ហេតុអី មនុស្សស្រី ជ្រើសប្រុសខិល? តែខិលមិនមែនព្រាន

//s5.kh1.co/23/239fa50fdf2e028724730b4acbd1cbd18058cdce.jpg
ប្រលោមលោក & អប់រំ

 ២៨-មិថុនា-២០២៣ ១១ព្រឹក · ១០ ខែមុន

មូលហេតុ​ចម្បងដែល​មនុស្ស​ស្រី​ភាគ​ច្រើន​សម្រេច​ចិត្ត​ជ្រើសរើសមនុស្ស​ប្រុស​ខូច​តែ​មិន​មែន​ខូច​ក្នុង​រឿង​ផិតក្បិត ជាង​មនុស្ស​ប្រុស​ល្អ​ត្រឹម​ត្រូវ​ គឺ​រូប​សម្បត្តិដ៏ទាក់​ទាញ​នៅ​ខាងក្រៅ។

យល់​ដឹង៖ មនុស្សស្រីភាគ​ច្រើន ​តែងតែជ្រុលជ្រួស​ចិត្ត ​ទៅលង់​​ស្រលាញ់ប្រភេទ​​មនុស្ស​ប្រុស ​ដែល​ឳពុកម្តាយ​របស់ខ្លួន មិន​ពេញ​ចិត្ត​ និង​​បាន​​ហាមឃាត់ទៅវិញ​។ ព្រោះ​ជា​ធម្មជាតិរបស់មនុស្សស្រី តែងតែ​លង់​ស្រលាញ់មនុស្ស​​​ប្រុស​ ​​ដោយ​សារតែរូប​សម្បត្តិខាងក្រៅ ច្រើន​ជាងចំណុច​ផ្សេង​ៗទៀត ដែល​នេះ​ហើយ​ជា​បញ្ហា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏​ព្រោះ​តែ​បែបនេះ​ហើយ ​ទើប​បាន​ជា​មានការ​សិក្សា​ស្រាវជ្រាវ មួយ​បាន​បញ្ជាក់​​ឲ្យ​យើង ​បាន​ដឹងថា​ហេតុអ្វី ​រឿង​នេះ​កើត​ឡើង​បែបនេះ និងហេតុអ្វី​មនុស្ស​ស្រី​ល្អៗ សម្រេចចិត្ត​ជ្រើស​រើស​ទាក់ទង នឹង​បុរស​ដែល​ងាយ​នឹង ​ធ្វើ​ឲ្យ​ពួកគេមាន​បញ្ហា​ទៅ​វិញ។

តោះខាងក្រោមនេះ​គឺជា មូលហេតុដែលអាច​​​បញ្ជាក់​ថា​​​ មូលហេតុអ្វី​បាន​ជា​ មនុស្ស​ស្រី​ងាយ​នឹង ​លង់​ស្រលាញ់​បុរស ​ដែល​មានចរឹក​​លក្ខណៈ​មិន​ល្អបែបនេះ។

បើ​​ចង់​ដឹង​ច្បាស់ ​​ក៏​សូម​ទៅ​តាម​ដាន​ នៅ​ចំណុច​ទាំង​៧ ​ខាងក្រោម​នេះ​ទាំង​អស់​គ្នា៖

