ធម្ភាគចក្រទៅកាន់ភូមិនានា ដែលត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ ក្នុងគោល​បំណង​ផ្តល់ស្បៀងអាហារ ក៏ដូចជាចែកចាយ​​សម្ភារការពារពីជំងឺកូវីដ១៩។

ផ្លូវនិងស្ពានជាច្រើន ត្រូវរងការខូចខាត
ផ្លូវនិងស្ពានជាច្រើន ត្រូវរងការខូចខាត

គួរជម្រាបផងដែរថា ​ភ្លៀងធ្លាក់ខ្លាំងបាន​ចាប់កើតមានឡើងតាំងពីថ្ងៃអង្គារ​មកម៉្លេះ ដែល​​ធ្វើឱ្យកម្ពស់ទឹកទន្លេមួយចំនួនក្នុងប្រទេសអ៊ុយក្រែន​កើនឡើងដល់ទៅប្រាំម៉ែត្រ។ ​ទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញបានស្តីបន្ទោសថា មូលហេតុដែលបណ្តាលឱ្យ​គ្រោះទឹកជំនន់តែងកើតមានបែបនេះ គឺដោយសារ​​ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ក្នុងទ្រង់ទ្រាយធំៗ ជាពិសេសគឺនៅតាមតំបន់ភ្នំ៕

ប្រជាជនជាង ៨០០នាក់ ត្រូវជម្លៀសចេញផ្ទះ
ប្រជាជនជាង ៨០០នាក់ ត្រូវជម្លៀសចេញផ្ទះ

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T