ធនាគារ ABA អនុញ្ញាតការផ្ទេរប្រាក់ឆ្លងដែនក្នុងពេលវេលាជាក់ស្តែង ជាមួយសេវាផ្ទេរប្រាក់ Visa Direct !

//s5.kh1.co/26/2651366459cef35b6ef40f0c54efb26c5aaf1b1b.jpg
សង្គម

 ២៥-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ដើម្បីផ្តល់នូវបទពិសោធន៍សេវាធនាគារចល័តកាន់តែប្រសើរ ធនាគារ ​ABA​ អនុញ្ញាតនូវការផ្ទេរប្រាក់ឆ្លងដែនជំនាន់ថ្មី តាមរយៈប្រព័ន្ធបច្ចេកវិទ្យាទូទាត់ភ្លាមៗរបស់ក្រុមហ៊ុន Visa គឺសេវាផ្ទេរប្រាក់ Visa Direct។ ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ អ្នកប្រើប្រាស់កម្មវិធី ABA Mobile ដែលមានកាត ABA Visa អាចផ្ញើ ឬទទួលប្រាក់បានភ្លាមៗរវាងប្រទេសអាស៊ានចំនួនប្រាំបួន។

ភ្នំពេញ៖​ ដើម្បីផ្តល់នូវបទពិសោធន៍សេវាធនាគារចល័តកាន់តែប្រសើរ ធនាគារ ​ABA​ អនុញ្ញាតនូវការផ្ទេរប្រាក់ឆ្លងដែនជំនាន់ថ្មី តាមរយៈប្រព័ន្ធបច្ចេកវិទ្យាទូទាត់ភ្លាមៗរបស់ក្រុមហ៊ុន Visa គឺសេវាផ្ទេរប្រាក់ Visa Direct។ ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ អ្នកប្រើប្រាស់កម្មវិធី ABA Mobile ដែលមានកាត ABA Visa អាចផ្ញើ ឬទទួលប្រាក់បានភ្លាមៗរវាងប្រទេសអាស៊ានចំនួនប្រាំបួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេវាផ្ទេរប្រាក់ Visa Direct ជាបណ្តាញទូទាត់របស់ក្រុមហ៊ុន Visa សម្រាប់ប្រតិបត្តិការពីម្នាក់ទៅម្នាក់ (P2P) ដែលអនុញ្ញាតឲ្យម្ចាស់កាត ABA Visa ធ្វើការទូទាត់ ឬផ្ទេរប្រាក់ស្ទើរតែភ្លាមៗពីកម្មវិធី ABA Mobile ទៅកាត Visa ដទៃផ្សេងទៀត ដែលចេញដោយធនាគារនានានៅក្នុងប្រទេស ថៃ វៀតណាម​ ឡាវ ភូមា ម៉ាឡេស៊ី សឹង្ហបុរី ឥណ្ឌូនេស៊ី និងហ្វីលីពីន។ តាមរយៈសេវាកម្មនេះ អតិថិជនអាចផ្ទេរប្រាក់រហូតដល់ ២,៥០០ដុល្លារ ក្នុងមួយប្រតិបត្តិការ និងរហូតដល់ ១០,០០០ដុល្ហារក្នុងមួយខែ ដោយមានតម្លៃសមរម្យ។

ផ្ទេរប្រាក់ទៅក្រៅប្រទេសជាមួយ Visa Direct
ផ្ទេរប្រាក់ទៅក្រៅប្រទេសជាមួយ Visa Direct

លោក Sanzhar Abdullayev នាយកគ្រប់គ្រងកាត និងសេវាទូទាត់អេឡិចត្រូនិកនៃធនាគារ ABA មានប្រសាសន៍ថា៖

«កិច្ចសហការជោគជ័យ និងរយៈពេលយូរអង្វែងជាមួយក្រុមហ៊ុន Visa បានដាក់ឲ្យប្រើប្រាស់នូវគំនិតផ្តួចផ្តើម សេវាទូទាត់នវានុវត្តន៍ជាច្រើននាពេលកន្លងមក។ សេវាផ្ទេរប្រាក់ Visa Direct នឹងជាការផ្លាស់ប្តូរមួយ ដោយសារសេវាកម្មនេះដំណើរការស្ទើរតែភ្លាមៗ ដោយមានតម្លៃសមរម្យ ហើយអ្វីដែលសេវាកម្មនេះត្រូវការនោះ គឺលេខកាត Visa ១៦ខ្ទង់ ដែលទទួលថវិកាដែលផ្ទេរឆ្លងដែននោះ។ យើងកំពុងប្រឹងប្រែងពង្រីកសេវាកម្មនេះ ទៅកាន់ប្រទេសនានាបន្ថែមទៀត ដោយដឹងថា សេវាកម្មប្រាកដជាបង្កើតនូវតម្រូវការកាន់តែច្រើន ក្នុងចំណោមអតិថិជនរបស់យើងនាពេលអនាគត»។

ប្រសាសន៍លោក Sanzhar Abdullayev 

លោកស្រី Monika Chum នាយកក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖

«នៅក្រុមហ៊ុន Visa យើងមានមោទនភាពក្នុងការរួមចំណែក ចំពោះការពង្រីកជាសកលនូវសេវាផ្ទេរប្រាក់ Visa Direct ក្នុងការធ្វើឲ្យការទូទាត់តាមឌីជីថលកាន់តែរហ័ស និងងាយស្រួល សម្រាប់ទាំងអតិថិជន និងពាណិជ្ជករ។ ការអនុវត្តនូវសេវាផ្ទេរប្រាក់ Visa Direct អនុញ្ញាតឲ្យមានការទូទាត់ ពីម្នាក់ទៅម្នាក់ប្រកបដោយភាពងាយស្រួល និងប្រសិទ្ធភាព ព្រមទាំងផ្តល់ជូនពាណិជ្ជករ នូវវិធីសាស្ត្រទទួលការទូទាត់ផ្ទាល់ពីអតិថិជនក្នុងតម្លៃទាបមួយ។ យើងរីករាយក្នុងការចាប់ដៃគូជាមួយធនាគារ ABA ក្នុងការពង្រីក និងវិវត្តន៍ការប្រើប្រាស់វិធីសាស្ត្រទូទាត់តាមឌីជីថលនៅកម្ពុជា និងទន្ទឹងរង់ចាំមើលឃើញនូវការបន្តប្រើប្រាស់ថ្នាក់តំបន់ នូវការទូទាត់បែបទំនើបនៅពេលមួយដែលអាជីវកម្ម និងសហគមន៍នានា ត្រូវការសេវាកម្មនេះខ្លាំងបំផុត»។

ប្រសាសន៍លោកស្រី Monika Chum 

សម្រាប់ព័ត៌មានបន្ថែមអំពីមុខងារនេះ សូមចូលទៅកាន់ទំព័រ សេវាផ្ទេរប្រាក់ Visa Direct  នៅលើវិបសាយរបស់ ABA

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T