១. ទំនុក​ចិត្តលើខ្លួន​ឯង

រូបតំណាង​
រូបតំណាង​

ជាក់​ស្តែង​ មនុស្ស​ប្រុស​ប្រភេទ​នេះ នឹង​មិន​អាច​ទាក់​ទាញ​ចិត្ត ​របស់​មនុស្ស​ស្រី​​បាន​ទេ​ ប្រសិន​បើ​ពួកគេ​គ្មាន ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯងទេនោះ។ ចំណុច​នេះ​ចង់​និយាយ​ថា ​កម្រិត​ភាព​ជឿជាក់​ដែល ​ពួកគេ​មាន​លើ​ខ្លួន​ឯង គឺ​ពិត​ជា​ខ្ពស់​ខ្លាំង។ ហេតុដូចនេះ ចរិតរបស់​ពួកគេ ​ក៏​បញ្ចេញ​មក​តាម​នោះ​ដូចគ្នាដែរ​។ ​ភាគ​ច្រើន​គេអាច​កត់សម្គាល់​ឃើញ​បាន ​តាមរយៈប្រភេទ​មិត្ត​ភក្តិដែល​គេ​សេពគប់ មធ្យោបាយធ្វើ​ដំណើរ, ម្ហូប​អាហារ​ដែល​ពួកគេទម្លាប់​ញុំា និង​ចំណុចផ្សេងៗ ​ជា​ច្រើន​ទៀត​ផងដែរ។

២. ក្នុង​ដំណាក់​កាលនៃការ​ពេញ​វ័យ

រូបតំណាង​
រូបតំណាង​

​មនុស្ស​ស្រី​ធ្លាក់​ក្នុ​ងអន្លង់​ស្នេហ៍​ មនុស្ស​ប្រុស​ខូច​ក៏​ព្រោះ​តែ ​ជា​ធម្មជាតិ​និង​ចំណង់​ចំណូលចិត្តរបស់​នាង។ វិទ្យា​សាស្ត្របាន​ឲ្យ​ដឹងថា ​នៅ​អំឡុង​ពេល​ដែល​មនុស្ស​ស្រី កំពុង​ពេញ​វ័យ​ អរម៉ូនមនុស្សស្រី​បានជះឥទ្ធិពល ដល់​ការ​គិតរបស់​នាង​ ហើយវាយ​តម្លៃថា មនុស្ស​ប្រុស​ប្រភេទ​បែបនេះ នឹង​អាច​ក្លាយ​ជាឪពុកដ៏អស្ចារ្យម្នាក់ សម្រាប់កូនៗរបស់នាង នៅថ្ងៃ​អនាគតបាន។ ហើយនៅ​ក្នុ​ងដំណាក់កាល​នៃ ការ​លូត​លាស់​របស់​ក្មេង​ស្រីនេះ​ ​នាង​ក៏​ងាយ​នឹង​ត្រូវ​បាន​ទាក់​ទាញ ​ដោយ​មនុស្ស​ប្រុស​ ដែល​មាន​រូប​រាង​សង្ហា មាន​មន្ត​ស្នេហ៍​ និង​ពូកែ​លួង​លោម​ផងដែរ។

៣. ​មានលក្ខណៈសម្បត្តិ​ទាក់​ទាញ​ខ្លាំង

រូបតំណាង​
រូបតំណាង​

​នា​ងមិន​ខ្វល់​អំពី ​អ្វីទាំងអស់​។ ព្រោះ​សម្រាប់​ពួកគេ ​គឺ​គ្មាន​ច្បាប់​ក្នុ​ងសៀវភៅ​ ឬ​ការ​កំណត់​ជាក់​លាក់​ណាមួយ ​ដែលអាច​ឲ្យ​ពួកគេ ​កំណត់​បាន​នោះទេ។ ដូច្នេះ​ពួកគេ​ធ្វើ​តាម​ ការចង់​បាន​របស់​ពួកគេ​ ហើយពួកគេ​ក៏​អាច​រួម​រស់​ នៅ​ជាមួយ​គ្នា​បាន​យូរ​អង្វែង​ដែរ។ ព្រោះ​មនុស្ស​ប្រុស​ខូច​ ក៏​ជា​មនុស្សប្រុស​ដែល​ ពូកែ​លួង​លោម​និង ​ធ្វើ​ឲ្យ​នារី ​ដែល​គេ​ស្រលាញ់ ​មាន​អារម្មណ៍​ល្អ​វិញ​ផងដែរ។

