នៅផ្ទះអផ្សុកណាស់ត្រូវអត់! រឿងល្បីៗទាំង១១នេះ អាចជួយអ្នកបាន

//s5.kh1.co/6b/6b19233eaa6033523a371f359a528d472c43cc20.jpg
នារី

 ២៦-មិថុនា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

នៅផ្ទះអផ្សុកណាស់ត្រូវអត់! រឿងល្បីទាំង១១នេះ អាចជួយអ្នកបាន

ដឹងហើយថានៅក្នុងរយៈពេលនេះពួកយើងគ្រប់គ្នា សុទ្ធតែស្ថិតនៅក្នុងការប្រយ័ត្នប្រយែង ដំណើរកម្សាន្តក៏គ្មានពេល ចេញទៅក្រៅក៏ត្រូវពិបាក ហេតុនេះហើយជម្រើសល្អគឺការនៅផ្ទះ។ ប្រសិនបើអ្នកកំពុងតែអផ្សុក ហើយរកអ្វីធ្វើដើម្បីពេលវេលា ថ្ងៃនេះយើងសូមណែនាំរឿងទាំង១១ដែលសុទ្ធតែត្រូវបានអ្នកទស្សនាហើយលើកមេដៃឱ្យ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះ! មក មើលទាំងអស់គ្នាថាមានរឿងអ្វីខ្លះ៖

១១. Bad Boys For Life

រឿង Bad Boys For Life
រឿង Bad Boys For Life

ថ្ងៃចេញរឿង៖ ថ្ងៃទី ១៧ ខែ មករា។

តួសម្តែង៖ Will Smith, Martin Lawrence, Vanessa Hudgens, Paola Núñez

ហេតុអ្វីទើបគួរមើលនេះ៖ វាជារឿងបែបគួរឱ្យអស់សំណើចជាងការដែលគិត ដោយលើកយកពីបញ្ហាគ្រួសារមកលាយឡំជាមួយនឹងភាពកំប្លែងៗ ហើយការខិតខំប្រឹងប្រែងធ្វើគ្រប់យ៉ាងរបស់បុរសពីរនាក់ ជាមួយនឹងឡានកញ្ចាស់មួយនេះក៏ បានសាងការរំភើបចិត្តដល់អ្នកមើលទៀតផង។

មើលនៅឯណា៖ Amazon, iTunes, Vudu, និង YouTube (Watch the trailer)

១០. The Way Back

រឿង The Way Back
រឿង The Way Back

ថ្ងៃចេញរឿង៖ ថ្ងៃទី ៦ ខែ មីនា

តួសម្តែង៖ Ben Affleck, Al Madrigal, Michaela Watkins, Janina Gavankar

ហេតុអ្វីគួរមើលនេះ៖ វាជារឿងបែបកីឡា ដែលនិយាយពីគ្រូបង្វឹកម្នាក់បានចូលទៅបង្វឹកក្រុមបាល់បោះ ដែលហៅបានថា មហាយ៉ាប់។ រឿងនេះអ្នកដឹកនាំរឿងបានផ្តោតសំខាន់ទៅលើការប្រកួត និងភាពសំខាន់របស់វានៅក្នុងចិត្តអ្នកជាកីឡាករថាវាបែបណា ការតស៊ូ និងការជម្នះរាល់បញ្ហាគ្រប់យ៉ាងដើម្បីការប្រកួត គឺសុទ្ធតែធ្វើឱ្យអ្នកមើលរំភើបចិត្តដល់ថ្នាក់យំក៏មាន។

គួរមើលនៅឯណា៖ Amazon, iTunes, Vudu, និង YouTube (Watch the trailer)

៩. The Assistant

The Assistant
The Assistant

ថ្ងៃចេញរឿង៖ ថ្ងៃទី ៣១ ខែ មករា

តួសម្តែង៖ Julia Garner, Matthew Macfadyen, Kristine Froseth, Makenzie Leigh

ហេតុអ្វីគួរមើលនេះ៖ លេខា Jane គឺជានិស្សិតបញ្ចប់ការសិក្សាថ្មីៗ ដែលចូលមកហាត់ការនៅក្នុងក្រុមហ៊ុនមួយ។ រឿងមួយនេះបាននិយាយពីតួនាទីរបស់នាង ដូចជាការកូពីក្រដាស ទិញសំបុត្រយន្តហោះ ទៅយកអាហារថ្ងៃត្រង់ លើកទូរស័ព្ទ ព្រមទាំងសម្អាតស្នាមប្រឡាក់លើសាឡុងទៀតផង។

នៅថ្ងៃមួយមានមនុស្សស្រីម្នាក់បានមកកាន់កន្លែងទទួលភ្ញៀវ ហើយអះអាងថាមកទីនេះដើម្បីធ្វើជាលេខាថ្មី ត្រូវបានចាប់យកទៅទុកនៅក្នុងបន្ទប់មួយក្នុងសណ្ឋគារដ៏ប្រណិតមួយ។ លេខា Jane បានធ្វើការយ៉ាងរហ័ស ព្រមទាំងបានស្វែងរកទិន្នន័យទាក់ទងនឹងបញ្ហាដែលកើតមាននៅកន្លែងធ្វើការរបស់នាងទៀតផង។

