Angela Baby បង្ហាញរូបកូន តែហ្វេន ចាប់អារម្មណ៍ កន្លែងនេះទៅវិញ

//s5.kh1.co/0e/0e37021e37bb66a7740dc87affa40fa68b706dc6.jpg
តារា & កម្សាន្ដ

 ២៥-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ តារាសម្ដែងស្រីជនជាតិចិន ដ៏មានប្រជាប្រិយភាព Angela Baby ស្រាប់តែបានបង្ហាញរូបភាពរបស់ខ្លួន និងកូនប្រុស នៅលើបណ្ដាញសង្គម ដែលធ្វើឲ្យហ្វេនៗបានឃើញហើយ កាន់តែចាប់អារម្មណ៍ចំពោះ ការលូតលាស់យ៉ាងលឿនរបស់ក្មេងតូចរូបនេះ។

ចិន៖ បន្ទាប់ពីរៀបការ មានកូនប្រុសម្នាក់មក ហ្វេនៗជាច្រើន​តែងតែសង្ឃឹមថា តារាស្រីដ៏ល្បីឈ្មោះ Angela Baby នឹងបង្ហាញឲ្យឃើញពីសកម្មភាពក្នុងក្រុមគ្រួសារ ជាពិសេស អ្នកគាំទ្រទាំងនោះ រឹតតែចង់ឃើញ ពីសកម្មភាពរបស់នាងជាមួយកូនប្រុសជាទីស្រលាញ់ជាច្រើន នៅលើបណ្ដាញសង្គម ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្មីៗនេះ យោងតាម ទំព័រ Sina បានរាយការណ៍ថា តារាស្រី Angela Baby បានចែករំលែករូបថតរបស់ខ្លួនមួយសន្លឹក ជាមួយកូនប្រុសរបស់នាង ដែលនៅក្នុងនោះ តារាស្រីរូបនេះ ស្លៀកពាក់យ៉ាងទាក់ទាញជាមួយនឹងខោខ្លី បង្ហាញចង្កេះតូច និងជើងដ៏វែងស្រឡូនរបស់នាង ថែមទៀតផង។

ប៉ុន្តែ ទោះបីជានាងមានការតែងខ្លួនដ៏លេចធ្លោបែបនេះ តែហ្វេនៗ ព្រមទាំងអ្នកលេងបណ្ដាញសង្គមជាច្រើន បែរជាផ្តោតអារម្មណ៍ទៅលើ កូនប្រុសតូចរបស់នាងទៅវិញ ដោយក្នុងនោះពួកគេបានកោតសរសើរ ថា ក្មេងប្រុសម្នាក់នេះ ទើបតែមានអាយុ ៣ ឆ្នាំទេ តែមានការលូតលាស់យ៉ាងលឿន ថែមទាំងមានជើងវែងនិងកម្ពស់ នៅត្រឹមចង្កេះអ្នកម្ដាយទៅហើយ។

ម៉្យាងវិញទៀត ទោះជា មុខមាត់របស់ក្មេងប្រុសរូបនេះ មិនត្រូវបានគេបង្ហាញឱ្យឃើញនោះ ប៉ុន្តែក៏ត្រូវបានបណ្តាញសារព័ត៌មានចិន កោតសរសើរដល់ កូនប្រុសរបស់ Angela Baby ដែលមានមុខមាត់គួរឱ្យស្រលាញ់ ជាពិសេសធំឡើងប្រាកដជាស្រស់សង្ហា មិនចាញ់សិល្បៈករល្បីៗនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

Angela Baby 
Angela Baby 
Angela Baby 
Angela Baby 
Angela Baby 
Angela Baby 
Angela Baby និង ស្វាមី 
Angela Baby និង ស្វាមី 
Angela Baby និង កូនប្រុស 
Angela Baby និង កូនប្រុស 
Angela Baby និង កូនប្រុស 
Angela Baby និង កូនប្រុស 
Angela Baby និង កូនប្រុស 
Angela Baby និង កូនប្រុស 
Angela Baby និង កូនប្រុស 
Angela Baby និង កូនប្រុស 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T