៤. ​ស្មារតី​ផ្សេងព្រេង និង​ភាពរីករាយ​

រូបតំណាង​
រូបតំណាង​

លក្ខណៈសម្បត្តិល្អ​របស់​ មនុស្ស​ប្រុស​ខូច​នោះគឺ​ គេ​ចូល​ចិត្ត​ការ​ផ្សងព្រេង និង ភាព​​រំភើ​ប​។ ចំណែក​មនុស្ស​ស្រី ប្រសិន​បើ​មនុស្ស​ប្រុស​ មិន​ចេះចេញ​ទៅ​ខាងក្រៅ ​​ផ្សងព្រេងខ្លះ នាង​បែរជាគិត​ថា ​បុរសម្នាក់​នោះ​គ្មាន​រស់​និយម មិន​សាកសម​នឹង​នាង​ទៅ​វិញ។ ​

៥. អារម្មណ៍​សុវត្ថិភាព​

រូបតំណាង​
រូបតំណាង​

មនុស្ស​ស្រីសម្រេច​ចិត្ត​​ជ្រើសរើស ​មនុស្ស​ប្រុស​ខូច​ ជំនួស​​មនុស្ស​ប្រុស​​ល្អ​ត្រឹម​ត្រូវ   ព្រោះ​នាង​ត្រូវការ​អារម្មណ៍ ​ដែល​មាន​សុវត្ថិភាព នៅ​រាល់​ពេល​ដែល​នៅ​ក្បែរគ្នា​ម្តងៗ​។

៦. ភាព​​ទាក់​ទាញ​ មាន​ឥទ្ធិពលជាង​ភាព​ល្អ

រូបតំណាង​
រូបតំណាង​

យោង​តាម​ការសិក្សាមួយ ​បាន​ឲ្យ​ដឹងថា​ គេ​បាន​ឲ្យមនុស្ស​ស្រី ​ធ្វើ​ការ​ជ្រើសរើស​មនុស្ស​ប្រុស ​២ប្រភេទខុស​គ្នា។ ជាលទ្ធ​ផល ​ភាគច្រើន​នៃមនុស្ស​ស្រី សម្រេច​ចិត្ត​ជ្រើស​យក មនុស្ស​ប្រុស​ដែល​មាន ​រូប​សម្បត្តិទាក់ទាញ​ ស្រប​ពេលដែល​មនុស្ស​ប្រុស​ល្អ មិន​អាច​សូម្បី​ឈាន​ដល់​វគ្គ ជ្រើសរើស​​ចុង​ក្រោម​ផង។

៧. អារម្មណ៍​សេរីភាព​

រូបតំណាង​
រូបតំណាង​

បណ្ឌិតខាង​ផ្នែក​ចិត្តវិទូ មួយ​រូ​ប​ដែល​មាន ​ឈ្មោះ​ថាRobyn McKay បាន​ពន្យល់ថា ​ក្មេង​ស្រី​ ដែល​មាន​ចរឹក​​ស្ងប់​ស្ងាត់ និងមិន​សូវ​ចេះបញ្ចេញ​អារម្មណ៍ ​ពួកគេងាយ​នឹង​ត្រូវ​ទាក់​ទាញ​បាន​ ដោយ​មនុស្ស​ប្រុ​សខូច​ ដែល​អាច​ជួយ​ឲ្យនាងរីករាយ​​ អាច​បញ្ចេញ​អារម្មណ៍បាន​ និងយល់​ថា​មាន​​សេរីភាព ​ពេលដែល​នៅជាមួយ​គ្នា។ ជាធម្មតាមនុស្ស​ស្រី ដែលមាន​ចិត្ត​គំនិត​ក្មេង​ ​ គឺ​ងាយលង់​ចិត្ត​ស្រលាញ់​ មនុស្ស​ប្រុស​ដែល​ពូកែ​លួង​លោមបំផុត៕
ចុះអ្នកវិញ ស្រលាញ់មនុស្សប្រុសបែបណា?

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T