បើដឹងពីលក្ខណៈពិសេស និងតម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A21s បានដឹងថាឡូយ និងអស្ចារ្យប៉ុណ្ណា!

//s5.kh1.co/85/851b8f3187fbd6d340dd275f758b1a9bc42f56b2.jpg
បច្ចេកវិទ្យា

 ២៦-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សម្រាប់ស្មាតហ្វូនជំនាន់ថ្មីស៊េរី Samsung Galaxy A21s ដែលទើបតែបញ្ចេញលក់លើទីផ្សារព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ គឺបានទាក់អារម្មណ៍អ្នកនិយមប្រើប្រាស់ស្មាតហ្វូនយ៉ាងច្រើន លើសពីការស្មាន ដោយម្នាក់ៗមានការភ្ញាក់ផ្អើល និងអន្ទះសារចង់ដឹងការពិតពីលក្ខណៈសម្បត្តិលម្អិត និងតម្លៃថា តើវាអស្ចារ្យដូចនឹងអ្វីដែលក្រុមហ៊ុនបានធ្វើការប្រកាស នៅថ្ងៃដាក់លក់ដំបូងដែរឬយ៉ាងណា?

ភ្នំពេញ៖ សម្រាប់ស្មាតហ្វូនជំនាន់ថ្មីស៊េរី Samsung Galaxy A21s ដែលទើបតែបញ្ចេញលក់លើទីផ្សារព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ គឺបានទាក់អារម្មណ៍អ្នកនិយមប្រើប្រាស់ស្មាតហ្វូនយ៉ាងច្រើន លើសពីការស្មាន ដោយម្នាក់ៗមានការភ្ញាក់ផ្អើល និងអន្ទះសារចង់ដឹងការពិតពីលក្ខណៈសម្បត្តិលម្អិត និងតម្លៃ ថាតើវាអស្ចារ្យដូចនឹងអ្វីដែលក្រុមហ៊ុនបានធ្វើការប្រកាស នៅថ្ងៃដាក់លក់ដំបូងដែរឬយ៉ាងណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Samsung Galaxy A21s
Samsung Galaxy A21s

ដើម្បីស្រាយចម្ងល់ឱ្យបានច្បាស់ នៅថ្ងៃនេះក្រុមហ៊ុន សាមសុង នឹងធ្វើការជម្រាបជូននូវចំណុចពិសេសៗ មុខងារថ្មីៗ ក៏ដូចជាតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើល ដែលសឹងតែមិនគួរឱ្យជឿថាក្រុមហ៊ុន សាមសុង ហ៊ានផលិត និងដាក់លក់ជូនអតិថិជនទាំងអស់ក្នុងប្រទេសកម្ពុជា។ ជាមួយនឹងព័ត៌មានលម្អិតខាងក្រោមនេះ លោកអ្នកនឹងមិនចាំបាច់ត្រូវគិតពីរដង ក្នុងការសម្រេចចិត្តជាវនូវស្មាតហ្វូនដ៏អស្ចារ្យ លេចធ្លោ និងទាក់ទាញនេះទៀតនោះទេ។

ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A21s នេះ ត្រូវបានផលិតមកជាមួយនឹងចំណុចពិសេសដូចជា៖

- ប្រភេទអេក្រង់៖ Infinity-O

- ទំហំអេក្រង់៖ 6.5” HD+ TFT LCD (720 x 1600)

- កាមេរ៉ាមុខ៖ 13 MP (F2.2)

- កាមេរ៉ាក្រោយ ៤ គ្រាប់៖ 48MP + 8MP + 2MP + 2MP

- មេម៉ូរី (RAM)៖ 6 GB

- អង្គផ្ទុក៖ 64 GB (ថែមក្រៅបាន 512 GB)

- ល្បឿនដំណើរការ៖ Octa-core Exynos 850 (Up to 2.0 GHz)

- ថាមពលថ្ម៖ 5,000 mAh (កាន់ថ្មតាំងពីព្រឹកដល់យប់អាចធ្លាយដល់ព្រឹកស្អែកទៀត), សាកថ្មលឿន 15 W

- មុខងារដោះសោរ៖ ស្កេនក្រញៅដៃលើផ្ទៃខាងក្រោយ

- សេវា៖ 4G LTE

- ពណ៌ ៣ ជម្រើស៖ ខ្មៅ, ស, ខៀវ

តម្លៃ៖ $២៤៩  ប៉ុណ្ណោះ

Samsung Galaxy A21s
Samsung Galaxy A21s

ម៉េចដែរ! អត់ចង់ជឿទេមែនអត់? កុំរវល់តែគិតច្រើនណា នេះជាការពិត តម្លៃត្រឹមប៉ុណ្ណឹង ប៉ុន្តែមានមុខងារ និងលក្ខណៈពិសេសអស្ចារ្យច្រើនដល់ម្ល៉ឹង ហេតុអីត្រូវគិតពីរដងនោះ។ រួសរាន់ឡើង ប្រញាប់ទិញឱ្យលឿនទៅ ទាំងតម្លៃ  និងកម្លាំងម៉ាស៊ីនគឺថាម៉ាអែមម៉ង៕

Samsung Galaxy A21s
Samsung Galaxy A21s
Samsung Galaxy A21s
Samsung Galaxy A21s
Samsung Galaxy A21s
Samsung Galaxy A21s
Samsung Galaxy A21s
Samsung Galaxy A21s
Samsung Galaxy A21s
Samsung Galaxy A21s
Samsung Galaxy A21s
Samsung Galaxy A21s

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅសាកសួរដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T