ចង់ស្អាតជ្រុល នារីម្នាក់ខំចំណាយលុយគគោកទៅកែសម្ផស្ស តែលទ្ធផលទទួលបានគឺផ្អើលពេញមួយផ្ទះ (មានវីដេអូ)

//s5.kh1.co/66/6616d92c66a7f347f778f4e8e3f14394cfa92d40.jpg
សង្គម

 ២៦-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

យុវតីវ័យ១៩ឆ្នាំម្នាក់ រស់នៅប្រទេសអូស្ដ្រាលី បានធ្វើឲ្យសមាជិកគ្រួសារ និងមិត្ដជិតស្និទ្ធរបស់នាងស្រឡាំងកាំង រកនិយាយស្ទើរមិនចេញ បន្ទាប់ពីនាងបានបង្ហាញមុខដែលទើបកែសម្ផស្សរួចថ្មីៗទៅកាន់ពួកគេ

អូស្ត្រាលី៖ យុវតីវ័យ១៩ឆ្នាំម្នាក់ រស់នៅប្រទេសអូស្ដ្រាលី បានធ្វើឲ្យសមាជិកគ្រួសារ និងមិត្ដជិតស្និទ្ធរបស់នាងស្រឡាំងកាំង រកអ្វីនិយាយស្ទើរមិនចេញ បន្ទាប់ពីបានឃើញទម្រង់មុខដែលនាងទើបកែសម្ផស្សរួចថ្មីៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យុវតី Sofia Marroquin បានធ្វើការកែសម្ផស្ស ដោយចំណាយប្រាក់អស់ប្រមាណ៥០០ដុល្លារអាមេរិក ដើម្បីរំលាយខ្លាញ់ដែលមាននៅក្រោមថ្គាមរបស់នាង ដោយរំពឹងថាខ្លួននឹងទទួលបានទម្រង់មុខអក្សរ V ដ៏ស្រស់ស្អាតផងដែរ។ តែជាលទ្ធផលដែលនាងទទួលបានគឺខុសពីការរំពឹងទុក ដោយទម្រង់មុខរបស់នាងប្រែទៅជាជ្រុង ហើយវែងដូចរាងចតុកោណទៅវិញ។

Sofia បានចែករំលែកឃ្លីបវីដេអូមួយទៅលើបណ្ដាញសង្គម Tik Tok ដែលបង្ហាញពីមុខមាត់ថ្មីរបស់នាង ហើយក្រុមគ្រួសារ និងមិត្ដភិក្ដរបស់នាងមានការភ្ញាក់ផ្អើល រួមទាំងលាន់មាត់គ្រប់ៗគ្នា។ ជាពិសេស ឪពុកនាងតែម្ដង ចំណែកឯប្អូនស្រីរបស់នាង ពេលបានឃើញហើយក៏ផ្ទុះសំណើចដួលទៅលើឥដ្ឋ ខណៈដែលមិត្ដភក្ដិរបស់នាងបាននិយាយលេងសើចថា «ខ្ញុំខ្លាច»។

យ៉ាងណាមិញ បើតាមការបញ្ជាក់របស់សាមីខ្លួននៅលើឃ្លីបវីដេអូបានឲ្យដឹងថា ទម្រង់មុខរបស់នាងប្រែជារាងចតុកោណកែងបែបនេះ ត្រឹមតែរយៈពេល ៤៨ម៉ោងប៉ុណ្ណោះ(២ថ្ងៃ)។ លុះដល់ថ្ងៃទី មុខរបស់នាងស្រាប់តែមានភាពប្រសើរជាងមុន ហើយរហូតបានមួយសប្ដាហ៍ វាក៏ត្រលប់មករកសភាពធម្មតាវិញតែម្ដង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ទម្រង់មុខរបស់ Sofia មុនពេលកែសម្ផស្ស
ទម្រង់មុខរបស់ Sofia មុនពេលកែសម្ផស្ស
ទម្រង់មុខរបស់ Sofia ទើបកែសម្ផស្ស
ទម្រង់មុខរបស់ Sofia ទើបកែសម្ផស្ស
ឪពុករបស់ Sofia 
ឪពុករបស់ Sofia 
ម្ដាយរបស់ Sofia 
ម្ដាយរបស់ Sofia 
ប្អូនស្រីរបស់ Sofia 
ប្អូនស្រីរបស់ Sofia 
ទម្រង់មុខរបស់ Sofia ពេលធម្មតាវិញ
ទម្រង់មុខរបស់ Sofia ពេលធម្មតាវិញ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១០ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T