បុរសម្នាក់ ផឹកស្រាអស់១០ដប ហើយទប់នោមរយៈពេល១៨ម៉ោង រហូតដល់ធ្លាយប្លោក (មានវីដេអូ)

//s5.kh1.co/27/2784301a59bd79d0a33fcd531e070054e2015119.jpg
សង្គម

 ២៥-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បុរសម្នាក់ ផឹកស្រាអស់១០ដប ហើយទប់នោមរយៈពេល១៨ម៉ោង រហូតដល់ធ្លាយប្លោក

ចិន៖ ថ្មីៗនេះ បុរសវ័យ៤០ឆ្នាំម្នាក់ មាននាមត្រកូលថា ហ៊ូ រស់នៅភាគខាងកើតប្រទេសចិន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗនៅពេលភ្ញាក់ពីដំណេក ដោយសារតែពេលរាត្រីគាត់បានផឹកស្រាអស់ជាច្រើនដប ហើយទប់នោមរយៈពេល១៨ម៉ោង ដោយមិនចូលបន្ទប់ទឹកសូម្បីតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅយប់មុនថ្ងៃកើតហេតុ លោក​ ហ៊ូ បានចេញទៅក្រៅ​ហើយផឹកស្រាបៀរអស់ប្រហែល១០ដប។ បន្ទាប់មក គាត់បានដេកលក់យ៉ាងស្កប់ស្កល់ និងមិនបានចូលបន្ទប់ទឹកដើម្បីបន់ជើងតូច តាំងពីចាប់ផ្ដើមផឹកមកម៉្លេះ។ លុះពេលគាត់ភ្ញាក់ពីដំណេកនៅល្ងាចថ្ងៃបន្ទាប់ ក៏ស្រាប់តែមានអាការឈឺពោះជាខ្លាំង ហើយពេលនោះគាត់ក៏ប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យក្នុងតំបន់ភ្លាមៗតែម្ដង។

ហើយពេលទៅដល់មន្ទីពេទ្យ និងបានឆ្លងកាត់ម៉ាស៊ីនស្កេនរួចរាល់មក គ្រូពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដឹងថាប្លោករបស់លោក ហ៊ូ មានរន្ធធា្លយរហូតដល់ទៅកន្លែង ដែលបណ្ដាលឲ្យផ្នែកខ្លះនៃពោះវៀនរបស់លោកបានចូលទៅក្នុងប្លោកទៀតផង។ ក្រោយពីឃើញដូច្នេះ គ្រូពេទ្យវះកាត់បាននិយាយថា អ្នកជំងឺអាចគ្រោះថា្នក់ដល់ជីវិត ប្រសិនបើប្លោកនោមរបស់គាត់មិនបានព្យាបាលឲ្យទាន់ពេលនោះទេ។

គួរឲ្យដឹងដែរថា ជាទូទៅប្លោកនោមរបស់មនុស្សម្នាក់ អាចបត់បែនហើយអាចផ្ទុកសារធាតុរាវចន្លោះពី ៣៥០-៥០០ មីលីលីត្រប៉ុណ្ណោះ។ ហើយចំពោះអ្នកសេពគ្រឿងស្រវឹងមួយចំនួន តែងតែមានអារម្មណ៍ធម្មតា មិនចង់បត់ជើងតូចទេ ដោយសារតែពេលនោះប្រព័ន្ធសរសៃប្រសាទត្រូវបានគ្រប់គ្រងដោយជាតិអាល់កុល៕

សូមទស្សនារូបភាព ​និងវីដេអូខាងក្រោម៖

រូបភាពស្កេន
រូបភាពស្កេន
រូបភាពស្កេន
រូបភាពស្កេន
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T