មើលនៅឯណា៖ Amazon, iTunes, Vudu, និង YouTube (Watch the trailer)

៨. Bad Education

រឿង Bad Education
រឿង Bad Education

ថ្ងៃចេញរឿង៖ ថ្ងៃទី ២៥ ខែ​ មេសា

តួសម្តែង៖ Hugh Jackman, Allison Janney, Ray Romano, Geraldine Viswanathan

ហេតុអ្វីគួរមើលនេះ៖ រឿងមួយនេះផ្តោតសំខាន់ទៅលើមហិច្ឆតា ឋានៈ និងមាសប្រាក់ ដោយនិយាយពី បទឧក្រិដ្ឋផ្នែកហិរញ្ញវត្ថុរបស់បុរសម្នាក់។ Frank Tassone ធ្វើការនៅផ្នែករដ្ឋាបាលនៃសាលារៀនមួយ ដែលគេគឺជាមនុស្សគួរឱ្យស្រឡាញ់ម្នាក់ ថ្ងៃមួយជំនួយការរបស់គេបានចាប់បានថា គេបាន យកលុយរបស់សាលាទៅចាត់ចែងបញ្ហាផ្ទាល់ខ្លួននោះ ភាពមានបានរបស់គេក៏ត្រូវរលំរលាយ។

មើលនៅឯណា៖​ មើលនៅលើ HBO

៧. Sorry We Missed You

រឿង Sorry We Missed You
រឿង Sorry We Missed You

ថ្ងៃចេញរឿង៖ ថ្ងៃទី ៦ ខែ មីនា

តួសម្តែង៖ Kris Hitchen, Debbie Honeywood, Rhys Stone, Katie Proctor

ហេតុអ្វីគួរមើលនេះ៖ រឿងនេះនិយាយពីប្តីប្រពន្ធមួយគូ ដែលមានកូនពីរនាក់។ ថ្ងៃមួយ Ricky ដែលត្រូវជាស្វាមី​ និងជាបុគ្គលិកកិច្ចសន្យាបានត្រូវក្រុមហ៊ុនបញ្ចប់កុងត្រាដោយសារក្រុមហ៊ុន យល់ឃើញ ថាគាត់គ្មានជំនាញផ្នែកលក់ និងគ្មានការរីកចម្រើន តែគាត់គឺជាមនុស្សល្អ ទោះជាជួបបញ្ហាក្នុងការងារយ៉ាងណាក៏នៅតែទ្រាំ។ ក្រោយត្រូវបញ្ឈប់ការងារ​ Ricky និងកូនស្រីបែរជាមានការរីករាយនឹងការដើរចុចកណ្តឹងផ្ទះរបស់អ្នកដទៃ ហើយទុកក្រដាសមួយ។ ចំណែក Abbi ដែលជាភរិយា គឺជាគិលានុបដ្ឋាកយិកា ដែលមើលថែអ្នកជំងឺយ៉ាងដិតដល់ទាំងដែលក្រុមហ៊ុន មិនព្រមឳ្យប្រាក់ខែដល់នាងក៏ដោយ។

មើលនៅឯណា៖ មាននៅលើ stream via Kino Marquee

៦. Shirley

រឿង Shirley
រឿង Shirley

ថ្ងៃចេញរឿង៖ ទី ៥ ខែ មិថុនា

តួសម្តែង៖ Elisabeth Moss, Michael Stuhlbarg, Odessa Young, Logan Lerman

ហេតុអ្វីគួរមើលនេះ៖ ShirleyJackson គឺជាមនុស្សម្នាក់ដែលពិបាកទំនាក់ទំនង ក្បាលរឹង និងមិនចូលចិត្តមនុស្សប្លែកមុខ។ រឿងមួយនេះគឺសរសេរឡើងដោយផ្អែកលើរឿងពិតមួយ ដោយ Jackson តែងតែមានឬកពារឃោឃៅជានិច្ចដាក់អ្នកដទៃ ជាពិសេសគូស្វាមីភរិយាថ្មីដែលទើបតែរើមក។ ពេលវេលារបស់ Jackson គឺភាគច្រើនចំណាយជាមួយម៉ាស៊ីនវាយអក្សរមួយ ដើម្បីសរសេរប្រឡោមលោក គេសរសេរគ្រប់រឿងទាំងអស់ដែលខ្លួនបានជួបចូលទៅក្នុងរឿងមួយក្បាលនោះ។

មើលនៅឯណា៖ Hulu, Amazon, iTunes, Vudu, និង YouTube (Watch the trailer)

៥. Color Out of Space

រឿង Color Out of Space
រឿង Color Out of Space

ថ្ងៃចេញរឿង៖ ទី ២៤ ខែ មករា

តួសម្តែង៖ Nicolas Cage, Joely Richardson, Madeleine Arthur, Brendan Meyer

ហេតុអ្វីគួរមើលនេះ៖ រឿងនេះមានលាយឡំជាមួយចិត្តសាស្ត្រ ប្រឌិតបែបវិទ្យាសាស្ត្រ និងមានបង្កប់ទៅដោយភាពរន្ធត់ ព្រមទាំងស្នេហាដែលគួរឱ្យស្រឡាញ់របស់គូស្នេហ៍មួយគូផងដែរ។

