ស្ងាត់ៗ សួស វីហ្សា ទិញឡានថ្មីតម្លៃរាប់ម៉ឺនដុល្លារ ទុកជិះលេងយ៉ាងរំភើយ

//s5.kh1.co/c8/c8ca413d2ce39893929012301ab745eccb26398e.jpg
តារា & កម្សាន្ដ

 ២៥-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ទោះបីជា ការងារសិល្បៈ មិនមានភាពមមាញឹកច្រើនដូចមុន ហើយពេលនេះ តារាចម្រៀង សួស វីហ្សាកំពុងពរពោះកូនក្នុងផ្ទៃទៀត តែថ្មីៗនេះ​ស្រាប់តែតារារូបនេះ បង្ហោះរូបរាងរងយន្តដ៏ថ្មីស្រឡាងមួយគ្រឿងយ៉ាងស្រស់ស្អាត។

ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀង សួស វីហ្សា និងស្វាមី ដែលជាតារាសម្ដែង លោក ថម មី បាន​ធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលមិនតិចនោះទេ ដោយស្ងាត់ៗ ប្ដីប្រពន្ធមួយគូនេះ បានបង្ហាញរូបរាងសមាជិកថ្មី បន្ថែមមួយទៀត គឺរថយន្តម៉ាកទំនើប មួយគ្រឿងដ៏ថ្មីស្រឡាង ដែលមានតម្លៃថ្លៃមិនធម្មតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ អមជាមួយនឹងរូបភាព ដែលថតជាមួយស្វាមី និងបានបង្ហោះលើបណ្ដាញសង្គម សួស សីហ្សា ក៏បាននិយាយរៀបរាប់ក្នុងនោះផងដែរថា៖

ស្វាគមន៍សមាជិកថ្មីមួយទៀត កូនស្រីពៅ ស្រីស សូមឲ្យធ្វេីដំណេីរជិតឆ្ងាយសុខសប្បាយ ហេងៗ មានលាភ មានជយ័ 24.06.2020 ។

សួស វីហ្សា

យ៉ាងណាមិញ បន្ទាប់ពីបានឃើញការបង្ហោះរបស់ប្ដីប្រពន្ធតារាមួយគូនេះហើយ មានបណ្ដាអ្នកគាំទ្រជាច្រើន លាន់មាត់ ពោលពាក្យសរសើរ ជាហូរហែរ អំពីជីវិតស្នេហារបស់ពួកគេទាំងពីរទៀតផង។

គួរបញ្ជាក់ផងដែរថា បើទោះបីជាបច្ចុប្បន្ន តារាស្រីរូបនេះ កំពុងពរពោះកូនក្នុងផ្ទៃក៏ពិតមែន ហើយការងារសិល្បៈរបស់តារាចម្រៀងរូបនេះ និងស្វាមី មិនមានភាពមមាញឹកខ្លាំងដូចមុនក៏ដោយ ប៉ុន្តែប្ដីប្រពន្ធមួយគូនេះ នៅតែអាចរកចំណូលបានតាមរយៈការបើកហាងលក់សម្លៀកបំពាក់ និងមុខជំនួញផ្សេងទៀត បានកាក់កបខ្លាំងមិនធម្មតានោះទេ៕

ទស្សនារូបភាពខាងក្រោម៖

សួស វីហ្សា និង ថមមី
សួស វីហ្សា និង ថមមី
សួស វីហ្សា និង ថមមី
សួស វីហ្សា និង ថមមី
សួស វីហ្សា និង ថមមី
សួស វីហ្សា និង ថមមី
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា និង ថមមី
សួស វីហ្សា និង ថមមី
សួស វីហ្សា និង ថមមី
សួស វីហ្សា និង ថមមី
សួស វីហ្សា និង ថមមី
សួស វីហ្សា និង ថមមី
សួស វីហ្សា និង ថមមី
សួស វីហ្សា និង ថមមី
សួស វីហ្សាថមមី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T