មន្ទីរពេទ្យ​មិត្ត​ភាព កម្ពុជា-ចិន ដែល​ចំណាយ​លុយ​សង់​​ខ្ទង់​ជាង​​ ៥០​​លាន​​ដុល្លារ​​ នឹង​​លេច​រូប​រាង​នៅខេត្តត្បូង​ឃ្មុំ​

//s5.kh1.co/73/7351c2aac5532e9a37228a2503ad42ada3c5c9a8.jpg
សង្គម

 ២៥-មិថុនា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

មន្ទីរពេទ្យខ្នាតធំ មិត្តភាព កម្ពុជា-ចិន ដែលចំណាយទឹកប្រាក់ប្រមាណជាង ៥០លានដុល្លារសហរដ្ឋអាមេរិក នឹងបញ្ចប់រួចរាល់​នាពាក់កណ្តាលឆ្នាំក្រោយ

មន្ទីរពេទ្យខ្នាតធំ មិត្តភាព កម្ពុជា-ចិន ដែលចំណាយទឹកប្រាក់ប្រមាណជាង ៥០លានដុល្លារសហរដ្ឋអាមេរិក នឹងលេចជារូបរាងនាពាក់កណ្តាលឆ្នាំក្រោយនៅឯខេត្តត្បូងឃ្មុំ។ ហើយមន្ទីរពេទ្យនេះ នឹងបើកអោយដំណើរការ​ក្នុងពេលឆាប់ៗ ខណៈបច្ចុប្បន្នកំពុងដំណើរការសាងសង និងបំពាក់នូវសម្ភារៈបរិក្ខាពេទ្យទំនើបៗ សំរាប់បម្រើ​អោយសេវាសុខាភិបាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើតាមការលើកឡើងពីលោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូង ថ្លែងក្នុង​សន្និសីទសារព័ត៌មាន « វឌ្ឍនភាព និងទិសដៅបន្តរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ » នៅថ្ងៃ ២៥ មិថុនានេះ ដែល​ផ្សាយជាផ្លូវការដោយទូរទស្សន៍ជាតិកម្ពុជា (ទទក)។

លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ
លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ

ជាការកត់សម្គាល់ លោកបន្ថែមថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះ គឺសាងសង់លើផ្ទៃដី ២៤,៣០០​ម៉ែត្រការ៉េ ដែលនឹងមានទំហំផ្ទៃក្រឡាសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ លោកថា តាមគំរោង ការសាងសង់​នឹង​ត្រូវ​បញ្ចប់រួចរាល់នៅខែ កញ្ញា ឆ្នាំ២០២១៕

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T