គួរមើលនៅឯណា៖ Amazon, iTunes, Vudu, និង YouTube (Watch the trailer)

៤. Da 5 Bloods

រឿង Da 5 Bloods
រឿង Da 5 Bloods

ថ្ងៃចេញរឿង៖ ទី ១២ ខែ មិថុនា

តួសម្តែង៖ Delroy Lindo, Jonathan Majors, Clarke Peters, Norm Lewis

ហេតុអ្វីគួរមើលនេះ៖ ជនជាតិស្បែកខ្មៅ៤នាក់ បានធ្វើដំណើរទៅប្រទេសវរៀតណាម ដើម្បីស្វែងរកមេក្រុមរបស់ខ្លួន Norman និងស្វែងរកកំណប់មាសដែលពួកគេធ្លាប់បានកប់ទុកកាលពីច្រើនឆ្នាំមុន។អ្នកដឹកនាំរឿងបានធ្វើឳ្យរឿងមានភាពកំប្លែង និងរំភើបក្នុងពេលតែមួយ។ តើពួកគេធ្វើបែបណានៅពេលដែលរកមាសនោះឃើញ? គួរបញ្ជាក់ថា រឿងនេះមានចុងបញ្ចប់ដែលអស្ចារ្យខ្លាំងណាស់ ដែលធ្វើដំណើរផ្សងព្រេងមួយនោះសមតម្លៃបំផុត។

មើលនៅឯណា៖ Netflix

៣. Never Rarely Sometimes Always

រឿង Never Rarely Sometimes Always
រឿង Never Rarely Sometimes Always

ថ្ងៃចេញរឿង៖ ទី ១៣ ខែ មីនា

តួសម្តែង៖ Sidney Flanigan, Talia Ryder, Théodore Pellerin, Ryan Eggold

ហេតុអ្វីគួរមើលនេះ៖ រឿងនេះបាននិយាយពីនារីវ័យក្មេងម្នាក់ ដែលបានធ្វើដំណើរពី Pennsylvania ទៅកាន់ New York ដើម្បីធ្វើការរំលូតកូន។ នាងមិនបានប្រាប់ឪពុកម្ដាយរបស់នាងពីការមានផ្ទៃពោះ និងការធ្វើដំណើររបស់ខ្លួននោះទេ ដោយនាងបានធ្វើដំណើរទៅជាមួយបងប្អូនជីដូនមួយ ដែលជាមិត្តល្អ។ ទោះយ៉ាងណាក៏ដោយពួកគេទាំងពីរនាក់នេះ មិនបាននិយាយគ្នាច្រើននោះទេ ហើយរឿងមួយនេះក៏ផ្តោតសំខាន់នៅលើដែលមិត្តទាំងពីរនាក់នេះជួយ គ្នាឆ្លងកាត់បញ្ហានៅតាមផ្លូវទាំងអស់នោះផងដែរ។

មើលនៅឯណា៖ Amazon, iTunes, Vudu, និង YouTube (Watch the trailer)

២. Bacurau 

រឿង Bacurau
រឿង Bacurau

ថ្ងៃចេញរឿង៖ ទី ៦ ខែ មីនា

តួសម្តែង៖ Sônia Braga, Udo Kier, Bárbara Colen, Thomas Aquino

ហេតុអ្វីគួរមើលនេះ៖ រឿងនេះនិយាយពីការរួបរួមតស៊ូប្រឆាំង និងការឈ្លានពាន ដែលមានទាំងការបង្ហូរឈាម និងការរកយុត្តិធម៌នៅក្នុង Bacurau ។

មើលនៅឯណា៖ Amazon, iTunes, Vudu, និង YouTube (Watch the trailer)

១. First Cow

First Cow
First Cow

ថ្ងៃចេញរឿង៖ ទី ៦ ខែ មីនា

តួសម្តែង៖ John Magaro, Orion Lee, René Auberjonois, Toby Jones

ហេតុអ្វីគួរមើលនេះ៖ រឿងនេះបាននិយាយពីដំណើរផ្សងព្រេងនៅក្នុងព្រៃរបស់បុរសម្នាក់ ហើយបានរកឃើញគ្រោងឆ្អឹងដល់ទៅពីរនៅក្នុងព្រៃនោះ។ រឿងមួយនេះបានធ្វើការបកស្រាយពីក្តីសង្ឃឹមរបស់ជន ជាតិអាមេរិក មហិច្ឆតា និងការបោកប្រាស់។

គួរមើលនៅឯណា៖ រឿងនេះបានដាក់បញ្ចាំងនៅក្នុងរោងកុន នៅថ្ងៃទី ៦ ខែ មីនា តែនៅមិនទាន់បានដាក់ឱ្យមើលនៅលើអ៊ីនធឺណែតនោះទេ៕

ប្រភព

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T